អាមេរិក៖ ឆ្មាជាសត្វស្លូតបូត និងគួរឲ្យស្រលាញ់មួយប្រភេទ ដែលមនុស្សទូទៅតែងតែយកវាមកធ្វើជាសត្វចិញ្ចឹម។  លើសពីនេះ វាក៏មានសមត្ថភាពពិសេស ក្នុងការចាប់សត្វចង្រៃតូចៗនៅក្នុងផ្ទះផងដែរ ដែលធ្វើឲ្យមនុស្សទូទៅស្រលាញ់សត្វនេះកាន់តែខ្លាំងឡើង។

ដោយឡែក កូនឆ្មាកម្សត់មួយ ត្រូវបានអ្នកស្រលាញ់សត្វចិត្តធម៌ម្នាក់ ប្រទះឃើញវាកំពុងដើរតែលតោល និងស្ថិតក្នុងសភាពដូចត្រូវរបួស នៅក្នុងកន្លែងចតឡានមួយកន្លែងក្នុងទីក្រុង Florence នៃរដ្ឋ Kentucky សហរដ្ឋអាមេរិក។

ដោយក្ដីអាណិតអាសូរ អ្នកស្រលាញ់សត្វចិត្តបុណ្យរូបនោះក៏បានចាប់វាដាក់ក្នុងឡាន និងយកវាទៅកាន់បសុពេទ្យក្នុងតំបន។

ផ្ទុយខុសស្រឡះពីការគិតថា ឆ្មានោះត្រូវបានរងរបួសដោយសារការយាយីពីសត្វធំៗ ក្រុមគ្រូពេទ្យបានបង្ហាញនូវការភ្ញាក់ផ្អើលមួយ ដែលនោះគឺជាដង្កូវស៊ីសាច់មួយប្រភេទ ចោះទម្លុះ និងរស់នៅក្នុងត្រចៀក និង ក របស់ឆ្មាកម្សត់នោះ។

ក្រុមគ្រូពេទ្យបានចាប់កូនឆ្មាយ៉ាងណែន និងយកកន្ត្រៃមកចាប់ទាញដង្កូវនោះចេញពីវាម្ដងមួយៗ ដែលតាមរយៈឃ្លីបវីដេអូ ពិតជាមើលទៅគួរឲ្យស្រៀវសាច់បំផុត។

ឆ្មាតូចនោះបានស្រែកយំ ដោយការឈឺចាប់ ប៉ុន្ដែយ៉ាងណាក៏វាបានរួចផុតពីការយាយីរបស់ដង្កូវស៊ីសាច់ដ៏ធំនេះដែរ។

យ៉ាងណាមិញ ក្រុមគ្រូពេទ្យបានបង្ហាញថា ដង្កូវនេះជាប្រភេទដង្កូវ Cuterebra ដែលដង្កូវប្រភេទនេះរស់នៅដោយ កកេរស៊ីសាច់ និងរស់នៅក្នុងសាច់សត្វដទៃដើម្បីស៊ីឈាម៕ 

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

បើមិនចង់ឆេះមុខ ដូចក្មេងតូចនេះទេ គេងយប់កុំសូវដាក់ទូរស័ព្ទក្បែរខ្លួន សាកថ្មទុកចោលពេក

ចិន៖ សារព័ត៌មានមីរ័រ របស់អង់គ្លេស បានចុះផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ថា ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ បានរងរបួសឆេះមុខមាត់ រលាកក្នុងកម្រិតទី២ បន្ទាប់ពីទូរស័ព្ទរបស់ឪពុកនាងបានផ្ទុះពេលកំពុងគេងលង់លក់។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីតូចរូបនេះមានឈ្មោះថា Feng Lingling។នៅពេលកើតហេតុ នាងបានគេងនៅក្បែរតុមួយ ដែលមានទូរស័ព្ទ Samsung Galaxy Note 4 មួយគ្រឿងកំពុងតែដាក់សាកថ្មទុកចោល។ ភ្លាមៗនោះឪពុករបស់នាងក៏ភ្ញាក់ឡើងយ៉ាងលឿន បន្ទាប់ពីឮសម្លេងកូនស្រីយំយ៉ាងខ្លាំង ហើយដឹងថាទូរស័ព្ទរបស់គាត់បានផ្ទុះឆេះមុខកូន ហើយថែមទាំងមានឈាមស្រក់ទៀត។

ក្មេងស្រីតូចនេះត្រូវបានក្រុមគ្រួសារនាំទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Anshun ហើយក្រុមគ្រូពេទ្យបានពិនិត្យរបួស និងរកឃើញថា ការរលាកមានសភាពធ្ងន់ធ្ងរហើយក្មេងស្រីរងគ្រោះ ប្រឈមនឹងការខូចមុខជាអចិន្ដ្រៃយ៍ទៀតផង។

គួររំឮកថាទូរស័ព្ទ Samsung Galaxy Note 4 ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូង ដាក់លក់លើទីផ្សារជាលើកដំបូងកាលពី៣ឆ្នាំមុន ហើយវាត្រូវបានលោក Feng ទិញមួយគ្រឿង កាលពីខែសីហាឆ្នាំមុន ដែលជាទូរស័ព្ទថ្មី។

ប្រភពព័ត៌មានបន្តថា ក្រោយកើតហេតុលោក Feng បានទៅហាងលក់ទូរស័ព្ទដែលលោកបានទិញ ដើម្បីប្រាប់ពីបញ្ហាមួយនេះ ហើយបុគ្គលិកនៅទីនោះ ក៏បានធ្វើការទាក់ទងទៅទីស្នាក់ការកណ្តាលក្រុមហ៊ុន Samsung ដើម្បីផ្តល់ព័ត៌មានពីបញ្ហានេះផងដែរ ហើយការស៊ើបអង្កេតកំពុងតែដំណើរការ។

ស្នាក់ការក្រុមហ៊ុន Samsung ប្រចាំនៅក្នុងប្រទេសចិន បានផ្តល់ប្រាក់ប្រមាណ ១០.០០០យ័ន (ជាង១.៤០០ដុល្លារ) ទៅកាន់ក្រុមគ្រួសារលោក Feng ដើម្បីចំណាយលើថ្លៃព្យាបាលកូនស្រី ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុមហ៊ុនយក្សខាងលើ បាននិយាយថា ទោះជាយ៉ាងណាការស៊ើបអង្កេតនៅតែបន្តដដែល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]