ខេត្តស្វាយរៀង ​៖​ បុរស​ម្នាក់​មានជំងឺ​ផ្តាសាយ​ ក៏​ជិះ​ម៉ូតូ​ទៅ​ឱ្យ​​គ្រូពេទ្យ​ពិនិត្យ​​និងព្យាបាល ក៏ត្រូវ​គ្រូពេទ្យ​ចាក់​ថ្នាំ​​អស់​​ ២​​ម្ជុល ​ស្រាប់​តែ​​​ប្រកាច់​ត្រ​ដ.​ខ្យល់​ស្លាប់​ភ្លាម​ៗ ​​បង្ក​​ការ​ភ្ញាក់ផ្អើល​​យ៉ាងខ្លាំង ​ហើយ​​លោក​គ្រូ​ពេទ្យ​រូបនោះ​ បាន​ដាក់​មេ​ប្រូច​បាត់ ​។

​ហេតុការណ៍​​ចាក់​ថ្នាំ​​​ស្លាប់​នេះ ​គឺកើតឡើង​កាលពី​វេលា​ម៉ោង០​៦ ​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ​កុម្ភៈ​ ស្ថិត​នៅ​ភូមិ​បឹង​វែង ​ឃុំ​ស្វាយ​ជ្រំ​ ស្រុក​​ស្វាយ​ជ្រំ​ ។

​បើ​តាម​ស្ត្រី​ឈ្មោះ​​ផាង ​សា​រ៉ា​ន អាយុ​៥០​ឆ្នាំ ជា​ប្រពន្ធ​បានឱ្យ​ដឹង​ថា ប្តី​​​គាត់​ដែលស្លាប់​ឈ្មោះ​ព្រាប សុវណ្ណ អាយុ​៤៤​ឆ្នាំ ជា​អ្នក​បើក​រថយន្ត​ដឹក​កម្មករ ។ នៅ​​មុន​ពេល​កើតហេតុ ប្តី​គាត់​​មាន​ជំងឺ​ផ្តាសាយ​ មួយ​អា​ទិត្យ​​មក​​ហើយ ​​ប៉ុន្តែ​នៅ​តែបើកបរ​រថយន្ត​ដឹក​កម្ម​ករ​​រាល់​ថ្ងៃបាន​ ។ លុះ​នៅ​ថ្ងៃ​កើតហេតុ វេលា​ម៉ោង​ប្រមាណ​​ជា០​៦​ និង​២០​នាទី​ល្ងាច​ដដែល ប្តីគាត់​បាន​​ប្រាប់​កូន​​ថា ឪ​មិន​ស្រួលខ្លួន​​ទេ ឪ​ទៅ​ផ្ទះ​ពេទ្យ​ឲ្យ​គេ​​ពិនិត្យ​​​រក​ថ្នាំលេប​ ហើយ​ចាំ​​​មក​វិញ ​ចាំ​ស្ល​ម្ហូប ​។

​ជន​រងគ្រោះ​​​ជិះ​ម៉ូតូ​ ទៅ​ផ្ទះ​ពេទ្យ​​ឈ្មោះ​សុខ​ ហ៊ិ​ន ភេទ​ប្រុស​ អាយុ​៧១​ឆ្នាំ​ ជា​អតីត​ពេទ្យ​ចូល​និ​វត្ស​នៅ​ភូមិ​ជាមួយ​គ្នា​ ចម្ងាយ​ជិត​១​គីឡូម៉ែត្រ ​ដើម្បី​ពិនិត្យ​ព្យាបាល ស្រាប់តែ​ម៉ោង​ប្រមាណ​ជា​៦​ និង​៤០​នាទី​ល្ងាច កូនប្រុស​គ្រូពេទ្យ​​ឈ្មោះ​សុខ​ កុសល ទូរ​សព្ទ័​ហៅ​រូប​​គាត់​ជា​ប្រពន្ធ​ថា បងស្រី​ជួយ​ទៅ​មើល​បងប្រុស​​ផង មិនដឹង​យ៉ាងម៉េច​ទេ មុខ​​ឡើង​ខ្មៅ​អស់​ហើយ​ ។

​គ្រាន់តែ​ឮ​ភ្លាម កូន​ៗ​ក៏​បាន​បើក​រថយន្ត​ទៅ​មើល​ តែឪពុក​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ​​ប៉ុន្តែ​ប្រពន្ធ​កូន​មិន​អស់ចិត្ត​ បាន​លើក​ជន​រង​គ្រោះ​​ ដាក់​លើ​រថយន្ត​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​ស្វាយ​ជ្រំ​ ដើម្បី​សង្គ្រោះ ក៏​ប៉ុន្តែ​គ្រូពេទ្យ​ប្រាប់​ថា ​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​​ហើយ​ ។​

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖ 

សាហាវណាស់! អង្គុយ​អារដៃ ​អារ.កខ្លួន​ឯង រហូតស្លាប់

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​​ប្រើប្រាស់​គ្រឿងញៀន​​ខ្លាំង រហូត​កើត​ជំងឺ​សរ​​សៃ​ប្រសាទ ស្រាប់តែ​​​យក​កូនកាំបិត​មក​អារ​ដៃ​ និងអារ​បំពង់​.​​ក​​ ខ្លួនឯង​បណ្តាលឱ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ កុម្ភៈ ស្ថិត​លើ​ផ្ទះ​របស់​ខ្លួន​ក្នុងភូមិ​ទួល​ងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​​ស៊ុន មូ​ស្លី​ម អាយុ​២៥​ឆ្នាំ ជនជាតិ​ឥ​ស្លា​ម ស្នាក់​នៅ​ជាមួយ​ម្តាយ និង​ប្អូន​ ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ តាម​ការ​បញ្ជាក់​ពី​​ម្តាយ​ជន​រង​គ្រោះ​ថា កូនប្រុស​គាត់​រូប​នេះ​ មាន​ជំងឺ​ស​សៃ​ប្រសាទ​ ធ្វើទុក្ខ​​រាល់ថ្ងៃ ព្រោះតែ​ប្រើប្រាស់​គ្រឿង​ញៀនពេក ​។

នៅ​ពេល​កើតហេតុ គាត់​ឃើញ​កូន​ប្រុស​ យក​កាំបិត​ចិតបន្លែ​ចុង​ស្រួច​ មក​អង្គុយ​អារ​ដៃ និង​អារ​បំពង់​.​ក​ខ្លួនឯង ​ពេល​នោះ​​គាត់​ចេញ​ទៅ​​​ ស្រែកហៅ​អ្នក​ជិតខាង​ឱ្យមក​ជួយ តែ​អកុសលកូន​គាត់​ បាន​ដាច់ខ្យល់​ស្លាប់​បា​ត់​ទៅ​​ហើយ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]