ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា គ្រូ​បង្រៀន​ម្នាក់​​ត្រូវ​​​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ​កុម្ភ​: ស្ថិត​ចំណុច​ភូមិ​ដូង ឃុំ​ឈើទាល ស្រុក​បាណ​ន់ ដែល​សង្ស័យ​​ថា បាន​​ចាប់រំលោភ​កូនសិស្ស​​របស់​ខ្លួន​ ចំនួន​២​លើក​ ជា​បន្តបន្ទាប់​។

សេចក្ដី​រាយ​ការ​ណ៍​​ឱ្យ​​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ព្រំ សុភាព ហៅ​​ភើ អាយុ​៤៥​ឆ្នាំ ជា​គ្រួ​បង្រៀន​​នៅ​សាលា​បឋម​សិក្សា​ភូមិ​ដូង ។ រីឯ​កូនសិស្ស​ ជា​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ ​។ ​ជនសង្ស័យរូបនេះ ត្រូ​​វ​កម្លាំង​នគរបាល​ ស្រុក​បាណ​ន់​ឃាត់​ខ្លូ​ន បន្ទាប់​ពី​មាន​បណ្ដឹង​ចោទប្រកាន់​​ថា បាន​ចាប់​កូនសិស្ស​របស់​ខ្លួន​ រំលោភ​រហូត​បាន​សម្រេច​ចំនួន​២​លើក ​ជា​បន្តបន្ទាប់​ក្នុង​អំឡុង​ ខែមករា​កន្លង​ទៅ​។

​ប្រភពឱ្យដឹងទៀតថា លើក​ទី​១ ជនសង្ស័យ​​​បាន​ចាប់​នាង​រំលោភ​ នៅ​​​សាលា​ក្នុង​បន្ទប់​ថ្នាក់​ទី​១​ក ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៩​ កម​រា រហូត​បាន​សម្រេច និង​​លើក​ទី​២ បាន​លួង​​លោមនាង ចាប់​​រំលោភ​នៅផ្ទះ​​របស់​ខ្លូ​ន ដែល​ស្ថិត​នៅ​ភូមិ​ដូង ឃុំ​ឈើទាល នៅ​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០​មក​រា រហូត​បាន​សម្រេច​ទៀត ​។

ប៉ុន្តែ​សំណុំរឿង​នេះ​ ត្រូវ​បានជនសង្ស័យ​​ព្យាយាម​​លាក់បាំង ជាមួយ​និង​ការ​គំរាម​កំហែង​ក្មេង​ស្រី​រង​គ្រោះ​ មិន​ឱ្យ​​​​ទម្លាយ​​រឿង​ឡើយ​ ។ លុះ​ដល់​ថ្ងៃ​ទី​១០ ​កុម្ភ​: រឿងអាស្រូវ​នេះ ​បាន​បែកធ្លាយ ទើប​អាណាព្យាបាល​នាង​ប្ដឹង​ ទៅ​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​គ្រួ​បង្រៀន​រូប​នេះ​តែ​ម្ដង​។

ប​ច្ចប្ប​ន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​​ នៅ​អធិការ​នគរបាល​ស្រុក​បាណ​ន់ ហើយ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​ហើយ​។

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

Update: ករណីរឹតកសម្លាប់កូនស្រីមន្រ្តីរដ្ឋសភាប្លន់យកទ្រព្យសម្បត្តិ, កម្លាំងនគរបាលតាមចាប់ជនដៃដល់បានហើយ គឺជាពូបង្កើត

(ភ្នំពេញ)៖ ករណីកូនស្រីមន្រ្តីរដ្ឋសភា ត្រូវគេចូលទៅរឹតកសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ដល់ក្នុងបន្ទប់ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាលតាមចាប់ជនដៃដល់បានហើយ គឺជាពូបង្កើតរបស់ជនរងគ្រោះតែម្តង។

លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានករណីឃាតកម្មរឹតកសម្លាប់ប្លន់យកទ្រព្យសម្បត្តិ នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានបញ្ជាឲ្យកម្លាំងជំនាញ សហការគ្នា រហូតតាមចាប់ជនសង្ស័យបាន នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧នេះ។

លោកបានបញ្ជាក់ថា «យើងបានហើយធ្វើការស្រាវជ្រាវនិងមានកាំម៉ាសុវត្ថិភាព ហើយសហការជាមួយកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ក៏ឈានទៅដល់ការ ឃាត់បានបុរសជនសង្ស័យជា ជនដៃដល់ត្រូវជាពូបង្កើតតែម្តង»។​

សម្រាប់មូលហេតុវិញ ជនសង្ស័យបានសារភាពថា មកពីខ្វះខាតលុយដើម្បីចិញ្ចឹមគ្រួសារ។

សូមបញ្ជាក់ថា នារីកូនរបស់មន្រ្តីរដ្ឋសភា ត្រូវជនល្មើសមិនស្គាល់អត្តសញ្ញាណ ចូលទៅរឹតកសម្លាប់ចោលដល់ក្នុងប​ន្ទប់ដេក ប្លន់យកទ្រព្យសម្បត្តិជាគ្រឿងអលង្ការ និងទូរស័ព្ទដៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង​ជាង១១ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

អំពើប្លន់សម្លាប់នេះ បានកើតឡើងនៅចំណុចផ្ទះលេខ៤៤៣ តាមផ្លូវបេតុង ស្ថិតនៅភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា សពនារីរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ត្រូវបានជនដៃដល់​យកខ្សែភ្លើង រឹតកបណ្ដាលសម្លាប់ក្នុងបន្ទប់ដេក។

តាមសេចក្តីរាយការណ៍ពីជិតខាង បានឲ្យដឹងថា អំពើឃាតកម្មនេះ បានដឹងដោយសារតែក្មេងស្រីតូចម្នាក់ ដែលជាប្អូនស្រីរបស់​នារីរងគ្រោះ បានស្រែកយំយ៉ាងខ្លាំង។ នៅពេលកើតហេតុនេះ ខណៈឪពុកម្តាយរបស់នាង បានចេញទៅធ្វើការបាត់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]