(ភ្នំពេញ)៖ តារាចម្រៀង ដែលមហាជនស្គាល់ថា តែងតែយកស្ទីលតែងខ្លួន និងស្ទីលរាំយ៉ាងរស់រវើក តាមកំពូលតារាចម្រៀងអាមេរិកលោក Michael jackson គឺតារាចម្រៀង ជុំ លីណូ កំពុងតែទទួលបានការគាំទ្រ នូវបទចម្រៀង Original song ថ្មីរបស់ខ្លួន ដែលទើបតែនឹងចេញជា MV ក្ដៅៗនេះ មានចំណងជើងថា «អត់លុយអត់លិឍ» បន្ទាប់ពីបទ «អត់សង្សារលើកដៃ» មានការគាំទ្រខ្លាំងរួចមក។

មានការចាប់អារម្មណ៍ថា បទ«ត់លុយអត់លិឍ»នេះ ចេញមុនថ្ងៃបុណ្យនៃក្ដីស្រឡាញ់មួយថ្ងៃ ហាក់ត្រូវចិត្តខ្លាំង សម្រាប់អ្នកដែលអត់សង្សារ។ លោក លីណូ ថា លោកតម្រូវចេញបទនេះ មុនថ្ងៃ១៤កុម្ភៈ មួយថ្ងៃលោកគិតថា បទនេះ និងត្រូវចិត្តយុវវ័យដែលអត់លុយ ហើយអត់សង្សារដូចគេ។ អតីតតារាចម្រៀង របស់សាន់ដេ រូបនេះបានឲ្យដឹងដែរថា លោកនិងប្រឹងប្រែងរិះរកអ្វីដែលថ្មី បន្ថែមទៀតដែល ក្រៅពីប្រឹងធ្វើបទ Original song លោកក៏ប្រឹងបំបែកក្បាច់រាំថ្មីៗប្លែកៗដើម្បីបម្រើអារម្មណ៍បងប្អូន ទស្សនិកជនបន្ថែមទៀត។

ខណៈដែលទើបទាញបានការគាំទ្របទ «អត់សង្សារលើកដៃ» ដែលជាបទ Original song លោក ជុំ លីណូ បានចេញ MV ស្នាដៃថ្មីមួយទៀតបទ «អត់លុយអត់លិឍ!» ដែលអត្ថន័យបទនេះ បុកចំបេះដូងយុវវ័យ ហើយក្រោយពេលបង្ហោះលើបណ្ដាញសង្គមភ្លាម ទាញបានការគាំទ្រគួរឲ្យភ្ញាក់ផ្អើល។ មួយរយៈចុងក្រោយនេះលោកជុំ លីណូ ដែលគេចាត់ទុកថាជាម៉ៃឃើលជេកសុនខ្មែរ ទាញបានការគាំទ្រតាមរយៈ បទចម្រៀងមួយចំនួនដូចជាបទ «យកប្រពន្ធខុស,ឥទ្ធិពលដុល្លារ» និងបទ Original song ដូចជាបទ « ខឹងបងកុំធ្វើបាបក្រពះ,ខ្លាចថ្ងៃមួយ, អត់សង្សារលើកដៃ» និងចុងក្រោយនេះកំពុងទទួល បានការគាំទ្របទ «អត់លុយអត់លិឍ»៕

នៅដើមឆ្នាំ២០១៧ នេះតារាចម្រៀង របស់ផលិតកម្ម Sastra លោកជុំ លីណូ ចាប់ផ្ដើមមានសន្ទុះគាំ ទ្រលេចធ្លោជាថ្មី បន្ទាប់ពីមានបទចម្រៀង Original song ចេញវាយលុកលើទីផ្សារ ជាបន្តបន្ទាប់។ ជាក់ស្ដែងបន្ទាប់ពីឆក់បានការគាំទ្របទ ញាក់«អត់សង្សារលើកដៃ» បានចេញបទហ្ស៊ីនអុកឡុកទីផ្សារម្ដងទៀត គឺបទ«អត់លុយអត់លិឍ» ហើយគ្រាន់តែបង្ហោះនៅលើបណ្ដាញសង្គមភ្លាម មានអ្នកចូលមើលខ្ទង់រាប់ម៉ឺននាក់ទៅហើយ និងមានអ្នក Comment លើកសរសើរទៀតផង។

តារាចម្រៀង ជុំ លីណូ បានថ្លែងឲ្យដឹងថា បទនេះជាស្នាដៃថ្មី ដែលលោកសម្រិតសម្រាំងនិពន្ធទំនុកច្រៀង និងមេឡូឌី ថ្មីដោយខ្លួនឯង ហើយលោកពិតជាសប្បាយ និងរំភើបចិត្តយ៉ាងក្រៃលែង នៅពេលដែលទទួលបានការគាំទ្រ ផ្ដល់កម្លាំង ចិត្តពីទស្សនិជន ជាពិសេសមិត្តយុវវ័យ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ផ្អែមទៀតហើយ! ម៉ា ច័ន្ទបញ្ញា ចេញចម្រៀងថ្មីជូនមិត្តស្រី ជាមួយនឹងវីដេអូ ដើរលេងក្រៅប្រទេសជាមួយគ្នា​!

ភ្នំពេញ៖ តារាចម្រៀង Original Song និងជាអ្នកនិពន្ធវ័យក្មេង លោក ម៉ា ច័ន្ទបញ្ញា កាលពីថ្មីៗនេះ លោកបានចេញបទចម្រៀងស្នេហាមួយបទ ដែលរៀបរាប់ពីអត្ថន័យស្នេហា រវាងលោកជាមួយនឹងមិត្តស្រីគឺកញ្ញា អីុងអីុង និងបង្ហាញពីការស្រលាញ់រាប់លានដង របស់អ្នកទាំង២ដែលមានចំពោះគ្នា។

គួរឲ្យដឹងថា ពួកគេទាំង២នាក់ ទើបស្រលាញ់គ្នាជាគូសង្សារ ព្រមទាំងបើកចំហ ជាសាធារណៈ កាលពីប៉ុន្មានខែនេះនោះទេ ប៉ុន្តែបើយោងតាមការសង្កេតរបស់អ្នកគាំទ្រវិញ គឺអ្នកទាំង២ពិតជាស្រលាញ់គ្នាខ្លាំងមែនទែន ដោយពួកគេ តែងតែបង្ហោះរូបភាពនិងសារផ្អែមល្ហែមដាក់គ្នា ជារឿយៗ ព្រមទាំងកាលពីមួយរយៈកន្លងទៅនេះ ពួកគេថែមទាំងទៅដើរលេង នៅក្រៅប្រទេសជាមួយគ្នាតែ២នាក់ថែមទៀតផង ដែលទាំងនេះធ្វើឲ្យអ្នកគាំទ្រ លួចច្រណែននឹងស្នេហារបស់ពួកគេជាខ្លាំង។

លើសពីនេះទៅទៀត គូស្នេហ៍មួយគូនេះ រឹតតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន តាមរយៈការសម្តែងបទ «ពីរនាក់បានហើយ» របស់តារាចម្រៀង Addaផងដែរ៕ ចុចមើលវីដេអូ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]