អង់គ្លេស៖ ស្រីស្អាតអាយុ៣០ឆ្នាំម្នាក់ មកពីតំបន់ Essex ប្រទេសអង់គ្លេសបានប្រើកន្ត្រៃកាត់ដែក ទៅកាត់កូនដៃរបស់ខ្លួនឯង និងបង្ហោះចូលទៅក្នុងគណនីសង្គមរបស់នាងដែលមានអ្នកតាមដានរាប់ពាន់នាក់។

ហេតុអ្វីបានជានាងធ្វើបែបនេះ? ចម្លើយដ៏ហួសចិត្តនោះគឺ នាងគិតថាធ្វើអ៊ីចឹងទៅស្អាត។

ទោះជាយ៉ាងណា អ្នកនិយមចោះពេញខ្លួនរូបនេះ ពិតជាមានការពេញចិត្តជាមួយនឹងលទ្ធផលនៃការកាត់ម្រាមដៃរបស់នាងខ្លាំងណាស់។ នាងបានបង្ហោះថា “វាជាហើយ ពិតជាពេញចិត្តណាស់”

តាមពិតទៅ វាជារឿងធម្មតាទៅហើយសម្រាប់នាង Torz ដែលបានធ្វើរឿងប្លែកៗបែបនេះ ព្រោះថាកាលពីមុន នាងបានយកកាំបិតវះកាត់ទៅជ្រៀកស្នាមសាក់របស់នាង ហើយផ្ញើរូបនោះទៅសង្សារចាស់របស់នាងទៀតផង។

ផ្ទុយទៅវិញ មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួបហាក់មិនមានអារម្មណ៍ព្រឺព្រួចចំពោះរូបភាពទាំងនេះទេ។ លើសពីនេះ មានអ្នកខ្លះទៀត បានគិតថា រឿងនេះមិនមែនជាការពិតឡើយ។

ប៉ុន្តែ បើមើលទៅតាមរូបភាពទាំងនោះ ប្រាកដណាស់ថា វាជាការពិត ហើយការចចេសរឹងរូសរបស់នាងក៏ជាការពិតដែរ។ នាងបានពន្យល់ទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គមថា “ខ្ញុំធ្វើរឿងទាំងនេះ គឺដើម្បីខ្លួនឯង។ វាមិនបានធ្វើឲ្យនរណាម្នាក់ឈឺចាប់នោះទេ។ ខ្ញុំសម្រេចចិត្តបង្ហោះវាទៅក្នុងបណ្តាញសង្គម ព្រោះខ្ញុំចង់ចែករំលែកបទពិសោធន៍មួយនេះទៅកាន់មិត្តភក្តិរបស់ខ្ញុំ”។ 

ប្រភព៖ Metro

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ 

បរទេស៖ សត្វសេកមួយក្បាលអាចនឹងត្រៀមជំនួសដំណែងរបស់ តារាចម្រៀង Rihanna បានព្រោះតែវីដេអូចម្រៀង The Monster របស់សត្វសេកមួយក្បាលនេះកំពុងតែល្បីល្បាញពេញក្នុងអ៉ីនធឺណែត។

និយាយលេងទេ គឺសត្វសេកដែលមិនស្គាល់អត្តសញ្ញាណមួយក្បាលត្រូវបានថត ពេលដែលវាកំពុងតែទំនៅលើមែកឈើក្នុងទ្រុងរបស់វា និងស្រែកច្រៀងបទ The Monster ត្រង់ប៉ារូលរបស់ Rihanna ច្រៀង។

វីដេអូមួយនេះដែរ ទទួលបានការទស្សនារហូតដល់ទៅ ៧៣០ ០០០ ដងឯណោះ ដែលគេឮវាស្រែកច្រៀងថា៖ 'I'm friends with the monster that's under my bed.

'Get along with the voices inside of my head.

'You're trying to save me, stop holding your breath - and you think I'm crazy, yeah, you think I'm crazy.'

សេកមួយក្បាលនេះបានស្រែកច្រៀង និងចូលតួដូចមែនទែនអ៉ីចឹង។ លើសពីនេះ នៅក្នុងវីដេអូ គេឃើញវាច្រៀងផង ដើរទៅដើរមកផង ហាក់បីដូចជាកំពុងតែធ្វើកាយវិការដើម្បីទាក់ទាញទស្សនិកជនថែមទៀត។

គួរបញ្ជាក់ដែរថា តារាចម្រៀង Rihanna វ័យ២៩ឆ្នាំ និង Eminem វ័យ ៤៤ឆ្នាំ បានសហការគ្នាជាលើកដំបូងនៅក្នុងឆ្នាំ ២០១០ ដើម្បីច្រៀងចម្រៀងមួយបទ ដែលមានចំណងជើងថា Love The Way You Lie។ បន្ទាប់មកទៀត ពួកគេក៏បានចេញចម្រៀងរួមគ្នាមូយបទទៀតដែលមានចំណងជើងថា The Monster នេះតែម្តង។ បន្ថែមពីនេះ បទ The monster គឺជាអាល់ប៊ុមទោលទី៤ របស់តារាចម្រៀង Eminem ដែលបានចេញលក់កាលពីខែតុលា ២០១៣ មកម្ល៉េះ៕

ចង់ដឹងថា សេកមួយក្បាលនេះច្រៀងបានពិរោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]