(ភ្នំពេញ)៖ តារាសម្តែងប្រុសលេចធ្លោ លើសកម្មភាពមនុស្សធម៌ លោក អ៊ឹម ជីវ៉ា នាឱកាសនៃទិវានារីអន្តរជាតិ៨ មីនា ឆ្នាំ២០១៧នេះ លោកបានរំឭកពីប្រវត្តិឈឺចាប់របស់ខ្លួន ដែលត្រូវបានបាត់បង់ភាពកក់ក្តៅ ជាមួយការប្រមាថមាក់ងាយ ពីសំណាក់មនុស្សជុំវិញខ្លួន ខណៈដែលឪពុកជាទីស្រឡាញ់ក៏ត្រូវបានទទួលមរណភាព ដោយគ្មានប្រាក់ធ្វើបុណ្យនោះឡើយ។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា «៨ មីនា ជាទិវាឈឺចាប់សម្រាប់ខ្ញុំ ពេលដែលនឹកឃើញអតីតកាល១៦ឆ្នាំមុន ពិតជាមានអារម្មណ៍ថា ឈឺចាប់ណាស់ជីវិត ដែលក្រីក្រ ពោរពេញដោយភាពមើលងាយ ពីអ្នកដទៃ។ ឪពុកស្លាប់ គ្មានលុយធ្វើបុណ្យ ខ្ញុំត្រូវដើរសុំលុយមិត្តភក្តិ និងព្រះសង្ឃ ដើម្បីយកមកធ្វើបុណ្យសពលោកឪពុកខ្ញុំ ក៏មិនភ្លេចគុណនៅគ្រានោះ គឺមានមិត្តភក្តិវិទ្យាល័យឥន្ទ្រទេវី និងលោកគ្រូអ្នកគ្រូ ដែលបានជួយខ្ញុំពិសេសព្រះសង្ឃ គង់នៅវត្តនាគវ័ន្ត!»

តារាសម្តែងលោក អ៊ឹម ជីវ៉ា បាននិយាយទៀតថា «ព្រឹកនេះ មកនិមន្តព្រះសង្ឃបង្សុកូល ជាថ្ងៃខួប១៦ឆ្នាំ លោកឪពុករបស់ខ្ញុំ ដែលបានទទួលមរណភាព!»។ ជាមួយគ្នានៃការរំឭកពីការឈឺចាប់ក្រោមពាក្យសម្តីមើលងាយ ពីអ្នកដទៃនេះដែរ លោក អ៊ឹម ជីវ៉ា ក៏បានរៀបចំចង្វាន់ រួមជាមួយភេសជ្ជៈ និងស្លាដក់ ដើម្បីប្រគេនព្រះសង្ឃ ផងដែរ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ម៉ានីកា បញ្ជាក់ថា មនុស្សប្រុស ដែលពេញចិត្ត និងថាចង់ស្រលាញ់ ឱ្យចេញពីចិត្តនោះ មើលមិនទាន់ឃើញនៅឡើយទេ

ភ្នំពេញ៖ តារាសម្តែងស្រីសិចស៊ី កញ្ញា ម៉ានីកា បញ្ជាក់ថា មនុស្សប្រុស ដែលពេញចិត្តនិងថា ចង់ស្រលាញ់ឱ្យចេញពីចិត្តនោះ មើលទាន់ឃើញនៅឡើយទេ ហើយការងារ និងទ្រព្យសម្បត្តិប្រើប្រាស់គ្រប់បែបយ៉ាងកើតចេញពីការខំប្រឹង ដោយញើសឈាមផ្ទាល់ មិនមែនជាអំណោយនិងការ ជួយជ្រោមជ្រែងពីបុរសណាម្នាក់នោះទេ ។

ស្រីស្រស់ចូលចិត្តសិចស៊ី កញ្ញា ម៉ានីកា បានបង្ហើបថា ព័ត៌មានកន្លងមកដែលផ្សាយ ពីនាងមានដៃគូស្នេហា នៅក្រៅប្រទេសនោះ ជារឿងមិនពិតឡើយ គ្រាន់តែជាពាក្យចចាម អារាមប៉ុណ្ណោះ។ ប្រសិនបើមានមនុស្សរស់នៅ ប្រទេសអូស្រ្តាលីចង់ ចូលស្តីដណ្តឹងនាងនោះ គឺជារឿងពិត ប៉ុន្តែនាងបានបដិសេធ មិនចង់ឡើយ។ សម្រាប់ការលេចលឺព័ត៌មានថា នាងមានមនុស្សចាំជួយជ្រោមជ្រែង គ្រប់បែបយ៉ាងនិងទទួលបាន ការឧបត្ថម្ភនោះ ជារឿងមិនពិតឡើយ ។ កញ្ញារូបនេះបានអះអាងថា រាល់ថ្ងៃនេះនាងខំប្រឹង ធ្វើការងារ និងរកស៊ីស្ទើរតែដាច់ខ្យល់ហើយ។ រាល់ខែប៉ន់ឱ្យតែបានអ្នកដឹកនាំ ហៅថតគ្រប់រឿងគឺ មិនហ៊ានចង់ប្រកែទេ មិនចង់ស្ងាត់ក្នុងសិល្បៈឡើយ ដោយសារមិនចង់ចោល វិស័យសិល្បៈ។

តារាសម្តែងស្រីវ័យក្មេង បាននិយាយថា “បើនិយាយពីគូវិញ ខ្ញុំមិនទាន់ជួបទេ ប៉ុន្តែនិយាយពីមនុស្សដែលមកស្រលាញ់ខ្ញុំមាន ហើយភាគច្រើនជាមនុស្ស ដែលជាអ្នកជំនួញ។ ពួកគាត់តាមស្រលាញ់ ដោយខ្ញុំជាមនុស្សចេះរាប់អាន អត់អោនឱ្យគ្នា និងចិត្តយល់ចិត្តពីគេ ។ ណាមួយមនុស្សប្រុសត្រូវដឹងផង ដែរថាសម្រស់ស្អាតបានមួយឆាវទេ” ។ កញ្ញា ម៉ានីកា បានបញ្ជាក់ថា មនុស្សដែលនាងពេញចិត្ត និងថាចង់ស្រលាញ់ឱ្យចេញពីចិត្តនោះ នាងមើលទាន់ឃើញឡើយ ដោយសារចង់បានមនុស្ស ប្រុសហ៊ានចូលស្តីដណ្តឹងនាងល្អវិញ ។ មនុស្សដែលនាងអាចទទួល បានជាគូអនាគត ថាអាចរួបរួមរស់នៅ ជាមួយគ្នាកើតអត់ ចេះយោគយល់គ្នាដែរឬទេ ចេះអត់អោនឱ្យគ្នាអត់ ហើយជាពិសេសអត្តចរឹត ប្រហែលនឹងគ្នាបានអាចនៅ ជាមួយគ្នាបាន ។

តារាសម្តែង និងម៉ូដែល កញ្ញា ម៉ានីកា ធ្លាប់បានប្រកាសឱ្យមហា ជនដឹងជាសាធារណៈ អំពីការបើកបេះដូង ទទួលស្នេហ៍ថ្មី ទើបបានប្រម៉ាណជា៤ខែ រួចមក ពេលនេះមានដំណឹង ថាបុរសអាណិកជន នៅក្នុងប្រទេសកាណាដា កំពុងតាមទាក់ទង លួងលោម ចង់បានស្នេហ៍ពិតពីស្រីស្រស់ រូប នេះ។

សូមជម្រាបថា តារាសម្តែង និងម៉ូដែល ស្រីស្រស់សម្រស់ មានមន្តស្នេហ៍ កញ្ញា ម៉ានីកា ដែលមានឈ្មោះដើម ស័ត សុខវិច្ឆិកា បានទទួលឱកាស បញ្ចេញសមត្ថភាពសិល្បៈនៅឆ្នាំ២០០៤ ដែលពេលនោះនាងបានជាប់ការប្រឡងចម្រៀងជាក្រុមក្នុងកម្មវិធីតារា មាសតន្រ្តីរបស់ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណីកា(May Be)