ជប៉ុន៖ ឈុតគូស្នេហ៍ ឬម្យ៉ាងទៀតគេហៅថាឈុត Couple ជាធម្មតាយើងតែងតែឃើញក្មេងៗ ឬវ័យជំទង់ៗ ស្លៀកឈុតទាំងនេះជាមួយគូស្នេហ៍ ឬសង្សាររបស់ខ្លួន ដើម្បីបង្ហាញ ឬបញ្ជាក់ពីការស្រលាញ់ឲ្យអ្នកជុំវិញខ្លួនបានដឹង។ ដោយឡែកម្យ៉ាងវិញទៀត វាពិតជាកម្រណាស់ចំពោះគូស្នេហ៍វ័យចំណាស់ ឬជាលក្ខណៈប្តីប្រពន្ធស្លៀកឈុតគូស្នេហ៍ប្រភេទនេះ។

យ៉ាងណាមិញប្តីប្រពន្ធវ័យចំណាស់មួយគូនេះវិញ រៀបការជាមួយគ្នាអស់រយៈពេល៣៧ឆ្នាំហើយ ប៉ុន្តែបានធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមរូបភាព Instagram ភ្ញាក់ផ្អើល និងរំភើបដោយសារពួកគាត់ ស្លៀកឈុតគូស្នេហ៍ជាប្រចាំ ហើយថតរូបបែបផ្អែមល្ហែមជាមួយគ្នា មិនចាញ់ក្មេងៗនោះទេ។

គូស្នេហ៍ចំណាស់ដែលតែងតែស្លៀកឈុតគូស្នេហ៍នេះ ត្រូវបានគេស្គាល់ឈ្មោះនៅក្នុងគណនីសង្គមរូបភាព Instagram ថា Bonpon511 ជាជនជាតិជប៉ុន វ័យខ្ទង់៦០ឆ្នាំ ប៉ុន្តែពួកគេទាំងពីរមិនបានបញ្ជាក់ឈ្មោះពិតនោះទេ។

ភាពផ្អែមល្ហែមស្លៀកឈុតគូស្នេហ៍ជាប្រចាំនេះ បានធ្វើឲ្យអ្នកទាំងពីរទទួលបានប្រជាប្រិយភាពខ្លាំង រហូតមានអ្នកចុចតាមដានចំនួន ៧៥ពាន់នាក់។

ចំពោះសម្លៀកបំពាក់ដែលអ្នកទាំងពីរ តែងតែស្លៀកជាគូវិញ ភាគច្រើនជាប្រភេទខោ សំពត់ អាវក្រៅធំៗ និងស្បែកជើងពណ៌ខ្មៅ ហើយចំនែកពណ៌សម្លៀកបំពាក់វិញមានដូចជា ពណ៌ក្រហម ខៀវ បៃតង និងខ្មៅជាដើម។ 

ជាមួយនឹងរូបភាពឈុតគូស្នេហ៍វ័យចំណាស់របស់ពួកគាត់ បានធ្វើឲ្យមហាជនភាគច្រើនបាននិយាយថា «នេះគឺជាគូស្នេហ៍ដ៏ផ្អែមល្ហែមបំផុត ដែលមិនដែលឃើញពីមុនមក» ។ ឯខ្លះទៀតនិយាយថា «ពិតជាស្រលាញ់អ្នកទាំងពីរណាស់។ សេចក្តីស្រលាញ់របស់អ្នកទាំងពីរពិតជាភ្លឺត្រចះត្រចង់ណាស់»

ចុះសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ហេតុតែចង់ស្អាតពេក អាយុទើបប៉ុន្មានសោះ ក្មេងប្រុសម្នាក់នេះ ហ៊ានទៅវះកាត់ធ្វើច្រមុះ!

ថៃ៖ ក្មេងប្រុសជំទង់ភេទទី៣ វ័យក្មេងម្នាក់ ដែលមានឈ្មោះថា Suchat Chankaeo ឬដែលមានឈ្មោះហៅក្រៅថា យ៉ាយ៉ា ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ ចាប់អារម្មណ៍ និងតាមដានរូបគេ។ ដឹងមកពីមូលហេតុអ្វីអត់?

នេះគឺដោយសារតែក្មេងប្រុសម្នាក់នេះ មានវ័យក្មេងសោះ តែហ៊ានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទៅធ្វើការវះកាត់កែខ្ទង់ច្រមុះឱ្យខ្ពស់ស្អាតដូចតារា ទាំងដែលខ្លួនឯង នៅវ័យក្មេងខ្ចីនៅឡើយ។

ក្មេងប្រុស Suchat Chankaeo បានទៅធ្វើការវះកាត់កែសម្ផស្សអស់ជាច្រើនលើកច្រើនដងមកហើយតាំងពីក្មេង។ បច្ចុប្បន្នគេមានអាយុ១៨ឆ្នាំពេញ និងបានសម្រេចគោលបំណងរបស់ខ្លួន ក្នុងការទៅវះកាត់ច្រមុះ។ ប៉ុន្តែទន្ទឹមនឹងនេះ គេក៏បានទទួលនូវពាក្យរិះគន់ជាច្រើនថា ចង់ស្អាតតាំងពីក្មេងខ្លាំងហួសហេតុពេក។

គួរឱ្យដឹងដែរថា Suchat Chankaeo សព្វថ្ងៃរស់នៅក្នុងស្រុក Kaeng Khoi ខេត្ត Saraburi ប្រទេសថៃ។ កាលពីក្មេងៗគេមានច្រមុះកំពិតមែនទែន ដែលជាហេតុធ្វើឱ្យមានមិត្តភក្តិជាច្រើនបង្អាប់ និងចំអន់លេងជាហូរហែ ទើបបណ្តាលឱ្យគេសម្រេចចិត្តទៅធ្វើការវះកាត់កែច្រមុះដូច្នេះ ណាមួយដោយមានទំនោរ ទៅរកការតុបតែងខ្លួនជាមនុស្សស្រីតាំងពីនៅតូចផង នាំឱ្យ Suchat Chankaeo គ្មានភាពស្ទាក់ស្ទើរឡើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]