អាមេរិក៖ បុគ្គលិកក្នុងហាងអាហារ ត្រូវតែមានលក្ខណៈសម្បត្តិល្អក្នុងការទទួលរាក់ទាក់ភ្ញៀវដែលបានចូលមកក្នុងហាងរបស់ខ្លួន ដោយពួកគេត្រូវតាំងចិត្តបម្រើអតិថិជនឲ្យអស់ពីចិត្តពីថ្លើមទៅតាមដែលអ្វី ដែលពួកគេអាចធ្វើទៅបាន។

ដោយឡែកបុគ្គលិក ផ្នែកទទួលកុម្មង់ម្ហូបអាហារប្រភេទFast food មួយក្នុងសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ បុគ្គលិករូបនោះ បានស្ទុះទៅវាយអតិថិជនដែលកំពុងកុម្មង់អាហារក្នុងហាងរបស់ខ្លួន យ៉ាងកម្រោលដោយសារតែភ្ញៀវកុម្ម៉ង់អាហាររញ៉េរញ៉ៃពេក។

តាមរយៈឃ្លីបវីដេអូដ៏ព្រៃផ្សៃនេះ ត្រូវបានគេដឹងថា ហេតុកាណ៍នេះបានកើតឡើងក្នុងហាងលក់អាហារfast food របស់អាមេរិកឈ្មោះ Wendi ដែលជាហាងផ្គត់ផ្គង់បឺហ្គឺ ដ៏ធំរបស់អាមេរិក ប៉ុន្តែមិនបានបញ្ជាក់ថានៅក្នុងរដ្ឋណា ឬទីក្រុងណានោះទេ។

ជនបង្កហិង្សាជាបុគ្គលិកម្នាក់ក្នុងហាងនោះ បានវាយបុរសដែលជាអតិថិជននោះយ៉ាងញាប់ដៃ ដោយមិនឲ្យបុរសរងគ្រោះអាចតដៃបានឡើយ ហើយគេក៏បាននិយាយបន្ថែមទៀតថា រូបគេនឹងសម្លាប់បុរសរងគ្រោះ ដែលសម្ដីនេះបានបង្ហាញពីកំហឹងយ៉ាងខ្លាំងក្លារបស់បុគ្គលិកនោះ បើទោះបីជាអ្នកដែលនៅក្នុងហេតុការណ៍នោះ បានស្រែកឃាត់ និងគម្រាមហៅប៉ូលិសយ៉ាងណាក៏ដោយ។

យ៉ាងណាមិញ យើងក៏មិនទាន់បានដឹងអំពី ដើមហេតុច្បាស់លាស់ ដែលបណ្ដាលឲ្យបុគ្គលិករូបនេះខឹងសម្បារដល់ថា្នក់ប្រើអំពីហិង្សា  គ្រាន់តែដឹងថាបុរសរងគ្រោះជាអតិថិជនបានកុម្មង់រញ៉េរញ៉ៃ និងបង្ហាញចរិតមើលងាយមើលថោក  មិនឲ្យតម្លៃអ្នកទទួលភ្ញៀវ មុនពេលផ្ទុះអំពើហិង្សាកើតឡើង។

ប៉ូលិសក៏កំពុងស្រាវជ្រាវ  និងទាក់ទងទៅហាង Wendi  ដើម្បីសុំការបំភ្លឺ៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

បុរសរោគចិត្ត វះកែបម៉ូតូ៣គ្រឿង រួចធ្វើសកម្មភាពរំលោភ (មានវីដេអូ)

ថៃ៖ សារព័ត៌មានបាងកកកូកូណាត់ បានចុះផ្សាយទី១៧ មីនា ឆ្នាំ២០១៧ ម្សិលមិញនេះថា បុរសរោគចិត្តល្មោមកាមជនជាតិថៃម្នាក់ រស់នៅក្នុងខេត្តឈុនបុរី ប្រទេសថៃ បានធ្វើសកម្មភាពដ៏គួរឲ្យភ្ញាក់ផ្អើលមួយ រួមភេទជាមួយនឹងម៉ូតូដល់ទៅ៣គ្រឿង។

ជនល្មើសឈ្មោះ Thepsathit Sripranumat អាយុ២៦ឆ្នាំ ត្រូវបានខាងប៉ូលិសធ្វើការតាមដាន ឈានដល់ការចាប់ខ្លួន ក្រោយពីត្រូវបានខាងម្ចាស់ម៉ូតូ ជាជនរងគ្រោះ៣នាក់ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនល្មោភកាមខាងលើនេះ បានវះកែបម៉ូតូរបស់ពួកគេ បណ្តាលឲ្យខូចខាតជាដំណំ រួចធ្វើសកម្មភាពរួមសិចយ៉ាងត្រេកត្រអាល។

យោងតាមសម្តីជនរងគ្រោះ ជានិស្សិតស្រីម្នាក់ នៃសាកលវិទ្យាល័យមួយក្នុងខេត្តឈុនបុរី បានឲ្យដឹងថា ម៉ូតូរបស់នាង ត្រូវបានជនល្មោភកាមខាងលើនេះ ធ្វើសកម្មភាពរំលោភបានពីរទៅបីដងហើយ តាំងពីកំឡុងថ្ងៃទី២៧ កុម្ភៈ និងថ្ងៃទី១៣ មីនា កន្លងទៅមកម្ល៉េះ។ នាងនិយាយថា ជនល្មើសបានចោះរន្ធមួយ នៅកែបម៉ូតូរបស់នាង មុនពេលដែលរូបគេរួមភេទ រហូតសម្រេចកាមបានដោយខ្លួនឯង។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយធ្វើការឃាត់ខ្លួនជនល្មោភកាម ឈ្មោះ Thepsathit ខាងលើនេះ សមត្ថកិច្ចនៅស្ថានីយ៍ប៉ុស្តិ៍ប៉ូលិស Saensuk បានធ្វើការចោទសួរ ខណៈនៅចំពោះមុខសមត្ថកិច្ច រូបគេបានសារភាពថា ពិតជាបានធ្វើសកម្មភាពរំលោភ កែបម៉ូតូអស់ចំនួន៣គ្រឿង កាលពីពេលកន្លងទៅយ៉ាងពិតប្រាកដមែន។ នោះក៏ដោយសារតែ រូបគាត់ស្រវឹងស្រា ហើយមានអារម្មណ៍ត្រេកត្រអាល ចង់រួមភេទយ៉ាងខ្លាំង។

រូបគេបានសារភាពទៀតថា គាត់មិនចង់ឲ្យនរណាម្នាក់រងគ្រោះថ្នាក់ (ចាប់រំលោភ) ដោយសារតែគាត់ ទើបរូបគាត់សម្រេចចិត្តធ្វើបែបនេះតែម្តងទៅ។ ហើយគាត់សុំទោសផងដែរ ទៅកាន់ជនរងគ្រោះទាំងអស់ ដែលបានរងការខូចខាតម៉ូតូរបស់ពួកគេ។

គួរឲ្យដឹងដែរថា ទោះបីជាយ៉ាងក្តី លោក Thepsathit ត្រូវបានសមត្ថកិច្ចចោទប្រកាន់ពីបទ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងធ្វើសកម្មភាពអាសអាភាសផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]