(ភ្នំពេញ)៖ នារីក្រមុំម្នាក់ដែលជាកូនរបស់មន្រ្តីរដ្ឋសភា ត្រូវជនល្មើសមិនស្គាល់អត្តសញ្ញាណ ចូលទៅរឹតកសម្លាប់ចោល ដល់ក្នុងប​ន្ទប់ដេក ប្លន់យកទ្រព្យសម្បត្តិជាគ្រឿងអលង្ការ និងទូរស័ព្ទដៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង​ជាង១១ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

អំពើប្លន់សម្លាប់នេះ បានកើតឡើងនៅចំណុចផ្ទះលេខ៤៤៣ តាមផ្លូវបេតុង ស្ថិតនៅភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា សពនារីរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ត្រូវបានជនដៃដល់​យកខ្សែភ្លើង រឹតកបណ្ដាលសម្លាប់ក្នុងបន្ទប់ដេក។

តាមសេចក្តីរាយការណ៍ពីជិតខាង បានឲ្យដឹងថា អំពើឃាតកម្មនេះ បានដឹងដោយសារតែក្មេងស្រីតូចម្នាក់ ដែលជាប្អូនស្រីរបស់​នារីរងគ្រោះ បានស្រែកយំយ៉ាងខ្លាំង។ នៅពេលកើតហេតុនេះ ខណៈឪពុកម្តាយរបស់នាង បានចេញទៅធ្វើការបាត់។

នៅពេលមានករណីនេះកើតឡើងទាំងអាជ្ញាធរ​ និងសមត្ថកិច្ចជំនាញបានចុះទៅសួរនាំ​ ដើម្បីស្រាវជ្រាវតាមចាប់​ខ្លួនជនដៃដល់៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ខ្លាំងមែន ! វាយទាំងប្រពន្ធកូន វាយទាំងប៉ូលិស

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ផឹកស្រា​ ស្រវឹងជោកជាំ​បាន​ប្រើ​អំពើ​ហិង្សា​ លើ​ប្រពន្ធ​កូន និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ ក្នុងផ្ទះ​ស្ទើរ​គ្មាន​សល់ ពេល​ប៉ូលិស​ទៅ​ជួយ​អន្តរាគមន៍​បុរស​រូប​នោះ​បាន​ដេញ​​វាយ​ ទាំង​ប៉ូ​លី​សទៀត លុះ​មួយសន្ទុះ​ក្រោយមក​ ទើប​ចាប់ខ្លួន​បាន ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​ នៅ​ក្នុងផ្ទះ​របស់​ជន​បង្ក ដែល​ស្ថិត​នៅ​ភូមិ​ដូង​ជ្រុំ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍​សាត់ កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១៧ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ព្រៃ​ញី​ឲ្យ​ដឹង​ថា ជន​បង្ក​ហិង្សា​ដែល​ឃាត់ខ្លួន​ឈ្មោះ ផ​យ សុខា ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ មាន​ប្រពន្ធ និង​កូនប្រុស​ចំនួន​២​នាក់ ។

ជាក់ស្ដែង​ នៅ​ថ្ងៃ​កើតហេតុ​នោះ​ បុរស​ជា​ប្ដី​ស្រវឹងស្រា​ជោកជាំ ហើយ​បាន​រករឿង​ជេរ​ស្ដី និង​ប្រើ​ហិង្សា​លើ​ប្រពន្ធ​កូន ព្រមទាំង​បំផ្លិចបំផ្លាញ​ ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ថែម​ទៀត ។ ឃើញ​​​ដូច្នេះ​អ្នក​ជិតខា ង​បាន​ទូរស័ព្ទ​ទៅ​នគរបាល​ ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ញី​ដើម្បី​មក ជួយ​ធ្វើការ​អន្តរាគមន៍​ជា​បន្ទាន់ ។

ដោយ​មាន​សំណូមពរ​ ពី​បងប្អូន​ក្រុម​គ្រួសារ​ សមត្ថកិច្ច​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ រួច​ហើយ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ធម្មតា ប៉ុន្តែ​បើ​លើក​ក្រោយ​នៅ​តែ​មិន​រាងចាល​ទៀត​នោះ​សមត្ថ​កិច្ច​នឹង​ឃាត់ខ្លួន​ បញ្ជូន​ទៅ​សាលាដំបូង​ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]