កេនយ៉ា៖ ដោយសារតែគ្មានលទ្ធភាពក្នុងការចំណាយលើការរៀបចំពិធីរៀបការ ឲ្យបានសមរម្យនឹងគេ គូស្នេហ៍មួយគូក៏បានរៀបការ ធ្វើជាប្តីប្រពន្ធនឹងគ្នា ដោយចំណាយប្រាក់តិចបំផុតអស់ត្រឹមតែ ១ដុល្លាប៉ុណ្ណោះ ប៉ុន្តែកាលពីម្សិលមិញនេះ ពួកគេបានរៀបការជាថ្មីម្តងទៀតយ៉ាងឡូយ ដោយមានជំនួយពីសប្បុរសជនជាច្រើនរូប។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា លោក Wilson និង Ann Mutura បានពន្យាពេលរៀបការរបស់ពួកគេរហូតដល់ទៅ២ដងឯណោះ កាលពីឆ្នាំ២០១៦ ដោយសារពួកគេគ្មានលទ្ធភាពចំណាយប្រាក់ប្រមាណ ៣០០ដុល្លារ សម្រាប់ពិធីមង្គលការរបស់ពួកគេ។ រហូតមកដល់ឆ្នាំនេះ ទើបពួកគេសម្រេចចិត្តរៀបការស្ងាត់ៗ ដោយចំណាយត្រឹម ១ដុល្លារប៉ុណ្ណោះ សម្រាប់ថ្លៃចិញ្ចៀនរៀបការ ២វង់របស់ពួកគេ និងស្លៀកពាក់សាមញ្ញបំផុត។ 

ដំណឹងនៃពីធីរៀបការដ៏សន្សំសំចៃត្រូវបានល្បីល្បាញពាសពេញបណ្តាញអ៊ិនធើណេត ហើយធ្វើឲ្យប្រជាជនកេនយ៉ាជាច្រើនបានសន្យាជួយពួកគេ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AfricaNews ដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈនេះ ពិធីរៀបការលើកទីពីររបស់អ្នកទាំងពីរ ត្រូវបានធ្វើឡើងនៅចំថ្ងៃទិវានៃក្តីស្រលាញ់តែម្តង និងបានចំណាយប្រាក់អស់ប្រមាណ ៣៥.០០០ ដុល្លារ នៅមណ្ឌល Eden Bliss។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកចូលរួមក្នុងពីធីមង្គលការនេះមានប្រមាណ៤០០នាក់ ដោយរួមមានទាំងមន្រ្តីប៉ូលិសប្រដាប់អាវុធ ក្រុមសន្តិសុខ ពីធីករដល់ទៅ៣នាក់ រួមទាំងក្រុមភ្លេង និងក្រុមសម្តែង អ្នកថតរូប និងថតវីដេអូ និងអ្នករៀបចំអាហារថែមទៀត។ 

ពីធីរៀបការទី២នេះ ពិតជាហ៊ឹកហាក់ខ្លាំងណាស់ ដែលផ្ទុយស្រលះទៅនឹងមង្គលការដែលពួកគេបានធ្វើកាលពីមុន។ លោក Wilson បានថ្លែងថា “កាលពេលដែលពួកយើងរៀបការដំបូង យើងបានត្រឡប់មកផ្ទះ ដាំបាយ ធ្វើម្ហូបញ៉ាំ រួចក៏គេង។ មិនមានអ្វីពិសេសដែលយើងបានធ្វើ នៅថ្ងៃក្រេបទឹកឃ្មុំរបស់យើងឡើយ”។

ប៉ុន្តែក្រោយពេលពីធីរៀបការរបស់ពួកគេ ត្រូវគេដឹងពេញបណ្តាញអ៊ិនធើណេត មានមនុស្សជាច្រើនសន្យាជួយពួកគេ ហើយថែមទាំងមានក្រុមហ៊ុនទេសចរណ៍មួយ បានសន្យាផ្តល់កញ្ចប់ដំណើរកម្សាន្តក្រេបទឹកឃ្មុំរយៈពេល៥ថ្ងៃទៅកាន់ទីក្រុង Mombasa ហើយស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៤ថែមទៀតផង៕

ប្រភព៖ BBC | AfricaNews

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ស្អាតប៉ុណ្ណឹងហើយមិនគ្រប់គ្រាន់! នារីម្នាក់ចំណាយប្រាក់យ៉ាងច្រើន ទៅវះកាត់កែសម្ផស្សបន្ថែមទៀត តែលទ្ធផល...!

នាង Cheesecake jariya ត្រូវបានគេស្គាល់ថា ជានារីម្នាក់ដែលមានសម្រស់ស្រស់ស្អាតប្រៀបដូចជា កំពូលតារាស្រី Aum Patcharapa ដូច្នោះដែរ ក្រោយពីនាងបានទៅធ្វើការវះកាត់កែសម្ផស្សកាលពីពេលកន្លងទៅ។

ប៉ុន្តែថ្មីៗនេះនាង Cheesecake jariya មានអារម្មណ៍ថា ចង្ការបស់ខ្លួនចាប់ផ្តើមខូចទ្រង់ទ្រាយលែងស្អាតដូចកាលពីមុនហើយ ឯអ្នកដែលនៅជុំវិញខ្លួននាង ជារឿយៗក៏តែងតែប្រាប់ថា ចង្ការបស់នាងដូចជាវែងជ្រុលបន្តិចមែន បើទៅវះកាត់ធ្វើឱ្យខ្លីជាងនេះបន្តិច គឺអាចនឹងស្អាតជាងនេះ។ ហេតុផលដូច្នេះ ក៏បានធ្វើឱ្យនាង Cheesecake jariya សម្រេចចិត្តធ្វើដំណើរទៅវះកាត់កែសម្ផស្ស ត្រង់ចង្កាសាជាថ្មីម្តងទៀត នៅប្រទេសកូរ៉េខាងត្បូង។

មុនដំបូងតាមការប្រាប់តម្លៃ នៃការធ្វើការវះកាត់ពីក្រុមគ្រូពេទ្យនៅកូរ៉េបានប្រាប់ថា បើចង់កាត់ឆ្អឹងនៅចង្កាចេញ ត្រូវចំណាយប្រាក់អស់៧លានវ៉ុន និងមានការចាក់បំពេញត្រង់ថ្ពាល់ឱ្យស្អាត ត្រូវចំណាយប្រាក់ ៣លានវ៉ុនបន្ថែមទៀត សរុបទាំងអស់ ១០ លានវ៉ុន។

ប៉ុន្តែជាក់ស្តែងពេលមកវះកាត់ គ្រូពេទ្យបានប្រាប់ថា វះកាត់ត្រឹមចង្កានេះមិនបានជោគជ័យ១០០ភាគរយទេ ព្រោះធ្លាប់កែសម្ផស្សកាលពីលើកមុនម្តងរួចមកហើយ។ ដូច្នេះត្រូវចំណាយបន្ថែមដល់១៤លានវ៉ុន (ប្រហែល១២,១៨១ដុល្លារ) ទើបគ្រប់គ្រាន់ក្នុងការវះកាត់លើកនេះ ប៉ុន្តែដោយមានការបញ្ចុះតម្លៃ ក៏មកសល់ត្រឹមតែ១១លានវ៉ុនប៉ុណ្ណោះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]