ភ្នំពេញ៖ មហិច្ឆតាដើម្បីគ្រប់គ្រងដែនដី និងអំណាចធ្វើឲ្យមានសង្រ្គាមរវាងមនុស្ស និងពពួកសត្វដ៏កាចសាហាវ ហើយការប្រយុទ្ធបង្ហូរឈាមជាច្រើនដង បានកើតឡើងលើទឹកដី ដែលពោរពេញដោយរឿងរ៉ាវប្រវត្តិសាស្រ្តគឺប្រទេសចិន ជាពិសេសនៅលើស្ថាបត្យកម្មដ៏អស្ចារ្យមួយក្នុងលោក គឺមហាកំផែងចិនតែម្តង។

រឿង The Great Wall ឬ មហាកំផែង និយាយពីទាហានស៊ីឈ្នួលជនជាតិអឺរ៉ុបពីរនាក់ដែលស្វែងរកម្សៅខ្មៅមួយប្រភេទនៅក្នុងប្រទេសចិន ប៉ុន្តែបែរជាជាប់ពាក់ព័ន្ធជាមួយទ័ពនៅមហាកំផែង ក្នុងការធ្វើសង្រ្គាមជាមួយទ័ពសត្វ Horde

The Great Wall ជាស្នាដៃរបស់ផលិតករភាពយន្តលោក Zhang Yimou ហើយជាភាពយន្តបែប សង្គ្រាមរវាងមនុស្សជាតិ និងទ័ពសត្វរបស់ផលិកម្មហូលីវូដ Universal Studios។ បើតួអង្គវិញគឺស្អាតៗ ហើយល្បីកប់ៗតែម្តង ដោយតារាសម្តែងចិនដ៏ស្រស់ស្អាតកញ្ញា Tian Jing សម្តែងជាមេទ័ពក្នុងរឿងនេះ តារាជើងចាស់ហុងកុងលោក Andy Lau (លី តាវហួរ) កំលោះសង្ហា Eddie Peng តារាសម្តែងដ៏មានមន្តស្នេហ៍ Xuan Huang តារាហូលីវូដដ៏ល្បីលោក Matt Damon លោក Willem Dafoe និងតារាចំរៀង Luhan រួមទាំងតារាសម្តែងកំពុងពេញនិយមក្នុងស្រទាប់យុវវ័យជាច្រើនទៀត។

យុទ្ធសាស្រ្តល្អៗក្នុងការរៀបទ័ពក្នុងពេលសង្គ្រាម ការពារមនុស្សជាតិពីសត្រូវដ៏កាចសហាវ ការបាត់បង់អ្នកជាទីស្រលាញ ការជឿជាក់ និង រួបរួមគ្នាដើម្បីតស៊ូ ការលះបង់ និងឈុតឆាកពិសេសៗ ជាច្រើនទៀត មាននៅក្នុងរឿង The Great Wall ជាមួយនឹងសម្លេងច្បាស់ និងបច្ចេកវិទ្យា 3D ទស្សនិកជនប្រាកដជាភ្ញាក់ផ្អើល និងរីករាយជាមួយភាពយន្តនេះមិនខាន។ កុំនៅរង់ចាំយូរមកទស្សនារឿង The Great Wall ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

ទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]