មនុស្សយើងម្នាក់ៗ អាចដើរបាន ក៏ដោយសារតែជើងនេះហើយ។ ជាងនេះទៅទៀត សូម្បីតែទម្រង់ម្រាមជើងរបស់មនុស្សម្នាក់ៗ ក៏អាចបញ្ជាក់ពី រឿងរ៉ាវជាច្រើនផ្សេងទៀត ដែលមិនធ្លាប់ដឹងពីមុនមកថែមទៀតផង។

តោះដើម្បីកុំឲ្យប្រិយមិត្តរង់ចាំយូរ យើងនាំគ្នាមកតាមដានចរិតលក្ខណៈរបស់មនុស្ស ទៅតាមប្រភេទ ទម្រង់ម្រាមជើង ដូចខាងក្រោមនេះ ៖

១. ម្រាមជើងរាងដូចពីរ៉ាមីត

អ្នកដែលមាន ទម្រង់ម្រាមជើង ដែលស្មើចុះ តាំងពីមេជើង រហូតដល់កូនជើង ភាគច្រើនគឺជា មនុស្សដែលពោរពេញដោយ អាថ៌កំបាំង ជាមនុស្សឯកា និងឧស្សាហ៍ផ្លាស់ប្តូរអារម្មណ៍ ញឹកញាប់បំផុត។ 

២. ម្រាមជើងចំនួន ៣ ស្មើ និង ២ ទៀតទាប

នេះជាទម្រង់ម្រាមជើង របស់មនុស្សភាគច្រើន តែម្តង។ ភាគច្រើន ពួកគេជាមនុស្សដែល ចុះចំណោមគេក្នុងសង្គម និងរួសរាយណាស់។ 

៣. ម្រាមជើងស្មើគ្នាទាំងអស់

មនុស្សដែលមានម្រាមជើង វែង ស្មើ មើលទៅជ្រុងៗបែបនេះ ភាគច្រើនគឺជាមនុស្ស ដែលមិនសូវមាត់ក ចូលចិត្តភាពស្ងប់ស្ងាត់ សមហេតុសមផល និងជឿលើអំណះអំណាងច្បាស់លាស់ ជាពិសេស ពួកគេជាមនុស្សដែលមិនភ្លេច សន្យារបស់ខ្លួនឡើយ។ 

៤. ម្រាមជើងទី ២ វែងជាងគេ

មនុស្សដែលមានម្រាមជើង ទីពីរ វែងជាងម្រាមជើងដទៃ ភាគច្រើនគឺជាអត្តពលិក និងជាមនុស្សដែល មានសិល្បៈក្នុងខ្លួន ពោរពេញដោយមនោសញ្ចេតនា និងមានទំនោរដឹកនាំគេជានិច្ច។ 

៥. ម្រាមកូនជើង ដែលកម្រើកមិនបាន

ប្រសិនបើអ្នក ប្រើកម្លាំងសាច់ដុំជើងញែក ម្រាមកូនជើងចេញមិនបានទេនោះ មានន័យថា អ្នកគឺជាមនុស្សដែល ស្ងប់ស្ងាត់ ចូលចិត្តគិតពិចារណាល្អិតល្អន់ និងមានគម្រោងរៀបចំជីវិតច្បាស់លាស់។ ជាពិសេស ពួកគេជាមនុស្សខិតខំ ប្រឹងប្រែងខ្ពស់ និងមានចិត្តត្រជាក់។ 

៦. ម្រាមកូនជើង ដែលអាចកម្រើកបាន

ប្រសិនបើ ម្រាមកូនជើងរបស់អ្នក អាចញែកចេញបាន ដោយការប្រើសាច់ដុំជើងនោះ មានន័យថាអ្នកគឺជាមនុស្សដែល ងាយចុះសម្រុង ចូលចិត្តការផ្សងព្រេង ចូលចិត្តការផ្លាស់ប្តូរ និងជាមនុស្សមិនងាយចុះចាញ់ឡើយ។ 

៧. ម្រាមកូនជើង ដែលមានទំហំតូចខ្លាំង

មនុស្សណា ដែលមានម្រាមកូនជើង តូចល្អិតបែបនេះ ភាគច្រើន គឺជាមនុស្សដែលមិនចូលចិត្តស្តាប់យោបល់អ្នកដទៃនោះទេ និងចូលចិត្ត ធ្វើអ្វីៗដោយការគិតផ្ទាល់ខ្លួន របស់ពួកគេ។ 

៨. ម្រាមជើងកណ្តាល បះឡើងលើ

មនុស្សណា ដែលមានប្រភេទម្រាមជើងកណ្តាលងើបឡើងបែបនេះ ភាគច្រើនជាមនុស្សមានការគិតគូរខ្ពស់ ទុកជាមុន រាល់គម្រោង ឬផែនការនានា។ ពួកគេជាមនុស្សដែលមានរបៀបរបប និងក្តោបក្តាប់ បានគ្រប់ស្ថានការណ៍។ 

៩. ចន្លោះញែក នៅត្រង់ម្រាមជើងទីពីរ និងម្រាមជើងកណ្តាល

សម្រាប់អ្នកដែលមានចន្លោះញែក នៅត្រង់ម្រាមជើងទាំងពីរនេះ ភាគច្រើនគឺជាមនុស្ស ដែលចេះបែងចែក អារម្មណ៍ និងហេតុផល ដាច់ដោយឡែកពីគ្នា។ ជាពិសេស ពួកគេអាចក្លាយខ្លួនជា ក្រុមអ្នកការទូត ជាអ្នកវិភាគ និងជាពាណិជ្ជករ បានយ៉ាងជំនាញ៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]