ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ភីអិនអិន នឹងរៀបចំការប្រគំតន្រ្តីដ៏ធំជាមួយវត្តមានកំពូលតារាដ៏ល្បីរបស់ប្រទេសថៃ គឺលោក James Jirayu ក្នុងព្រឹត្តិការណ៍ “JAMES JI 2017 ASEAN TOUR” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។

អ្នកស្រី Kesarin Manitayakul ប្រធានផ្នែកទីផ្សាររបស់ភីអិនអិន បាននិយាយថា “យើងអញ្ជើញកំពូលតារា James មកកម្ពុជាម្តងទៀត ក្រោយពីយើងទទួលបានការសំនូមពរយ៉ាងច្រើន ពីប្រិយមិត្តកម្ពុជាដែលស្នើរលោកមកកាន់ទីនេះម្តងទៀតជាមួយនឹងការសម្តែងទោល។ ណាមួយ James ក៏មានគម្រោងបើកការប្រគំតន្រ្តីរបស់លោកនៅអាស៊ីនេះដែរ ដូចជានៅប្រទេសថៃ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា និងឡាវ តែកម្ពុជាគឺជាប្រទេសដំបូងគេក្នុងព្រឹត្តិការណ៍តន្ត្រីទេសចរណ៍អាស៊ាន ២០១៧ របស់លោក”

អ្នកស្រីបានបន្តផងដែរថា “កាលពីថ្ងៃទី២៣ កុម្ភៈ លោក James Jirayu រួមជាមួយក្រុមការងារនៃស្ថានីយទូរទស្សន៍ភីអិនអិន ក៏បាននាំយកអំណោយជូនទៅដល់កុមារនៅសាលាកុមារពិការភ្នែក និងគថ្លង់ភ្នំពេញថ្មីនៃអង្គការគ្រួសារថ្មីផងដែរ។ ដោយឡែកនៅថ្ងៃទី ២៥ លោកនឹងបង្ហាញវត្តមាន នៅក្នុងកម្មវិធីប្រគំតន្រ្តី ‘JAMES JI តន្រ្តីទេសចរណ៍អាស៊ាន២០១៧’ ដូច្នេះសម្រាប់អ្នកគាំទ្រតារាថៃលោក James Jirayu កុំភ្លេចទៅចូលរួមទស្សនាឲ្យ បានច្រើនកុះករនៅមជ្ឈមណ្ឌលកោះពេជ្រ ”

នេះគឺជាលើកទីពីរហើយដែលស្ថានីយទូរទស្សន៍ភីអិនអិនបានអញ្ជើញតារាជួរមុខរបស់ប្រទេសថៃ លោក James Jirayu មកកាន់ព្រះរាជាណាចក្រកម្ពុជា។ លើកទីមួយកាលពីខែតុលា ឆ្នាំ ២០១៦ ដោយលោកធ្វើដំណើរដើម្បីជួបប្រិយមិត្តកម្ពុជា អមដំណើរជាមួយកញ្ញា Belle Ranee ដែលជាដៃគូសម្តែងដ៏សក្តិសមរបស់លោក។

ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនេះដែរ PNN បានចាប់ផ្តើមលក់សំបុត្រទៅដល់អ្នកគាំទ្រលោក James Jirayu តាំងពីថ្ងៃទី៨ ខែកុម្ភៈ មកម្ល៉េះ។

យ៉ាងណាមិញ សម្រាប់អ្នកដែលមិនទាន់បានទិញសំបុត្រដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏រំភើបមួយនេះ សូមកុំមានការព្រួយបារម្ភ លោកអ្នកអាចរកទិញបាននៅមុខសាលមហោស្រពកោះពេជ្រនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ ផ្ទាល់តែម្តង។

តម្លៃសំបុត្រមានចាប់ពី ១០ដុល្លារ និង ៣០ដុល្លារ។ ករណីលោកអ្នកចុះឈ្មោះជាសមាជិក PNN Privilege Club Card អាចទិញបានក្នុងតម្លៃត្រឹមតែ ៧ដុល្លារ និង ២០ដុល្លារ តែប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា ការមកកាន់ទឹកដីប្រទេសកម្ពុជារបស់លោក James Jirayu លើកនេះ គឺស្របពេលដែលខ្សែភាពយន្ត “សុភាពបុរសភុតធិផាត់”ដែលមានលោក James Jirayu និងកញ្ញា Bella Ranee ជាតួអង្គឯក កំពុងតែបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននៅរៀងរាល់ថ្ងៃព្រហស្បត្តិ៍ ដល់សៅរ៍ វេលាម៉ោង៩ ដល់ម៉ោង១០ យប់។

ស្ថានីយ៍ទូរទស្សន៍ភីអិនអិន នឹងបន្តអញ្ជើញតារាល្បីៗរបស់ TV3 និង TVB មកសម្តែងនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅកាន់ប្រិយមិត្ត និងអ្នកគាំទ្ររាប់លាននាក់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]