ភ្នំពេញ៖ តារាសម្តែង វណ្ណ វល័ក្ខ ដែលមហាជន ស្គាល់នាងតាមរយៈ ការបង្ហាញសាច់សដើមទ្រូងធំៗ និងរូបរាងស្លីមស្រឡូន ថ្មីៗនេះ រូបនាង បានប្រកូសប្រកាស លក់កាបូបម៉ាកល្បីៗរបស់នាងជាច្រើន តាមហ្វេសប៊ុក។

ក្នុងនោះ តារាស្រីរូបនេះ បានបង្ហោះរូបកាបូបដាក់គរលើគ្នា មានទាំងទំហំធំ និងខ្លះទៀត មានទំហំតូច ហើយនាងក៏បានសរសេរសារខាងលើរូបថតថា «ចង់ឈប់ប្រើហើយ លក់ឡៃឡុងវិញ តើមានណាគេចង់ទិញទេ»។

ក្រោយពីបានឃើញ កញ្ញា វណ្ណ វល័ក្ខ បង្ហាញនូវកាបូបនាងរួចមក ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានចាប់អារម្មណ៍ខ្លាំង ព្រោះថា សុទ្ធតែម៉ាកល្បីផង ដូចជា ម៉ាក Charles&keith ម៉ាក Versace ជាដើម ហើយពួកគេ ក៏បាននាំគ្នាសាកសួរផងដែរ ថាតើកាបូប ដែលនាងប្រកាសដាក់លក់ឡៃឡុងនោះ មានតម្លៃប៉ុន្មាន៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាសម្តែង និយមការស្លៀកពាក់សិចស៊ី សាច់សម៉ដ្ឋរលោង កញ្ញា វណ្ណ វល័ក្ខ បានបញ្ចេញសារខូចចិត្ត ជាបន្តបន្ទាប់ ខណៈស្នេហារបស់នាង ក៏ត្រូវបានជួបរឿងប្រេះឆា ប្រៀបបានដូចជាស្នេហាភ្លើងចំបើង ឆេះមួយឆាវ ក៏រលត់ទៅទៅវិញ។ មិនតែប៉ុណ្ណោះ តារាស្រី វណ្ណ វល័ក្ខ ក៏បានត្អួញត្អែរ ប្រាប់ពីខ្សែជីវិតរបស់ខ្លួនថា បច្ចុប្បន្ននាងកំពុងតែធ្លាក់ខ្លួន ដល់ចំណុចសូន្យ ស្ទើរហៅមិនឮទៅហើយ។

តារាសម្ដែងសិចស៊ី វណ្ណ វល័ក្ខ បានសរសេរបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្មីៗនេះថា «ហត់នឿយ នឹងការគិតពីរឿងអត់ប្រយោជន៍ រាល់ថ្ងៃខ្លាំងណាស់ ហេតុអីបានជាខ្ញុំ ត្រូវធ្លាក់ដល់ចំណុចសូន្យ បែបនេះ? ពិតជាទទួលយក អត់បានមែន មនុស្សដូចខ្ញុំ មិនគួរដើរដល់ចំណុចហ្នឹងទេ ត្រូវតែងើបឡើង ហើយក៏ត្រូវតែខ្ពស់ជាង មីអស់ហ្នឹង ដែលសន្យានឹងខ្លួនឯង!»។

ជាមួយការបង្ហាញពីអារម្មណ៍ ហាក់មានវិបត្តិផ្លូវចិត្ត ស្ទើររីងរៃខ្លួនបែបនេះ កញ្ញា វណ្ណ វល័ក្ខ  បានតាមសាអេឡិចត្រូនិច យ៉ាងខ្លីថា «ខ្ញុំអត់មានរឿងអីទេបង គ្រាន់តែជួបរឿងពិបាកចិត្ត បន្តិចបន្តួចតែប៉ុណ្ណោះ»។ នៅពេលសួរថា តើ ល័ក្ខ មានរឿងអ្វីជាមួយនរណា? ត្រង់ចំណុចនេះ ត្រូវបាន វណ្ណ វល័ក្ខ ឆ្លើយតបយ៉ាងលឿនថា «គ្មានទេបងខ្ញុំ សុំមិននិយាយរឿងនេះទេ!»។

សូមបញ្ជាក់ដែរថា បន្ទាប់ពីសាងសម្ព័ន្ធភាពស្នេហា ជាមួយបុរសវ័យក្មេងវ័យជាង៣០ឆ្នាំ និងជាថៅកែក្លឹបកំសាន្ត តារាសម្តែងរូបស្រស់ និយមស្លៀកពាក់សិចស៊ី កញ្ញា វណ្ណ វល័ក្ខ ត្រូវបានប្រភពច្បាស់ការ បានទម្លាយប្រាប់ឲ្យដឹងថា រវាងទំនាក់ទំនងស្នេហារបស់នាង និងអតីតសង្សាររូបនេះ ត្រូវបានកាត់ផ្តាច់ជាផ្លូវការហើយ ក្រោមហេតុផលមិនចុះសម្រុងគ្នា។ ប៉ុន្តែក៏មានប្រភពខ្លះទៀត បានបង្ហើបថា ការបែកបាក់ស្នេហ៍នេះ អាចមានអ្នកទី៣ជ្រាតជ្រែកស្នេហ៍ពួកគេ រហូតធ្វើឲ្យតារាស្រី កញ្ញា វណ្ណ វល័ក្ខ ឆ្អែតចិត្តស្ទើរឆ្កួតខ្លួន ទៅហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]