ភ្នំពេញ៖ នៅសល់ពេលតែមិនប៉ុន្មានថ្ងៃទៀត តារាសម្តែងស្រី និងជាតារាម៉ូដែល កញ្ញា រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ នឹងក្លាយជាកូនក្រមុំយ៉ាងស្រស់ស្អាតបំផុត នៅក្នុងពិធីមង្គលការរបស់នាង។

ទន្ទឹមនឹងនោះដែរ ខាងកូនកម្លោះ ដែលជាអ្នករស់នៅសហរដ្ឋអាមេរិក ក៏បានមកដល់ស្រុកខ្មែរផងដែរ កាលពីសប្តាហ៍មុន ដើម្បីត្រៀមខ្លួនថតរូប Pre Wedding និងថ្ងៃពិសេស។

កាលពីម្សិលមិញ តារាស្រីរូបនេះ ក៏ចាប់ផ្តើមបញ្ចេញរូប Pre Wedding បណ្តើរៗផងដែរ ដែលនាងបានជ្រើសរើសទីតាំងថតរូប ដល់ខេត្តសៀមរាប ដើម្បីអាចផ្តិតបាន នូវទិដ្ឋភាព ស្រស់បំព្រងពីធម្មជាតិពិតៗ។

អ្វីដែលគេចាប់អារម្មណ៍ ចំពោះរូប Pre Wedding គឺស្រីលាភ និងគូដណ្តឹង បានរៀបចំខ្លួន បែបខ្មែរបុរាណ ដោយមិនបានស្លៀកឈុតអាពាហ៍ពិពាហ៍ ដូចកូនក្រមុំកូនកម្លោះដទៃទៀតនោះទេ។ ប៉ុន្តែមិនថាយ៉ាងណា មានមតិជាច្រើន បានសរសើរពី នាងដែលចេះ តែងខ្លួន ជានារីខ្មែរបុរាណ ដែលមើលទៅ ពិតជាស្រស់ស្អាតប្លែក និងទាក់ទាញមួយកម្រិតផងដែរ។

ពិធីមង្គលការ របស់តារាស្រីរូបនេះ នឹងប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី២៤ ខែមីនា នៅមជ្ឈមណ្ឌលកោះពេជ្រ ហើយជាពិសេស នៅក្នុងពិធីមង្គលការទាំងមូល ព្រមទាំងគ្រួសារ បងប្អូន និងមិត្តភក្តិជិតស្និទ្ធ នឹងនាំគ្នា ស្លៀកឈុតពណ៌ទឹកប៊ិចទាំងអស់គ្នាតែម្តង ព្រោះជាពណ៌ ដែលនាងស្រលាញ់ និងពេញចិត្ត៕

តោះមើលរូប Pre Wedding របស់ស្រីលាភ ជាមួយនឹងអនាគតស្វាមី ទាំងអស់គ្នា៖

ស្រីលាភ ជាមួយនឹងអនាគតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]