រាជធានីភ្នំពេញ ៖ ក្រុមមនុស្សប្រមាណជាង២០នាក់ បាននាំគ្នាយកដុំថ្មគប់ និងវាយកម្ទេចប៉ុស្តិ៍ការដ្ឋានសាងសង់ស្ពានជ្រោយចង្វា ដើម្បីបញ្ចេញកំហឹងដាក់កម្មករប្រមាណជា១០នាក់ដែល បានផឹកស៊ីនៅភោជនីយដ្ឋានតាប្រុញហើយបង្កអុកឡុកវាយ របួសស្នាមមនុស្សចំនួន៣នាក់រួចរត់ចូលក្នុងការដ្ឋាន។

អំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១០និង ៣០នាទីយប់ថ្ងៃទី៣០ កញ្ញា ២០១២ នៅគល់ស្ពានជ្រោយចង្វា ខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ហើយបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការផ្ទុះ អាវុធពីសមត្ថកិច្ច ដើម្បីបំបែកហ្វូងផងដែរ ។

តាមព័ត៌មានឱ្យដឹងថា កម្មករស្ថាបនាស្ពានជាជនជាតិ ខ្មែរប្រមាណ ១០នាក់បាននាំគ្នាផឹកស៊ីនៅភោជនីយដ្ឋាន តាប្រុញ ដែលស្ថិតនៅគល់ស្ពានជ្រោយចង្វាខាងកើត ក្បែរការ ដ្ឋាន តាំងពីវេលាម៉ោងប្រមាណ៩យប់ ។ លុះពេលផឹក ស្រវឹងក្រុមកម្មករបានមានទំនាស់ពាក្យសម្តីជាមួយគ្នាឯងព្រមទាំង ស៊ីកែវអស់៤រួចគិតលុយ ។ 
ប្រភពឱ្យដឹងទៀតថា ពេលដើរចេញក្រុមកម្មករបាននាំ គ្នាវាយទៅលើជន២នាក់ដែលអង្គុយតុក្បែរនោះ បណ្តាលឱ្យរបួស និងមានការដេញវាយគ្នាផ្អើលពេញហាង និងតាមដងផ្លូវហើយពេលអ្នកក្បែររួមទាំងម្ចាស់ហាងនាំ គ្នាឃាត់ក៏ត្រូវក្រុមនោះវាយទៀត ។ ម្នាក់ៗប្រដាប់ដោយដំថ្មបានវាយគប់គ្នាប្រសាចហើយអ្នកក្បែរខាងខ្លះ ដែលស្ថិតក្នុងស្ថានភាពស្រវឹងដែរបានព្រួតគ្នាវាយទៅលើក្រុមកម្មករ ដែលជាហេតុធ្វើឱ្យមានការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]