(បន្ទាយមានជ័យ)៖ ស្ត្រីជនជាតិខ្មែរ២នាក់ បានស្លាប់យ៉ាងវេទនា ក្នុងថ្លុកឈាមនៅខេត្តច័ន្ទបុរី ប្រទេសថៃ ក្រោមផ្លែកាំបិតដ៏មុតស្រួច របស់ឃាតកម្នាក់ ដែលជាជនជាតិខ្មែរដូចគ្នា តែរហូតមកទល់នឹងពេលនេះ នៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ។

យោងតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មានក្នុងស្រុកថៃ បានឲ្យដឹងថា ករណីឃាតកម្មយ៉ាងសាហាវនេះ បានកើតឡើង នៅវេលាម៉ោង០៨៖៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចក្បែស្ថានីយ៍ តម្រួតការពារព្រំដែនលេខ១១៥ ក្នុងស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ទល់មុខនឹងស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ និងបន្ទាប់ពីមានការភ្ញាក់ផ្អើលនេះរួចមក ជនសង្ស័យដែលជាមនុស្សប្រុស និងជាជនជាតិខ្មែរ បានរត់គេចខ្លួនចូលក្នុងព្រៃតាមខ្សែបន្ទាត់ ព្រំដែនបាត់ស្រមោល។ ដោយឡែក នៅត្រង់ទីតាំង កើតហេតុគេសង្គេតឃើញមានស្ត្រី២នាក់ បានដេកស្លាប់ក្នុងថ្លុកឈាម ក្រោមមុខកាំបិតជាច្រើនកន្លែងនៅលើរាងកាយ។

ភ្លាមៗនោះដែរបន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ក្រុមតម្រួតការពារព្រំដែន បានចេញប្រតិបត្តិការ ដើម្បីតាមប្រមាញ់ទៅលើជនសង្ស័យ ក្នុងភូមិសាស្ត្រខាងលើរហូតចាប់ខ្លួនបានព្រមទាំងបានប្រគល់ទៅ ឲ្យកម្លាំងជំនាញស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ក្នុងការនាំខ្លួនយកទៅសាកសួរអំពីដំណើររឿង និងមូលហេតុដែលឈានដល់ការ ចាក់សំលាប់គ្នាបែបនេះ។

បច្ចុប្បន្ន នៅមិនទាន់ទទួលបាន ចម្លើយសារភាពអំពីអត្តសញ្ញាណរបស់ស្ត្រីរងគ្រោះ និងឃាតក ព្រមទាំងមូលហេតុនោះនៅឡើយទេ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ស្ត្រី​ម្នាក់​យំ​បណ្តើរ រៀបរាប់​បណ្តើ​រទាំង​តក់ស្លុត

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ក្រុម​ចោរលួច​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ក្មេង​ប្រុស​ម្នាក់ ដែល​មាន​រហស្សនាម​ថា ជា​ក្ដឹប​ចោរ​ផង​នោះ តែងតែ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជា​ពល​រដ្ឋ និង​បន្ទប់​ជួល​ដែល​កម្មករ​ រោងចក្រ​ស្នាក់​នៅ យ៉ាង​ស្ទាត់ជំនាញ និង​សកម្ម ហើយ​ចុង​ក្រោយ​នេះ បាន​ធ្វើ​សកម្មភាព​ចូល​លួច​ យក​កាបូប​លុយ​របស់​ស្ត្រី ដែល​ជា​អាជីវករ​លក់​ដូរ​នៅ​ក្នុង​ ផ្សារ​ពោធិ៍​ចិន​តុង​ម្នាក់​។

នៅ​ក្នុង​កាបូប​នោះ មាន​លុយ​រួម​នឹង​គ្រឿងអលង្ការ​ សរុប​ចំនួន​ប្រមាណ​ជាង​៣​ពាន់​ដុល្លារ នៅ​ពេល​ដែល​ស្ត្រី​រូប​នោះ បាន​ទុក​កាបូប​នៅ​ក្រោម​គ្រែ​កន្លែង​លក់ដូរ ហើយ​រវល់​តែ​ទៅ​បត់ជើងតូច ប៉ុន្តែ​ខណៈនោះ​បាន​អ្នក​ជិតខាង​ ឃើញ​ទាន់​ក៏​ប្រាប់​ទៅ​ម្ចាស់​កាបូប និង​ស្រែក​ឆោ​រ​ឡោ​បង្ក​ឲ្យ​ មានការ​ភ្ញាក់ផ្អើល ហើយ​ដេញ​តាម​ចាប់​បាន​ម្នាក់ គឺ​ក្ដឹប​ចោរ និង​បាន​ដកហូត​កាបូប​លុយ​បាន​មក​វិញ ចំណែកឯ​បក្សពួក​បាន​គេចខ្លួន​បាត់​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ក្នុង​ផ្សារ​កណ្ដាល​ជិត​រោងចក្រ​កាត់ដេរ​កង់រទេះ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]