ប្រហែលជាម៉ោង 9 កន្លះព្រឹក នៅពេលដែលសិស្សសាលា កំពុងតែហាត់ប្រាណ ក្នុងបរិវេនវិទ្យាល័យមួយនៅ Beijing មានសិស្សស្រីម្នាក់ បានដោះសំលៀកបំពាក់ចេញ ហើយលោតចុះពីលើអាគារសាលា។

ភ្លាមនោះ ស្រាប់តែបរិវេនសាលា មានភាពច្របូកច្របល់ មានសិស្សខ្លះស្លន់ស្លោ ហើយស្រែកយំ បន្ទាប់ពីបានឃើញ សោកនាដកម្មនេះ។ សន្តិសុខសាលា និងគ្រូទាំងអស់បាន ប្រញាប់ប្រញាល់ ទៅរៀបចំសណ្តាប់ធ្នាប់ ហើយបញ្ចូនសិស្សទាំងអស់ ចូលទៅកាន់ថ្នាក់រៀនរៀងៗខ្លួនវិញ។

20 នាទីក្រោយមកឡានពេទ្យក៏បានមកដល់ ហើយពួកគេបានបញ្ចូនសិស្សស្រី ដែលដេកស្លាប់ នៅកន្លែងកើតហេតុនោះ ទៅកាន់មន្ទីរពេទ្យ។

អ្នកកាសែតទាំងអស់ បានត្រូវអាជ្ញាធរសាលារៀនហាមឃាត់ មិនអោយចូលយកពត៌មាន និងថតរូប ដោយពួកគេដោះសាថា អ្នកដែលទទួលខុសត្រូវក្នុងរឿងក្តីនេះ កំពុងតែជាប់រវល់។ សិស្សនៅសាលានោះ បាននិយាយថា​ អ្នកគ្រប់គ្រងសាលា បានហាមពួកគេមិនអោយ ផ្សព្វផ្សាយរឿងនេះចេញទៅក្រៅទេ ជាពិសេសប្រាប់អ្នកកាសែត។ ក្រៅពីនេះទៀត សាលារៀនបានប្រកាសប្រាប់សិស្សទាំងអស់ថា សិស្សស្រីដែលស្លាប់នោះ រអិលធ្លាក់ចុះពីលើអាគារដោយមិនប្រុងប្រយ័ត្ន សិស្សទាំងអស់បាន ដឹងច្បាស់ថា អី្វដែលខាងសាលាប្រកាសប្រាប់នោះមិនសមហេតុផលនោះទេ ព្រោះសិស្សស្រីម្នាក់នោះ បានដោះសំលៀកបំពាក់ចេញ មុននឹងនាងធ្លាក់ចុះមក។

ប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិដឹងពីរឿងនេះ ខាងសាលាព្យាយាមបិទបាំងបែបនេះ គឺវាធ្វើអោយ ប្រជាពលរដ្ឋមិនទុកចិត្ត ពួកគេដែលជាប់ទាក់ទង នឹងឧបទ្ទេវហេតុនេះទៅវិញ។

ប៉ូលីសក្នុងតំបន់ បានតាមដានរឿងក្តីនេះ ហើយរឿងនេះ មិនត្រូវបានគេរាប់បញ្ចូលជា បទឧក្រិដ្ឋនោះទេ។

សូមមើលវីដេអូខាងក្រោម៖

រៀបចំដោយ ៖ Khmerload

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]