ថៃ៖ វាជារឿងមួយដែលមិននឹកស្មានដល់ ដែលបុរសខ្មែរម្នាក់ ត្រូវសារព័ត៌មានថៃធំមួយ បានចុះផ្សាយថា មុខដូចតារាប្រុសថៃ Weir Sukollawat បេះដាក់ គ្មានខុសគ្នាអ្វីបន្តិច។

កាលពីម្សិលមិញនេះដែរ យោងតាមការចុះផ្សាយ នៅក្នុងសារព័ត៌មានថៃKapook បានសរសេរឲ្យដឹងថា មានបុរសខ្មែរម្នាក់ មុខមាត់ដូចតារាប្រុសWeir Sukollawat ប្រចាំប៉ុស្តិ៍ទូរទស្សន៍ លេខ៧ ខ្លាំងណាស់ ដូចជាបងប្អូនភ្លោះ ហើយជាពិសេស រូបលោក ក៏អាចនិយាយភាសាថៃ បានយ៉ាងល្អផងដែរ។

ក្នុងនោះដែរ សារព័ត៌មានថៃ ក៏បានបញ្ជាក់បន្ថែមថា បុរសរូបនោះ ត្រូវបានគេចាប់អារម្មណ៍ និងមានប្រជាប្រិយភាពកាន់តែខ្លាំង ក្នុងមួយរយៈចុងក្រោយនេះ ក្រោយពីលេចដំណឹងថា រូបលោក មានមុខដូច លោក Weir Sukollawat ៕

តោះចាំកាល់ មើលរូបថតខាងក្រោមថាតើ បុរសខ្មែររូបនោះ មានមុខមាត់ដូច លោក Weir  មែនដែរអត់៖

បុរសជនជាតិខ្មែរ
តារាប្រុសថៃ Weir Sukollawat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]