ភ្នំពេញ៖ ទស្សនិកជនដែលចូលចិត្តគំនូរជីវចលបែប Anime ប្រាកដជាមិនអាចអោយឱកាសមួយនេះកន្លងផុតទេជាមួយ ខ្សែភាពយន្ត Your Name ដែលអានជាភាសាជប៉ុនថា Kimi no Na wa ខ្សែភាពយន្តនេះរាប់រាប់ពី មនុស្សមិនស្គាល់គ្នាពីរនាក់ បានផ្សារភ្ជាប់ខ្លួនពួកគេដោយអាភិនីហារ។ ពេលសម្ព័ន្ធភាពបង្កើតឡើង ធ្វើអោយពួកគេបានផ្លាស់ប្តូរពេលវេលាគ្នា ពីភពមួយទៅភពមួយ ដែលធ្វើអោយអ្នកទស្សនាងឿងឆ្ងល់ ហើយចង់តាមដានខ្លាំងជាមួយរឿងរ៉ាវ របស់ពួកគេទាំងពីរថា តើចម្ងាយអាចជាអ្វីដែលខណ្ឌចែកអ្នកទាំងពីរ ឬយ៉ាងណា? 

មិនតែប៉ុណ្ណោះ ខ្សែភាពយន្តនេះក៏មាន១០ ចំនុចដែលទស្សនិកជន មានអារម្មណ៍ពិសេសហើយប្លែកពីគំនូវជីវចលផ្សេងៗ ដោយបែបចែកចំណុចទាំង ១០នោះជាពីរផ្នែក ដូចជា ហេតុផលទាំង5 ដែលអ្នកទាំងអស់គ្នា គួរមើលរឿង Your Name នៅក្នុងរោងកុន 1. គុណភាពស្តង់ដា 2. លំដាប់ Masterpiece 3. ជាផ្នែកមួយដែលរួមបង្កើតព្រឹត្តិការណ៏ Your Name Forever 4. ជំរុញលើកស្ទួយវិស័យភាពយន្ត Animation ជប៉ុនអោយមានការកើនឡើងនៅទីផ្សារកម្ពុជា 5. បើសិនជាអ្នក Single អាចនឹងជួបមនុស្សម្នាក់ដែលអ្នកតាមរក។

រីឯ៥ ចំណុចទៀតដែលអ្នកគួរដឹងមុនពេលចូលមើលរឿង Your Name គឺ 1. បើសិនអ្នក Single Forever alone កុំភ្លេចណែនាំពួកម៉ាកទៅមើលជាមួយគ្នា 2. កុំភ្លេចយកក្រដាសទុកជូតទឹកភ្នែក 3. ជៀសវាងដាច់ខាតកុំ Spoil សាច់រឿងដើម្បីអោយអ្នកផ្សេងចូលតួដែរ 4. បើសិនជាមាន Crush ឬ សង្សារណាត់គាត់ទៅមើលជាមួយគ្នា 5. ណែនាំអោយទស្សនាច្រើនជាង១ដង។ ចង់ដឹងថាល្អមើលនឹងរំភើបយ៉ាងណានោះកុំភ្លេចមកទស្សនាចាប់ពីថ្ងៃនេះតទៅនៅគ្រប់រោងភាពយន្តទាំងអស់ ធានាថាអារម្មណ៍នៅពេលទស្សនាក្នុង រោងភាពយន្តច្បាស់ជាប្លែកខ្លាំង។

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia ,www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]