រាជធានីភ្នំពេញ ៖ ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​​បាន​ស្រឡាញ់​​​ស្ត្រីជា​អ្នក​​លក់​​នុំ​បញ្ចុក​​អស់​រយៈ​ពេល​១​ឆ្នាំ​​មកហើយ​ ប៉ុន្តែស្រី​ស្នេហ៍​​នោះ​មាន​ប្រុស​​ថ្មី​បន្ត​ទៀត ​និង​ថែម​ទាំង​នាំ​គ្នា​​ជិះ​ម៉ូតូ​ដើរ​លេង​ធ្វើ​ឱ្យ​រូប​គាត់​ផ្ទុះ​កំហឹង​​ដោយ​សារ​តែ​​ប្រចណ្ឌ​​បាន​បើក​​ម៉ូតូ​តាម​ធាក់​ម៉ូតូ​ផ្តួល​​ច្រងាប់​ច្រងិល​ និង​វាយ​ទៅ​លើ​ស្រ្តី​រូប​នោះ​១​ដៃ ហើយ​ត្រូវ​ប៉ូលិស​​ឃាត់​​ខ្លួន ។ ​ការ​ប្រើ​ហិង្សា​​នេះ​បាន​កើត​​ឡើង​កាលពី​វេលា​​​ម៉ោង​៧​យប់​ថ្ងៃទី​​២៩​ កុម្ភៈ ​នៅតាម​ផ្លូវ​លេខ​​៥៩៨ ​ផ្លូវ​ទួល​គោក សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ ។

បុរស​ដែល​ប្រើ​ហិង្សា​ត្រូវចាប់ខ្លួន​ឈ្មោះ​​អេង សាវុធ ​អាយុ​៤១​ឆ្នាំ ​ជាអ្នក​​រត់​ម៉ូតូឌុប​​មាន​លំនៅ​ភូមិ​ត្រពាំង​វែង ​ឃុំ​អង្គ​ភ្នំតូច ​ស្រុក​អង្គ​​រ​ជ័យ ខេត្ត​កំពត ​និង​ស្នាក់​នៅ​​​ផ្ទះ​​ជួល សង្កាត់​ទួល​ទំពូង ខណ្ឌចំការ​​​មន រាជ​ធានី​ភ្នំពេញ ​។ ចំណែក​​ស្ត្រី​ដែល​មាន​ស្នេហា​ត្រី​កោណ​ឈ្មោះ​​ពេជ្រ ​ម៉ាលី ​អាយុ​៣៣​ឆ្នាំ ​មានទី​​​លំនៅ​ផ្ទះ​ជួល​ម្តុំ​រង្វង់​មូល​​កាំកូ​ស៊ី​ធី ភូមិ​ទួល​គោក សង្កាត់​​​ទួល​សង្កែ ​​និង​មាន​​ស្រុក​កំណើត​ស្រុក​អង្គរ​ជ័យ ​ខេត្ត​កំពត ។

តាម​ព័ត៌​មាន​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើត​ហេតុ​ ស្ត្រី​​ពេជ្រ ម៉ាលី ​ត្រូវ​​​បុរស​ម្នាក់​​ទៀត​ជា​អ្នក​​​រត់​ម៉ូតូ​ឌុប​​​​​ដូច​គ្នា​​​ឈ្មោះ​សំ ​ដែល​នាង​ស្រឡាញ់​​​​នោះ​បាន​ជិះ​ម៉ូតូ​​ម៉ាក​ឌ្រីម ​C125 ​ពណ៌​ក្រហម ​ដើរ​លេង​ល្អូក​ល្អើន​ជា​មួយ​​គ្នា​​ ហើយ​ត្រូវ​ឈ្មោះ​អេង ​សាវុធ ​ដែល​ស្រឡាញ់​​​នាង​តាម​ទាន់​ ន​ិង​ប្រទះឃើញ​​នៅតាម​ផ្លូវ​​​លេខ​៥៩៨ ​ក្នុង​​ភូមិ​ទួល​​គោក ក៏ កើត​ទៅជា​កំហឹង​​ក្រេវ​ក្រោធ​តែ​ម្តង ។ ​ដោយ​សារ​​ភ្លើង​​ប្រចណ្ឌ​​ឈ្មោះ​អេង ​សាវុធ ក៏​បាន​​បើក​ម៉ូតូ​​ដេញ​តាម ​ហើយ​ធាក់​ម៉ូតូ​​ផ្តួល  ប​ណ្តាល​ឱ្យ​ដួល​ច្រងាប់​ច្រងិល​...​ភ្លាម​នោះ​កើត​ទំនាស់​​គ្នា​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាង​ខ្លាំង​ ហើយ​ខ្លួន​បាន​វាយ​ទៅលើ​ស្ត្រី​​ដែល​ខ្លួន​ស្រឡាញ់​​មួយ​ដៃ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​​ និង​ប្រជា​​ពលរដ្ឋ​​នាំ​គ្នា​ជួយ​​រឹត ព្រោះ​​អ្នក​ទាំង​​ពីរ​​បាន​រលាត់​ដៃ​ជើង ​ពេល​ដែល​ម៉ូតូ​ដួល។

សមត្ថ​កិច្ច​​នគរបាល​ប៉ុស្តិ៍​​ក៏​បាន​​​ចុះ​​​ទៅ​​​​កន្លែង​កើតហេតុ​​នាំខ្លួន​​ជនបង្ក​ និង​ស្ត្រីរូប​នោះ​ ទៅ​ប៉ុស្តិ៍​​ ដើម្បី​សាក​សួរ​ ។ ចំណែក​​បុរស​ម្នាក់​ទៀត​​ដែល​បាន​ឌុប​ស្ត្រី​រូប​នោះ​​គេច​បាត់ ។ ​
តាម​សម្តី​​ឈ្មោះ​អេង សាវុធ ​បាន​ឱ្យ​ដឹង​ថា ​ខ្លួន​​មាន​​គ្រួសារ​​ និង​មាន​ក​ូន​ប្រុស​​ស្រី​ចំនួន​​៣​នាក់ ហើយ​បាន​ស្រឡាញ់​ឈ្មោះ​​ពេជ្រ ​ម៉ាលី ​ជាអ្នក​​លក់​នំ​បញ្ចុក​​រយៈ​​ពេល​​១​ឆ្នាំ​មក​ហើយ​ ស្រាប់​តែ​​ស្ត្រីដែល​​ខ្លួ​ន​ស្រឡាញ់​​ទៅ​មាន​ប្រុស​​ផ្សេង​ទៀត​ឈ្មោះ​សំ ​​ជា​អ្នក​រត់​ម៉ូតូ​​ឌុប​ដូច​​​គ្នា ​ទើប​ធ្វើ​ឱ្យ​ខ្លួន​ខឹង​ក្រេវ​​ក្រោច និង​ប្រើ​ហ​ិង្សា​តែម្តង​​៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]