ប្រទេសសិង្ហបុរី៖ រដ្ឋមន្រ្ដីសុខភាពប្រទេសសិង្ហបុរីបាន រៀបចំការស្រាវជ្រាវលើជំងឺថ្មីៗដើម្បីជាប្រយោជន៍សា ធារណៈ។ គំរោងនេះនឹងមានការចំនាយសរុប១៥លាន ដុល្លាសឹង្ហបុរី សំរាប់ការស្រាវជ្រាវ៥ឆ្នាំ។លើសពីនេះ គំរោងនេះ ត្រូវបានយក ចិត្ដទុកដាក់លើ ផលប៉ះពាល់ ណាដែលមកពីជំងឺទូទៅ ដែលអាចមានការ រំខានដល់ មនុស្សទាំងឡាយ រួមទាំងសេដ្ឋកិច្ចជាតិហើយទន្ទឹម នោះក៏មានការបើកសនិ្ន សិទស្ដីពីសុខភាពសាធារណៈ ជាសាកលរបស់ប្រទេសសិង្ហបុរី ដោយមន្រ្ដីក្រសួងសុខា ភិបាលលោក Amy Khor របស់សិង្ហបុរីកាលនៅថ្ងៃ ច័ន្ទនេះដែរ។ លោកAmy Khor បាននិយាយក្នុងសន្និ សិទថា រាល់ការចំណាយក្នុងគំរោងគឺឈរលើគោលដៅដើម្បី ការពារជំងឺដែលមាន ជាប្រចាំ និងជំងឺណា ដែលមាន ផលប៉ះពាល់ខ្លាំងដែលមានការពិបាកព្យាបាល។ លោក បាននិយាយថែមទៀតថាក្រសួងសុខាភិបាលនឹងធ្វើការជា មួយនឹង សាលាសុខភាពSaw Swee Hock  ដែលជាសាលា គេស្គាល់ថាមានជំនាញពេទ្យ និងការស្រាវជ្រាវដ៏ប៉ិនប្រសប់ ដើម្បីបង្កើតការស្វែងរកមួយដែលមានប្រសិទ្ធិភាព សំរាប់ការគាំទ្រសុខភាពពលរដ្ឋសិង្ហបុរី ហើយពីនេះ ក្រសួងមានគំរោងជាច្រើនទៀតជាមួយនឹងសាលាសុខភាព ដើម្បីផ្តល់ការហ្វឹកហាត់ដល់គ្រូពេទ្យនៅជុំវិញអាស៊ី។

ដោយ TD
Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]