ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ក្មេងស្រីម្នាក់ខណៈកំពុងដេកលង់លក់កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្រាប់តែបុរសម្នាក់ បានលបដាក់ជណ្ដើរឡើង ទៅកាត់ចម្រឹងបង្អួចចូលទៅចាប់រំលោភ តែត្រូវឪពុកម្តាយនាងដឹង ទាន់ស្រែកផ្អើលឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលនៅឃុំស្ពឺ«ក» ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ជនសង្ស័យឈ្មោះ ទុយ មាស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ យ.ស.ណ អាយុ១៤ឆ្នាំ ។
ប្រភពពីនគរបាល ស្រុកបាភ្នំបានឲ្យដឹងា នៅយប់ថ្ងៃកើតហេតុជនសង្ស័យបានដាក់ជណ្ដើរឡើងទៅកាត់ចម្រឹងបង្អួច រួចលបចូលទៅធ្វើសកម្មភាព ចាប់រំលោភក្មេងស្រីរងគ្រោះ ប៉ុន្តែសំណាងល្អ ខណៈកំពុងធ្វើសកម្មភាព ក៏ត្រូវឪពុកម្តាយនាងដឹងស្រែកផ្អើលឆោឡោ ហើយដេញចាប់ជនសង្ស័យ បានយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ៕
ប្រភព៖ កោះសន្តិភាព
ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖
សន្យាដើម្បីស៊ីចុក! សុំទោស...កុំចេះតែហ៊ាន...
ខេត្តកំពង់ស្ពឺ ៖ ស្រលាញ់គ្នាបានប្រាណហើយ បែរប្រុសកន្តើយចង់ដោះដៃ មិនព្រមចូលដណ្តឹង ក៏ត្រូវឪពុកនារីរងគ្រោះប្តឹងពីបទចាប់រំលោភ ព្រោះតែមិនចេះទទួលខុសត្រូវទង្វើរបស់ខ្លួន ដែលការពិតនោះ ទាំង២នាក់បានត្រូវរ៉ូវគ្នា ហើយខាងប្រុសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ កុម្ភៈ ស្ថិតនៅក្នុងភូមិថ្មីទំលាប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ប្រភពឱ្យដឹងថា យុវជនដែលត្រូវឃាត់ខ្លួនមានឈ្មោះអ៊ី អ៊ីម អាយុ១៩ឆ្នាំ មានទីលំនៅភូមិថ្មីទំលាប់ ឃុំចាន់សែន ស្រុកឧដុង្គ រីឯខាងស្រីអាយុ១៥ ឆ្នាំ ។
បើតាមសមត្ថកិច្ចបានឱ្យដឹងទៀតថា នៅថ្ងៃទី១៣ កុម្ភៈ វេលាម៉ោង១១ និង០៥នាទី បុរសជាឪពុកនារីរងគ្រោះឈ្មោះអែម សុខហេង អាយុ៣៥ឆ្នាំ មានទីលំនៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្តឹងប្តឹងទៅលើយុវជនខាងលើថា បានធ្វើសកម្មភាពចាប់រំលោភកូនស្រីគាត់បានសម្រេចចំនួន២លើក កាលពីពេលថ្មីៗកន្លងទៅនេះ ។ក្រោយទទួលបានបណ្តឹងក៏បានចុះទៅឃាត់ខ្លួនយុវជននោះ យកមកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា នេះមិនមែនជាការចាប់រំលោភទេ គឺជាការព្រមព្រៀងគ្នា ដោយមិនមានការបង្ខិតបង្ខំឡើយ ព្រោះរវាងរូបនាងនឹងខ្លួន គឺជាសង្សារជាយូរមកហើយ ។ ដោយឡែក ខាងនារីរងគ្រោះបានរៀបរាប់ដែរថា នាងនិងយុវជននោះធ្វើការរោងចក្រចជាមួយគ្នា និងបានស្រលាញ់គ្នា ដោយខាងប្រុសសន្យាថា នឹងចូលស្តីដណ្តឹងនាងយកធ្វើជា
ប្រពន្ធ តែរហូតដល់នាងជឿលង់ ក៏បានប្រគល់ខ្លួនប្រាណឱ្យសង្សារ ព្រោះតែជឿថា សង្សារខ្លួននឹងចូលស្តីដណ្តឹងរៀបការតាមច្បាប់ ។
នារីរងគ្រោះបន្តថា ក្រោយពីបានខ្លួនប្រាណនាងហើយ នៅពេលនាងសួរនាំរឿងចូលដណ្តឹងម្តងជា២ដង ជនសង្ស័យដែលជា
សង្សារខ្លួនចេះតែគេចវេស ដូចជាមិនចង់ជួប ដើម្បីទទួលខុសត្រូវក្នុងទង្វើរបស់ខ្លួន ទើបនាងយករឿងនេះ ប្រាប់ឪពុកម្តាយ ហើយពួកគាត់សម្រេចដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
នៅព្រឹកថ្ងៃទី១៤ កុម្ភៈ នេះ ជនសង្ស័យត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តហើយ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]