(ភ្នំពេញ)៖ តារាចម្រៀងស្រីជើងចាស់ អ្នកនាង ហ៊ឹម សូភី ដែលអ្នកនាងថ្វីត្បិតតែមិនធ្លាប់ឡើងកូដ ក្លាយជាតារាចម្រៀងល្បីប្រចាំប្រទេស តែអ្នកនាង មានគេស្គាល់ថា ជាតារាចម្រៀងមួយរូបមានកេរ្ត៍ឈ្មោះ ក្នុងសិល្បៈ ព្រោះមហាជនមួយចំនួន បានស្គាល់អ្នកនាង យ៉ាងទូលំទូលាយ ពិសេសនាង ត្រូវបានអតីតព្រះមហាក្សត្រ ព្រះបរមតតនកោដ្ឋ ប្រោសព្រះទានអ្នកនាង អោយច្រៀងក្នុងក្រុមតន្ត្រីរបស់ ព្រះបរមរាជរាំង ព្រោះអ្នកនាងមានក្រឌីតកាន់តែច្រើន ក្នុងសិល្បៈ ។

ក្រោយពីព្រះអង្គបានសោយទីវង្គតទៅ ក្រុមតន្ត្រីក្នុងព្រះបរមរាជរាំង មិនសូវបានប្រគំទៀតទេ អ្នកនាងក៏មិនសូវបង្ហាញមុខដែរ យូរៗម្ដងអ្នកនាងបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍បាយ័ន នឹង ស៊ីធីអិន ក្រៅពីនោះមិនសូវបង្ហាញមុខប៉ុន្មានទេ ក្រៅពីនោះគេឃើញអ្នកនាង ច្រៀងអោយក្រុម អេឡិច ចាន់ត្រា នឹង យ៉ែម សំអូន ខណៈដែលក្រុមទាំងពីរនេះមិនចូលគ្នានោះទេ ។

ប្រភពពីក្នុងសិល្បៈបាននិយាយថា អ្នកនាង ហ៊ឹម សូភី នឹងស្វាមីបានលែងលះគ្នារួចហើយ ចំណែក ស្វាមីអ្នកនាង បានការ ប្រពន្ធថ្មី ក្មេងនឹងស្អាត ព្រមទាំងជាកូនអ្នកធូរធានៅខេត្តកំពតផងដែរ គ្រាន់តែមង្គលការប្ដីនាង ចំណាយលុយចង់ស្មើអ្នកភ្នំពេញហើយការឡើងផ្អើលខេត្តកំពត ព្រោះវាធំដុំ ។

អ្នកនាង ហ៊ឹម សូភីនឹងស្វាមីល្បីមិនចុះសម្រុងគ្នាយូរហើយ តែទើបធ្លាយដំណឹងលែងលះគ្នា ហើយអ្នកនាងក៏មិនបានរស់នៅ ភ្នំពេញទៀតដែរ គឺអ្នកនាងទៅបើកហាងលក់អាហារនៅខេត្តកណ្ដាល ហើយពេលដែលមានកម្មវិធី ទើបអ្នកនាងមកច្រៀង នៅភ្នំពេញវិញ ។

អ្នកនាង ហ៊ឹម សូភី មិនអាចទាក់ទងដើម្បីបំភ្លឺបានទេ ថាហេតុអ្វីបានជាអ្នកនាងនឹងស្វាមី ឈ្មោះធី ឈាន ទៅដល់ការ លែងលះ ហើយអ្នកនាង សុខចិត្តដើរលេងទៅរកភាពស្ងប់ស្ងាត់ឆ្ងាយពីក្រុងទៅវិញ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]