ភ្នំពេញ៖ បើទោះបី អតីតតារាសម្តែងស្រី ស៊ិចស៊ី អ្នកនាង ស្រីម៉ុច បានចាកចេញពីពិភពសិល្បៈក៏ដោយ ក៏រូបនាង នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន លើសម្រស់ដ៏ស្រស់សោភា និង រាងស៊ិចស៊ីរបស់នាង។

នាពេលបច្ចុប្ប តារាស្រីរូបនេះ បានរស់នៅជាមួយនឹងស្វាមី និងកូន៣នាក់ ប្រុស២ ស្រី១ នៅប្រទេសសឹង្ហបុរី យ៉ាងមានក្តីសុខបំផុត។

ទន្ទឹមនឹងជីវិតសុខសាន្ត មានសុភមង្គលយ៉ាងពេញលេញ ជាមួយនឹងក្រុមគ្រួសារ អ្នកនាង ស្រីម៉ុច ក៏នៅតែមិនភ្លេចពីរឿង ថែទាំរូបសម្រស់របស់នាង ឲ្យនៅវ័យក្មេង និងស្រស់ស្អាតដដែលផងដែរ។

រូបថតជាច្រើនសន្លឹក ដែលស្រីម៉ុច តែងបង្ហោះតាមបណ្តាញសង្គមជារឿយៗ បានឲ្យឃើញថារូបនាង នៅតែស៊ិចស៊ី ជាមួយនឹងរូបរាងស្លីមស្រឡូន បើទោះបីពេលនេះ នាងវ័យជ្រេ និងមានកូនទៅដល់៣នាក់ក៏ដោយ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានសរសើរពីនាង ដែលចេះមើលថែ សម្រស់ និងរូបរាង របស់នាងបានយ៉ាងល្អ ហើយក៏មានអ្នកខ្លះ បានប្រាថ្នាចង់បានរូបសម្ផស្សស្អាត ដូចនាងផងដែរ នៅពេលពួកគេវ័យច្រើនទៅ៕

តោះមើល រូបសម្រស់របស់ ស្រីម៉ុច នាពេលបច្ចុប្បន្ន ថានៅតែស្អាត និងស៊ិចស៊ីដដែល ឬក៏អត់៖

កូនៗរបស់ ស្រីម៉ុច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]