ការតុបតែងខ្លួនស្លៀកពាក់ គឺជាភាពទាក់ទាញ របស់មនុស្សយើងម្នាក់ៗ។ ប៉ុន្តែ អ្វីដែលអ្នកត្រូវដឹងនោះគឺ យើងម្នាក់ៗមិនចាំបាច់ទាល់តែជាអ្នកមាន ទាល់តែប្រើរបស់ថ្លៃៗ ទើបរៀបចំស្លៀកពាក់បានស្អាតនោះទេ។

ខាងក្រោមនេះ គឺជាកំហុសគួរចៀសវាង និងរបៀបរៀបចំខ្លួនងាយៗមួយចំនួន ដែលអ្នកគួរអនុវត្ត ដើម្បីឲ្យមានភាពទាក់ទាញ និងថ្លៃថ្នូរ ដោយមិនចាំបាច់តែប្រើប្រាស់របស់ថ្លៃៗឡើយ ៖

១. ក្រឡាសត្វ ៖ អ្នកមិនគួរប្រើសម្លៀកបំពាក់ ដែលមានក្រលាសត្វ លើសម្លៀកបំពាក់នោះទេ ពីព្រោះវាធ្វើឲ្យអ្នកមើលទៅប្រើរបស់អន់ៗ។ ផ្ទុយមកវិញ អ្នកគួរប្រើរបស់របរតូចៗវិញ ដូចជាកន្សែងបង់ក ក្រឡាសត្វ ទើបមើលទៅថ្លៃថ្នូរ។ 

២. សម្លៀកបំពាក់ពណ៌ខ្មៅ ៖ អ្នកគួរជ្រើសរើសពណ៌ខ្មៅក្រឹប មើលទៅដូចថ្មី ជំនួសដោយពណ៌ខ្មៅស្លេកៗ ឬសឹកៗ ទើបអាចឲ្យអ្នកមើលទៅស្អាត និងថ្លៃថ្នូរ។

៣. ក រ៉ូប ៖ អ្នកនឹងមើលទៅស្រស់ស្អាត និងថ្លៃថ្នូរ ប្រសិនបើអ្នកជ្រើសរើស ករ៉ូបដែល មានភាពសាមញ្ញ គ្មានម៉ូតរញ៉េរញ៉ៃ និងចៀសវាង ករ៉ូបដែលស៊ិចស៊ី និងបញ្ចេញខ្លាំងពេក។

៤. ស្បែកជើង ៖ អ្នកមិនគួរជ្រើសរើស ស្បែកជើង ដែលក្រាស់ៗ ខ្ពស់ៗម៉ូតស្កះពេកទេ ផ្ទុយទៅវិញ អ្នកគួរជ្រើសរើស ស្បែកជើង ដែលមានម៉ូតសាមញ្ញៗទើបសក្តិសម។

៥. ទំហំ ៖ អ្នកមិនត្រូវស្លៀកពាក់សម្លៀកបំពាក់ មានទំហំធំពេក ឬតូចពេកទេ ពីព្រោះវាហាក់ដូចជាខ្ចីគេពាក់យ៉ាងអ៊ីចឹង។ អ្នកគួរស្លៀកពាក់សម្លៀកបំពាក់ ដែលសមសួនជាមួយរូបរាង ទើបមានភាពស្រស់ស្អាត។

៦. ប៉ាក់ ៖ គេនឹងគិតថា អ្នកស្លៀកសម្លៀកបំពាក់ដែលមើលទៅមានតម្លៃថោក សោយសារម៉ូតប៉ាក់ច្រើនពេក។ ជាក់ស្តែង អ្នកគួរជ្រើសយកសម្លៀកបំពាក់ ដែលមានម៉ូតប៉ាក់ តុបតែងបន្តិចបន្តូចបានហើយ ទើបថ្លៃថ្នូរ។

៧. ម៉ាកប្រេន ៖ ប្រសិនបើអ្នក ជ្រើសរើស សម្លៀកបំពាក់ ដែលមានម៉ាកប្រេន នៅពីលើច្បាស់ៗនោះ គេប្រាកដជាដឹងថា វាជារបស់ក្លែងក្លាយហើយ ហេតុនេះ អ្នកគួរជ្រើសរើសសម្លៀកបំពាក់ណា ដែលសាមញ្ញ ទើបមើលទៅសក្តិសម និងថ្លៃថ្នូរ។

៨. ពណ៌សម្លៀកបំពាក់ ៖ អ្នកគួរជ្រើសរើសពណ៌សម្លៀកបំពាក់ ដែលដិតៗ ទើបស្រស់ស្អាត និងថ្លៃថ្នូរ ជាជាង ពណ៌សម្លៀកបំពាក់ដែលភ្លឺចាំងពេក។

៩. ខោអាវក្នុង ៖ អ្នកមិនត្រូវស្លៀកពាក់ ឲ្យឃើញឆ្លុះ ដល់ខោអាវក្នុងនោះទេ ពីព្រោះអ្នកនឹងធ្វើឲ្យខ្លួនឯង មើលទៅប្រើតែរបស់អន់ៗ និងថោកៗហើយ។

១០. គ្រឿងអល្លង្ការ ៖ អ្នកគួរជ្រើសរើស គ្រឿងអល្លង្ការដែលតូចល្មម ប្រកបដោយភាពស្រស់ស្អាត ជាជាងគ្រឿងអល្លង្ការប្លាស្ទិច ដែលមានទំហំធំជ្រុលហួស។

១១. កាបូប ៖ អ្នកគួរចៀសវាង ស្ពាយកាបូប ដែលមើលទៅមានលក្ខណៈសំពីងសំពោង និងគួរងាកមកប្រើ កាបូប ដែលមានភាពស្មើ ស្រស់ស្អាតវិញ។

១២. អង្កាំ និងផ្លេកៗ ៖ អ្នកត្រូវតែចៀសវាង សម្លៀកបំពាក់ ដែលមានអង្កាំ និងផ្លេកៗពាសពេញ និងគួរជ្រើសយក សម្លៀកបំពាក់ ដែលមានអង្កាំ និងផ្លេកៗ តុបតែងបន្តិចបន្តូច ទើបមានភាពទាក់ទាញ។

១៣. ស្រោមជើង ៖ អ្នកកួរចៀសវាង ពាក់ស្បែកជើងបើកមុខ ជាមួយនឹងស្រោមជើង ពីព្រោះវាគ្មានភាពស្រស់ស្អាតឡើយ។

១៤. ការរួមបញ្ចូលពណ៌ ៖ អ្នកមិនគួរស្លៀកពាក់ពណ៌លាយចូលគ្នា ទាំងមិនសក្តិសមនោះទេ ជាពិសេស ស្លៀកពាក់ពណ៌ខ្មៅលាយជាមួយពណ៌ត្នោត ឬពណ៌ទឹកប៊ិច។

១៥. គ្រឿងអល្លង្ការធ្វើពីលោហៈ ៖ អ្នកមិនគួរពាក់គ្រឿងអល្លង្ការ ធ្វើពីលោហៈគ្រប់ប្រភេទ លើដៃតែមួយនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកពាក់ប្រាក់ អ្នកគួរជ្រើសរើសគ្រឿងអល្លង្ការប្រាក់ទាំងអស់ ទើបសក្តិសម និងថ្លៃថ្នូរ៕

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]