ភ្នំពេញ៖​ ការប្រកួតវគ្គជម្រុះពាន់រង្វាន់ Tiger Street Football Festival 2017 នៅមណ្ឌលភ្នំពេញបានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី០៩ ខែមីនា ក្រោយកម្មវិធីបើក និងចែកជូនអាវយឺតរួមជាមួយថង់ស្ពាយ សម្រាប់ដាក់សម្ភារៈកីឡា នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។

សម្រាប់់មណ្ឌលភ្នំពេញក្នុងវគ្គជម្រុះនេះមានក្រុមដាក់ពាក្យចូលរួមរហូតដល់ទៅ១២០ក្រុមដែលជាចំនួនដ៏ច្រើន ជាហេតុធ្វើឲ្យគណៈកម្មាធិការបច្ចេកទេស សំរេចកាត់បន្ថយម៉ោង នៃការប្រកួតចំនួន ១នាទី ដូច្នេះនៅសល់តែ៥នាទី២ដងតែប៉ុណ្ណោះ ហើយនៅថ្ងៃនេះនឹងធ្វើការប្រកួតចំនួន៦០ក្រុម បន្ទាប់មកថ្ងៃស្អែក៦០ក្រុមទៀត ទើបឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃមណ្ឌលភ្នំពេញ នៅថ្ងៃសៅ ទី១១ ខែមីនា ខាងមុខ ដើម្បីដណ្តើមយកប្រាក់រង្វាន់:

លេខ ១ =១៥០០ដុល្លារ

លេខ ២= ១០០០ដុល្លារ

លេខ ៣= ៥០០ដុល្លារ និង

លេខ ៤ ទទួលបាន ២០០ដុល្លារ។

ទន្ទឹមនឹងនោះ នៅថ្ងៃ អាទិត្យ ទី១២ ខែមីនា នឹងប្រកួតផ្តាច់ព្រ័ត្រទូទាំងប្រទេសដែលមានក្រុមមកពី៤មណ្ឌលទៀតរួមមាន៖ កំពង់សោម៦ក្រុម, បាត់ដំបង៦ក្រុម, សៀមរាប១០ក្រុម, កំពង់ចាម៦ក្រុម និងភ្នំពេញ១២ក្រុម។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]