ភ្នំពេញ៖ ក្រូចថ្លុង គឺជាប្រភេទផ្លែឈើដែលនិយម អ្នកណាក៏ធ្លាប់ស្គាល់ដែរ។ វាល្អសម្រាប់សុខភាព។ ក្រៅពីនោះ ក្រូចថ្លុងមានប្រយោជន៍សម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព និងអនុវត្តបានជោគជ័យ។

ក្រូច​ថ្លុង​ធ្វើឲ្យអ្នកមាន​អារម្មណ៍​ឆ្អែត ​កាត់​បន្ថយ​ចំណង់អាហារ៖

ក្រូច​ថ្លុង​មាន​ជាតិ​សរសៃ​ច្រើន​ ជួយ​ឲ្យ​អ្នកឆ្អែត​បាន​យូរ​ ហើយ​បន្ថយ​បាន​ចំណង់ចូលចិត្តញ៉ាំអាហារសម្រន់​។ ​តាម​ការ​ស្រាវ​ជ្រាវ​​បាន​ឃើញ​ថា​ ការញ៉ាំ​ពាក់​កណ្ដាល​ផ្លែ​ក្រូច​ថ្លុង​ ​អាច​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាងងាយ​ស្រួល និងល្អ​បំ​ផុត។

ក្រូច​ថ្លុង​មាន​កំ​រិត​កា​ឡូ​រី​ទាប៖

ក្រូច​​ថ្លុង​មាន​កំ​រិត​កាឡូរី​ និង​ជាតិ​​ខ្លាញ់​ទាប ​ហេតុ​នេះ​ ​មិន​​ស្រូប​យក​ជាតិ​កាឡួរី​ច្រើន​ពេល​ញ៉ាំផ្លែក្រូច​ថ្លុងនោះទេ។

​ជួយ​បន្ថយ​កម្រិត​​ insulin៖

តាម​ការ​ស្រាវ​ជ្រាវ​បានឲ្យ​ឃើញថា​ ក្រូច​ថ្លុង​គឺ​ជា​ផ្លែ​ឈើ​ជួយកាត់បន្ថយ​កម្រិត​​ insulin ។ ​កម្រិតតូច​របស់ ​insulin ​ជួយ​ឲ្យ​រាង​កាយ​រក្សា​ទុក​ថាមពល​ចាំ​បាច់​ និង​ដុត​រំលាយជាតិ​ខ្លាញ់​សល់​ ពិ​សេស​នៅកន្លែង​ពោះ​យ៉ាង​មានប្រ​សិទ្ធភាព។

បណ្ដា​របៀប​សម្រក​ទម្ងន់​ពី​ផ្លែ​ក្រូច​ថ្លុង៖

ញ៉ាំក្រូច​ថ្លុង​ក្រោយ​ពេល​ញ៉ាំ​បាយ៖​ ក្រោយ​ពី​ពេល​ញ៉ាំ​បាយរួច 15-20​ នា​ទី​ អ្នក​គួរញ៉ាំផ្លែ​ក្រូច​ថ្លុងធ្វើ​ជា​បង្អែម​ ​ព្រោះ​ពេល​ញ៉ាំ​ក្រូច​ថ្លុង​នៅ​ពេលនេះ​នឹង​ជួយ​ឲ្យ​អាហារ​បាន​ស្រូបយក​ចូលក្នុង​រាង​កាយ ​រំ​លាយឆាប់​រហ័ស​និង​កាត់​បន្ថយ​អាហារ​បន្សល់​ជា​ខ្លាញ់​នៅ​ក្នុង​រាង​កាយបាន។

ផឹក​ទឹកផ្លែ​ក្រូច​ថ្លុង​៖​

ក្រូច​បាន​បក​សម្បក​ ​រួច​យកសាច់វាដាក់ចូល​ម៉ាស៊ីន​សង្កត់​ហើយ​បន្ថែម​អំ​បិលបន្តិច ​ហើយ​​ផឹក​ធម្មតា។ ​គួរ​ផឹក​ទឹក​ក្រូច​ថ្លុង​សង្កត់​ជា​រៀងរាល់​ថ្ងៃ ​មុន​ពេល​ហូប​បាយ​ប្រ​ហែល ​15 –30 នា​ទី​នឹង​ជួយ​ឲ្យ​អ្នកកាត់​បន្ថយ​ជាតិ​កាឡូរី​នៅក្នុង​រាង​កាយ​ និង​ជួយសម្រក​ទម្ងន់​បានឆាប់​រហ័ស​ទៀត​។

ចំ​ណុច​ត្រូវ​ដឹង​ពេល​សម្រក​ទម្ងន់​ពី​ផ្លែ​ក្រូច​ថ្លុង

- អ្នកមិន​គួរ​ដុស​ធ្មេញ​ក្រោយ​ពេល​ហូប​ផ្លែ​ក្រូច​ថ្លុង ​ចៃដន្យធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នកត្រូវ​ខូចខាត។

- ការញ៉ាំផ្លែក្រូច​ថ្លុង​ជំ​នួស​បាយ​អាច​ជួយ​សម្រក​ទម្ងន់។ ​ការ​ពិតផ្លែ​ក្រូច​ថ្លុង​មាន​ជាតិ​វីតាម៉ីន​​ C ​ច្រើន​ និង​ជាតិ​ស្ករ​តិច។​ ប្រ​សិន​បើ​យើងញ៉ាំមួយពេល​មាន​តែផ្លែ​ក្រូច​ថ្លុង​ នឹងស្រូបយកកម្រិត​កាឡូរី​បន្ថែម​ឲ្យ​រាង​កាយ​​ចុះទាប។​ ក្រោយ​ប៉ុន្មាន​ថ្ងៃ​ អ្នកនឹង​ឃើញប្រសិទ្ធភាពរបស់វា​។ ​ប៉ុន្តែ​បើ​សុខភាព ​ក្រពះ​មិន​សូវបាន​ល្អ​ អ្នកមិនគួរអនុវត្ត​របៀប​នេះទេ។

- បើ​អ្នក​ចង់​សម្រក​ទម្ងន់​បានឆាប់​រហ័ស អ្នក​អាច​ផ្សំញ៉ាំផ្លែ​ក្រូច​ថ្លុង​ជា​មួយ​នឹង​របប​អា​ហារ​សមស្របនិង​ឧស្សា​ហ៍ធ្វើលំហាត់​ប្រាណ

- អ្នក​គួរ​កាត់បន្ថយ​ពិសាភេសជ្ជៈដូច​ជា​ ស្រា​បៀ​រនិង​​កាហ្វេ មិនដូច្នោះទេ វាអាច​ស្ទះ​ដំ​ណើរ​ការ​ដុត​បំ​ផ្លាញ​ជាតិ​ខ្លាញ់​របស់​ក្រូច​ថ្លុង។

ក្រៅ​ពិីនោះ​ អ្នក​អាច​ប្រើ​ផលិតផលអាហារបំប៉ន​ Superior Fat Burner ​ជួយ​បង្ការ​សមត្ថភាព​ស្រូប​យក​ជាតិ​ខ្លាញ់​នៅ​ក្នុង​អាហារ​ និងកាត់​បន្ថយ​ការឡើង​ទម្ងន់​ ​ជួយ​ឲ្យ​អ្នកមាន​រូប​រាងស្អាត​ដូច​បំ​ណង៕

អាស័យដ្ឋាន៖ ផ្ទះលេខ១៣​គ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

Hotline: 09 6887 6887- 011 808189/090 668999/069 396989

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]