ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧៖ ក្រុមហ៊ុនសាមសុងបាននាំមកជូននូវម៉ាស៊ីនត្រជាក់ស៊េរី 8 Pole Digital Inverter ដំបូងបំផុតលើពិភពលោក ដែលប្រកបទៅដោយភាពច្នៃប្រឌិតថ្មី សម្រាប់ធ្វើឲ្យបន្ទប់កាន់តែត្រជាក់ល្អ។

អ្នកចូលរួមប្រមាណ ២០០ នាក់ រួមទាំងអ្នកកាសែត អ្នកចែកចាយធំ និងអ្នកចែកចាយបន្ត ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ នាពេលល្ងាច នៅឯសណ្ឋាគារ Raffle ក្នុងការដាក់បង្ហាញ ម៉ាស៊ីនត្រជាក់ជំនាន់ថ្មីរបស់សាមសុង ស៊េរី 8 Pole Digital Inverter

ម៉ាស៊ីនត្រជាក់ស៊េរី 8 Pole Digital Inverter នេះគឺជាបច្ចេកវិទ្យាថ្មីដែលធ្វើឲ្យខ្យល់កាន់តែត្រជាក់ ហើយថែមទាំងជួយសន្សំសំចៃភ្លើង និងបន្សុទ្ធខ្យល់ផងដែរ។

លោក Seungho Choi នាយកគ្រប់គ្រងនៃក្រុមហ៊ុនសាមសុងថៃ សាខាកម្ពុជាបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាព និងរំភើបមែនទែនក្នុងការបង្ហាញនូវម៉ាស៊ីនត្រជាក់ដ៏ថ្មីស្រទ្បាងដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត របស់ពួកយើងក្នុងឆ្នាំ២០១៧»

ម៉ាស៊ីនត្រជាក់ស៊េរី 8 Pole Digital Inverter ដំបូងបំផុតលើពិភពលោកនេះ មិនត្រឹមតែជួយកម្ចាត់មេរោគដើម្បីធ្វើឲ្យខ្យល់បរិសុទ្ធនោះទេ ថែមទាំងធ្វើឲ្យបន្ទប់របស់អ្នកត្រជាក់លឿន និងសន្សំសំចៃភ្លើងផងដែរ។

លោក Choi ក៏បានបន្តថា៖ «ជាមួយនឹងភាពច្នៃប្រឌិត នៃម៉ាស៊ីនត្រជាក់ស៊េរី 8 Pole Digital Inverter ខ្ញុំសង្ឃឹមយ៉ាងមោះមុតថា កំណែទម្រង់ចុងក្រោយបំផុតនៃម៉ាស៊ីនត្រជាក់សាមសុងនេះ នឹងរក្សាជំហររបស់ ក្រុមហ៊ុនសាមសុងឲ្យនៅតែឈានមុខគេក្នុងទីផ្សារកម្ពុជា ហើយយើងជឿជាក់ថា ការផ្តល់ជូនរបស់យើងនឹងជួយបំពេញតម្រូវការ និងការរស់នៅរបស់ប្រជាជនកម្ពុជា»

បច្ចេកវិទ្យានៃម៉ាស៊ីនត្រជាក់ 8 Pole Digital Inverter ត្រូវបានរចនាដើម្បីកាត់បន្ថយសម្លេងរំខានធ្វើឲ្យបរិស្ថានមានភាពស្ងប់ស្ងាត់ល្អ ខណៈពេលដែលម៉ាស៊ីនកំពុងដំណើរការ។

ស្របពេលដែលព្រឹត្តិការណ៍នៅថ្ងៃទី២៣ ខែកុម្ភៈធ្វើជូនសម្រាប់អ្នកកាសែត និងអ្នកចែកចាយធំៗ នឹងមានកម្មវិធីមួយទៀតនៅថ្ងៃទី០៤ ខែមីនា ដែលប្រព្រឹត្តធ្វើទ្បើងនៅឯហាងទំនើបសាមសុង KLDis (ស្ថិតនៅក្នុងអាគារលេខ ៣០៦ ផ្លូវ៩៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ទីក្រុងភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨ល្ងាច) ដែលនឹងបង្ហាញម៉ាស៊ីនត្រជាក់សាមសុងស៊េរី 8 Pole Digital Inverter ទាំំងអស់។ អំទ្បុងពេលនៃកម្មវិធី អតិថិជននឹងរីករាយជាមួយការបន្ថែមជូនពិសេសៗដូចជា ការបញ្ចុះតម្លៃ ការដំឡើងឧបករណ៍ដោយឥតគិតថ្លៃ ការលេងល្បែងប្រកួតដើម្បីឈ្នះរង្វាន់ភ្លាមៗ និងការផ្តល់ជូនមិនធ្លាប់មានពីមុនមកនៅក្នុងទីផ្សារម៉ាស៊ីនត្រជាក់នៅក្នុងប្រទេសកម្ពុជា (កញ្ចប់នៃការថែមជូនមានតម្លៃ 80 ដុល្លារ ក្នុងមួយឯកតានៃម៉ាស៊ីនត្រជាក់)។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]