អេស្ប៉ាញ៖ ការផ្ទេរកីឡាករឆ្នើម Antoine Greizmann ពីក្លិប Atletico Madrid ទៅលេងនៅ Manchester United មិនបានទទួលលទ្ធផលជាផ្លែផ្កានៅឡើយទេ ខណៈទីផ្សារដោះដូរកីឡាករត្រូវបានបិទទៅវិញ ប៉ុន្តែយ៉ាងណាក៏ដោយ ក្លិបបិសាចក្រហមរបស់អង់គ្លេសមួយនេះ មិនទាន់បោះបង់ចោលនៅឡើយទេ ពោលគឺពួកគេនឹងតាមប្រមាញ់ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះម្តងទៀត នៅពេលបញ្ចប់រដូវកាល។

ទាក់ទងនឹងបញ្ហាផ្ទេរកីឡារឆ្នើមប្រចាំក្លិបរបស់ខ្លួននេះ បានធ្វើឲ្យប្រធានក្លិបរបស់ Atl. Madrid លោក Enrique Cerezo ព្រលយសម្តីមួយម៉ាត់ថា « Manchester United គ្រាន់តែជាកូនក្លិប ឬក្លិបតូចតាចប៉ុណ្ណោះ» ធ្វើអ្នកគាំទ្រក្លិបបិសាចក្រហមជាច្រើនបានបញ្ចេញប្រតិកម្មមិនល្អចំពោះពាក្យមួយឃ្លានេះ។

គួរបញ្ជាក់ដែរថា ប្រធានក្លិប Atl. Madrid រូបនេះគឺមានចេតនាចង់ឲ្យខ្សែប្រយុទ្ធវ័យក្មេង Antoine Griezmann បន្តកុងត្រាថ្មីនៅជាមួយក្លិបរហូតដល់ឆ្នាំ២០២១ ដោយលោកបានបញ្ជាក់ថា «ខ្ញុំជឿជាក់ទៅលើកុងត្រាដែលបុគ្គលបានចុះហត្ថលេខា ហើយកុងត្រានេះគឺសម្រាប់បុគ្គល២រូប គ្រូបង្វឹក Diego Simone និងកីឡាករ Griezmann ផ្ទាល់» ។

ទាក់ទងនឹងបញ្ហានេះ លោក Enrique Cerezo ក៏ធ្លាប់បានលើកករណីកីឡាករ Sergio Aguero ដែលធ្លាប់លេងនៅ Atl. Madrid ពីមុនមកនិយាយដែរថា «គេជាកីឡាករល្អម្នាក់ តែគេបានគិតខុស នៅពេលដែលចាកចេញពីលីកអេស្ប៉ាញ ទៅលេងនៅអង់គ្លេសឲ្យក្លិប Manchester City។ ជាក់ស្តែងដូចដែលបានឃើញ Aguero ប៉ុន្មានប្រកួតចុងក្រោយនេះ គឺអង្គុយនៅខាងក្រៅជាកីឡាករបំរុងតែប៉ុណ្ណោះ» ៕

ប្រិយមិត្តអ្នកគាំទ្រ Manchester United យល់យ៉ាងណាដែរចំពោះសម្តីមួយម៉ាត់នេះ? 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានកីឡាមួយផ្សេងទៀត៖ បែកធ្លាយរឿង Messi ទិញផ្ទះរបស់អ្នកជិតខាង ដោយសារពួកគេ...

អេស្ប៉ញ៖ បើកុំតែមិត្តរូមក្រុម កីឡាករ Ivan Rakitic ជាអ្នកបង្ហើបប្រាប់ នោះអ្នកគាំទ្រមួយចំនួនច្បាស់ជាពុំបានដឹងទេថា ខ្សែប្រយុទ្ធកំពូលពិភពលោក Lionel Messi បានទិញផ្ទះរបស់អ្នកជិតខាងរបស់ខ្លួន ដោយសារតែពួកគេពូកែខាងឡូឡាពេក។

តាមប្រភពបានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន វ័យ២៩ឆ្នាំរូបនេះ រស់នៅក្នុងផ្ទះ ជាមួយក្រុមគ្រួសារដ៏កក់ក្តៅមួយ នៅក្នុងតំបន់ Castelldefels ទីក្រុង Barcelona តែក្រោយមក Messi និងគ្រួសារក៏បានពង្រីកលំនៅឋានរបស់ខ្លួនធំជាងមុនទៀត ដោយបានទិញផ្ទះពីអ្នកជិតខាង ដោយសារពួកគេពូកែរំខាន និងឡូឡាពេក ទើបធ្វើឲ្យ Messi យកវិធីនេះជាដំណោះស្រាយ។ 

គួរបញ្ជាក់ដែរថា រឿងរ៉ាវនេះបានកើតឡើងតាំងពីរយៈពេល៤ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែទើបតែបានលាតត្រដាងឡើងពីមូលហេតុថ្មីៗនេះទេ ដោយមានការបង្ហើបប្រាប់ពីមិត្តរួមក្រុមរបស់ Messi កីឡាករ Ivan Rakitic ។

ខ្សែបំរើរបស់ក្លិប Barcelona កីឡាករ Ivan Rakitic បានប្រាប់ទៀតថា «នៅពេលដែល Messi សម្រេចចិត្តធ្វើបែបនេះ នោះគ្រួសាររបស់គេនឹងរស់នៅបានក្តីសុខជាងមុន ដោយឯកឯងគ្មានអ្នករំខាន» ។

Rakitic បន្ថែមទៀតថា «កាលពីមានអ្នកជិតខាងរស់នៅក្បែរនោះ គឺពួកគេតែងតែបង្កើតការកម្សាន្តច្រើន មានការចាក់ភ្លេងចម្រៀងលឺៗ មិនតែប៉ុណ្ណោះថែមទាំងមានអាកប្បកិរិយាយមិនល្អទៀតផង»។

បើទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ក្រុមគ្រួសាររបស់ Messi ហាក់ដូចជាមានក្តីសុខ និងសុភមង្គលណាស់ ជាមួយនឹងភរិយា និងកូនប្រុសតូចៗដ៏សា្អត២នាក់ទៀត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]