ភ្នំពេញ៖ ជឿអត់ថា នៅលើលោកយើងនេះ ពិតជាមានមនុស្សមុខស្រដៀងគ្នា ដូចជាកូនភ្លោះបេះបិទ ដែលតាមការពិតទៅ មិនជាប់សាច់ឈាមជាមួយគ្នាបន្តិចសោះនោះ? ក្នុងថ្ងៃនេះផងដែរ ប្រិយមិត្ត នឹងប្លែកអារម្មណ៍ ជាមួយនឹង តារាស្រីខ្មែរមួយចំនួន មានមុខស្រដៀងនឹងតារាស្រុកគេ ដែលភាគច្រើនអ្នកមិនដែលចាប់អារម្មណ៍។

មិនត្រឹមតែ តារាទាំងនោះ មានមុខមាត់ស្រដៀងគ្នាប៉ុណ្ណោះទេ សូម្បីតែស្ទាយលេងម៉ូតសក់ ផាត់មុខ និងស្នាមញញឹមរបស់ពួកគេ ក៏ស្រដៀងគ្នាផងដែរ។ ជាពិសេស ក៏មានអ្នកលេងបណ្តាញសង្គមភាគច្រើន ក៏យល់ឃើញបែបនោះដែរ ថាពួកគេ មានមុខស្រដៀងគ្នាខ្លាំង ហើយបើពួកគេ បាននៅជិតគ្នាទៀតនោះ គឺពិតជាច្រឡំជាក់ជាមិនខាន៕

ចង់ដឹងថា មានតារាខ្មែរណាខ្លះ មុខស្រដៀងនឹងតារាស្រុកគេ តោះតាមដានទាំងអស់គ្នា៖ 

ដេននីក្វាន់ និង តារាស្រីថៃ Kwan
ដួង លីនដា និង តារាស្រីថៃ Mai Davika
សុខ ពិសី និង តារាស្រីថៃ Sririta
តារាសម្តែង អូនមី និងតារាចម្រៀងស្រុកគេ
តារាសម្តែង និងតារាបង្ហាញម៉ូត វល័ក្ខ និង តារាបរទេស GiGi Hadid
ចាន់ គង់កា និង តារាស្រីថៃ
ម៉ាក សែនសូនីតា​ និង តារាចម្រៀងស្រី Selena Gomez
ក្នុងនោះ ក៏មាននារីម្នាក់ មានមុខស្រដៀងនឹង អ្នកនាង​ អម្ពរ ទេវីដែរ

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងព័ត៌មានមុខដូចគ្នានេះដែរ ក៏មានអត្ថបទមួយស្រដៀងគ្នាផងដែរ ដែលមានតារាស្រីថៃ គឺមានមុខស្រដៀងគ្នាខ្លាំង ដែលតាមការពិតទៅពួកគេមិនមែនបងប្អូននឹងគ្នាឡើយ។

ប្រហែលជាប្រិយមិត្ត មិនធ្លាប់ចាប់អារម្មណ៍នោះទេ ថាមានតារាស្រីថៃមួយចំនួន មានមុខស្រដៀងគ្នាយ៉ាងខ្លាំង មើលទៅប្រៀបបីដូចជាបងប្អូនភ្លោះ ខណៈដែលពួកគេ មិនបានជាប់សាច់ឈាមនឹងគ្នាសូម្បីបន្តិចសោះ។

ខ្មែរឡូតសូមនាំអារម្មណ៍ប្រិយមិត្តមើលលេងកម្សាន្ត អំពីតារាស្រីថៃមួយចំនួន មានមុខស្រដៀងគ្នាយ៉ាងខ្លាំង ដែលអ្នកអាចគិតថា ជាមនុស្សតែមួយ ក៏អាចថាបានផងដែរ។ ជាពិសេស មិនត្រឹមតែមានមុខស្រដៀងគ្នាប៉ុណ្ណោះទេ សូម្បីតែស្ទាយលេងខ្លួនរបស់ពួកគេ ក៏ស្រដៀងគ្នាផងដែរ។

ក្នុងនោះតារាស្រីថៃ ដែលមានទម្រង់មុខ ស្រដៀងគ្នា មានដូចជា Aum Patcharapa និងនាង Min Peechaya នាង Aff Taksaorn និងនាង Taew Nataporn នាង Due Arisara និងនាង Janie Thienphosuwan ជាដើម៕

តោះមើលមុខ របស់តារាស្រីថៃទាំងនោះ ថាពិតជាស្រដៀងគ្នា ឬយ៉ាងណា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង លីនដា