នីការ៉ាហ្គ័រ៖ សារព័ត៌មាន មីរ័រ របស់អង់គ្លេសបានចុះផ្សាយកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ថា សហគមន៍មួយកំពុងជ្រួលច្របល់ជាខ្លាំង បន្ទាប់ពីអ្នកភូមិជាង៣០នាក់ ត្រូវគេជឿជាក់ថា មានវិញ្ញាណខ្មោចចូលសណ្ឋិត បន្ទាប់ពីបានរកឃើញ កូនតុក្កតាធ្មប់មួយ។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកភូមិទាំងនោះ រស់នៅក្នុងទីក្រុង Santo Tomás ក្បែរ Waspan ភាគខាងត្បូងប្រទេស Nicaragua ។ ហើយមានអ្នកស្រុកមួយចំនួន ត្រូវបានគេនិយាយថា បានត្រូវអំពើម្យ៉ាងឈ្មោះ ”Grisi Siknis” ដែលមានន័យថា “ជំងឺឆ្កួត” ហើយជាញឹកញាប់បំផុត តែងកើតឡើងនៅលើសហគមន៍របស់អាមេរិកកណ្តាល។

អាការជំងឺមួយនេះ ជាញឹកញាប់បង្ហាញរោគសញ្ញាដូចជា ចង់ក្អួត ការថប់អារម្មណ៍ វិលមុខ ឆ្កួតៗ ខឹងឆេវឆាវ ភ័យខ្លាច ជាដើម។ ហើយអ្នកដែលកើតមានអាការៈជំងឺ ”Grisi Siknis” នេះក៏មានអារម្មណ៍ទាក់ទងទៅនឹងព្រលឹង ព្រមទាំងវិញ្ញាណបិសាចផងដែរ។ 

ប្រភពព័ត៌មានបានបន្តថា បន្ទាប់ពីមានហេតុការណ៍ចម្លែកនេះកើតឡើង ក៏មានស្រ្តីម្នាក់ឈ្មោះ Marisella ដែលរស់នៅក្នុងភូមិជាមួយគ្នានោះ បានព្យាយាមចូលមកជួយអ្នកជិតខាងរបស់ខ្លួន។ គាត់បានបង្កើតឱសថម្យ៉ាង ច្នៃដោយខ្លួនឯង សម្រាប់ព្យាបាលជំងឺមួយនេះ ដោយយកទៅចាក់នៅលើខ្នងអ្នកភូមិ ក្នុងគោលបំណង ដើម្បីបណ្តេញវិញ្ញាណខ្មោចព្រាយបិសាចចេញពីរាងកាយ។

បន្ទាប់ពីបានស៊ើបអង្កេតពីដើមចមនៃហេតុការណ៍ឲ្យស៊ីជម្រៅ ស្រ្តី Marisella បានឲ្យដឹងថា នាងបានរកឃើញពីមូលហេតុពិតប្រាកដហើយ គឺបណ្តាលមកពី កូនតុក្កតា តូចមួយ ដែលគេធ្វើមន្តអាគមន៍ពីលើ។ តុក្កតានោះ មានខ្សែពណ៌ខ្មៅរុំជាប់នឹងខ្លួន ហើយថែមទាំងមានសញ្ញាខ្វែង នៅពាសពេញមុខទៀតផង។

តុក្កតានោះត្រូវអ្នកស្រុករើសបាននៅតាមផ្លូវ ហើយគេជឿជាក់ថា វាមានជាប់មន្តអាគមងងឹតមកជាមួយ ដែលជាមន្តអាគមអាក្រក់។ ហើយនៅពេលនេះ អ្នកភូមិក៏បានសម្រេចចិត្តដុតតុក្កតានោះចោលបាត់ហើយ ដើម្បីកុំឲ្យមានជាប់មន្តអាគមន្តងងឹតទៀត៕ 

ប្រភព៖ Mirror

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ហេតុតែចង់ស្អាតពេក អាយុទើបប៉ុន្មានសោះ ក្មេងប្រុសម្នាក់នេះ ហ៊ានទៅវះកាត់ធ្វើច្រមុះ!

ក្មេងប្រុសជំទង់ភេទទី៣ វ័យក្មេងម្នាក់ ដែលមានឈ្មោះថា Suchat Chankaeo ឬដែលមានឈ្មោះហៅក្រៅថា យ៉ាយ៉ា ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ ចាប់អារម្មណ៍ និងតាមដានរូបគេ។ ដឹងមកពីមូលហេតុអ្វីអត់?

នេះគឺដោយសារតែក្មេងប្រុសម្នាក់នេះ មានវ័យក្មេងសោះ តែហ៊ានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទៅធ្វើការវះកាត់កែខ្ទង់ច្រមុះឱ្យខ្ពស់ស្អាតដូចតារា ទាំងដែលខ្លួនឯង នៅវ័យក្មេងខ្ចីនៅឡើយ។

ក្មេងប្រុស Suchat Chankaeo បានទៅធ្វើការវះកាត់កែសម្ផស្សអស់ជាច្រើនលើកច្រើនដងមកហើយតាំងពីក្មេង។ បច្ចុប្បន្នគេមានអាយុ១៨ឆ្នាំពេញ និងបានសម្រេចគោលបំណងរបស់ខ្លួន ក្នុងការទៅវះកាត់ច្រមុះ។ ប៉ុន្តែទន្ទឹមនឹងនេះ គេក៏បានទទួលនូវពាក្យរិះគន់ជាច្រើនថា ចង់ស្អាតតាំងពីក្មេងខ្លាំងហួសហេតុពេក។

គួរឱ្យដឹងដែរថា Suchat Chankaeo សព្វថ្ងៃរស់នៅក្នុងស្រុក Kaeng Khoi ខេត្ត Saraburi ប្រទេសថៃ។ កាលពីក្មេងៗគេមានច្រមុះកំពិតមែនទែន ដែលជាហេតុធ្វើឱ្យមានមិត្តភក្តិជាច្រើនបង្អាប់ និងចំអន់លេងជាហូរហែ ទើបបណ្តាលឱ្យគេសម្រេចចិត្តទៅធ្វើការវះកាត់កែច្រមុះដូច្នេះ ណាមួយដោយមានទំនោរ ទៅរកការតុបតែងខ្លួនជាមនុស្សស្រីតាំងពីនៅតូចផង នាំឱ្យ Suchat Chankaeo គ្មានភាពស្ទាក់ស្ទើរឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]