រាជធានីភ្នំពេញ​​​​ ៖ ម៉ូតូ​ឌ្រីម​សេ​១២៥ ​ត្រូវ​​រថយន្ដ​កូ​រ៉ូ​ឡា​បុក ហើយ​កិន​ពីលើ​ថែម​ទៀត​ នៅ​ផ្លូវបែក​ជា​បួន ​បណ្ដាល​ឱ្យ​អ្ន​កបើ​ក​ម៉ូតូ​របួស​តិចតួច​ប៉ុណ្ណោះ​។​ ករណីនេះ​​កើតឡើង ​នៅ​វេលា​ម៉ោង​១០ព្រឹក​ថ្ងៃ​ទី​១​ មីនា​ ​នៅ​ផ្លូវ​៣០៧កែង​ផ្លូ​វ លេខ៥៨៤ ​ក្រុម​៦២ ភូមិ​៣ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​នៅ​ក​ន្លែងកើតហេតុ​ ឱ្យ​ដឹង​ថា​ រថយន្ដ​កូ​រ៉ូ​ឡា​​បើក​ដោយ​ស្ដ្រី​ម្នាក់​​ តាម​បណ្ដោ​យ​ផ្លូវ​៣០៧​ ពី​លិច​ទៅ​កើត លុះដល់​ផ្លូវបែក​ជាបួន ​វាក់​ជាមួយ​ម៉ូតូហុងដាឌ្រីម​​សេ​១២៥ ​ធ្វើដំណើរពី​ជើង​ទៅ​ត្បូងបណ្ដាល​ឱ្យ​ម៉ូតូ​បុក​ពាក់កណ្ដាល​រថយន្ដ រួចខ្ទាត​ចូល​ខាងក្រោម​រថយន្ដតែ​ម្ដង​។ ​ក្រោយ​ពី​កើតហេតុ ម្ចាស់ រថយន្ដ​យល់ព្រម​សង​ទៅ​យុវជន​ជិះម៉ូតូ ចំនួន​២៥​ដុល្លារ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]