បរទេស៖ មីត្រូវបានក្លាយជាអាហារមួយ សម្រាប់អ្នកដែលរស់នៅបែកផ្ទះពីក្រុមគ្រួសារ ឬក៏អ្នកដែលគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើម្ហូប ដោយសារតែវាងាយស្រួលចំអិន និងមានតម្លៃថោកសមរម្យ។ អ្វីដែលកាន់តែពិសេសនោះ គឺមីបានក្លាយជាអាហារមួយនៅរៀងរាល់ចុងខែ សម្រាប់អ្នកដែលមានបញ្ហាហិរញ្ញវត្ថុជាដើម ដែលពួកគាត់ទទួលទានមីគ្រប់រសជាតិ គ្រប់សណ្ឋាន និងមីដែលនាំចូលពីគ្រប់ប្រទេសអស់ទៅហើយ។

ផ្ទុយទៅវិញ ថ្ងៃនេះខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ជាពិសេសអ្នកដែលចូលចិត្តទទួលទានមីឲ្យបានស្គាល់ពីប្រភេទមីថ្មីមួយ ដែលវាមានលក្ខណៈជាបង្អែមទៅវិញ។ មីនេះត្រូវបានបង្កើតឡើង ដោយហាងលក់បង្អែមមួយ នៅក្នុងទីក្រូងញូវយ៉ក ដោយហាងបង្អែមនោះ បានយកសារាយសមុទ្រ ដើម្បីផលិតជាសរសៃមី។

មីនេះត្រូវបានលាយបញ្ចូលដោយ សារាយសមុទ្ររបស់ជប៉ុនមួយប្រភេទ លាយជាមួយតែបៃតង ទឹកដោះគោ ទឹកឃ្មុំ ស្ករត្នោត...។

ក្រោយលាយគ្រឿងផ្សំទាំងនេះជាមួយគ្នា រួចយើងដាក់ទឹកបន្តិច ហើយវានឹងក្លាយជាល្បាយខាប់ៗដែលមានសភាពដូចចៅហួយ។ ក្រោយពីលាយចប់សព្វគ្រប់ហើយ យកយកចាហួយនោះ មកកាត់ជាសរសៃៗឲ្យក្លាយជាសរសៃមី ដោយប្រើកាំបិតធម្មតា។

ក្រោយពេលដែលយើងធ្វើសរសៃមីនេះរួចរាល់ យើងអាចយកវាទៅដាក់ក្នុងចាន លាយជាមួយនឹងខ្ទះដូង ទឹកដោះគោ ឬក៍ទឹកសេរ៉ូផ្សេងៗដើម្បីធ្វើឲ្យរសជាតិវាកាន់តែឆ្ងាញ់ឡើងថែមមួយកម្រិតទៀត។ លើសពីនេះ យើងក៏អាចដាក់ផ្លែឈើផ្សេងៗទៅតាមចំណង់ចំណូលចិត្តយើងផងដែរ ដោយយើងអាចដាក់ផ្លែស្វាយ ផ្លែអាវ៉ូកាដូជាដើម។

យ៉ាងណាមិញ មីនេះមិនទាន់មាននៅកម្ពុជានៅឡើយទេ ប៉ុន្តែវាអាចធ្វើឲ្យអ្នកចូលចិត្តញាំមី អាចមិនធុញទ្រាន់នឹងរសជាតិមីដដែលៗ ហើយអាចសាកល្បងធ្វើតាមវិធីនេះបាន៕ 

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

អត្ថប្រយោជន៍ប្រើប្រាស់របស់ «ទឹកថ្នាំខ្ពុរមាត់» ដែលភាគច្រើន អ្នកមិនធ្លាប់បានដឹងពីមុនមក!

អ្នកណាៗ ក៏ដឹងដែរថា ទឹកថ្នាំខ្ពុរមាត់ ត្រូវបានប្រើប្រាស់សម្រាប់ ជួយសម្អាតធ្មេញ ជាពិសេស រក្សាខ្យល់ដង្ហើមបានស្រស់ថ្លា។ ប៉ុន្តែ ទន្ទឹមនឹងនោះដែរ ទឹកថ្នាំខ្ពុរមាត់ ត្រូវបានគេប្រើប្រាស់ជាច្រើនផ្សេងទៀត ដោយមិនសូវមានអ្នកដឹងទាល់តែសោះ។

គួរបញ្ជាក់ផងដែរថា អ្នកគួរជ្រើសរើសប្រើប្រាស់ ទឹកថ្នាំខ្ពុរមាត់ ដែលមានជាតិពណ៌តិច និងគ្មានជាតិស្ករ ទើបជាការប្រសើរ។ ពួកវាមានសមាសធាតុផ្សំយ៉ាងសកម្មដូចជា ជាតិ Eucalyptol ដែលធ្វើឲ្យមានជាតិត្រជាក់ និងក្លិនខ្យល់ស្រស់ថ្លា ជាតិ Menthol ជួយបំបាត់បញ្ហាស្ពឹក និងសម្រួលការឈឺចាប់ ជាតិ Methyl salicylate និង Thymol ជួយសម្លាប់មេរោគ និងប្រឆាំងការរលាក។

តោះកុំបង្អង់យូរ សូមតាមដានអត្ថប្រយោជន៍ ដ៏លើសលុប របស់ថ្នាំខ្ពុរមាត់ ដូចខាងក្រោមនេះ ៖

១. កម្ចាត់ក្លិនអាក្រក់

ទឹកថ្នាំខ្ពុរមាត់ អាចជួយកំចាត់ក្លិនបានយ៉ាងល្អ។ នៅពេលដែលអ្នកហាន់ខ្ទឹមបារាំង ខ្ទឹមស ឬជាប់ក្អិនឆ្អាប របស់ត្រី អ្នកគ្រាន់តែចាក់ទឹកខ្ពុរមាត់លើដៃបន្តិច រួចត្រដុសចុះឡើង ជាការស្រេច។ មួយវិញទៀត អ្នកអាចចាក់ទឹកថ្នាំខ្ពុរមាត់ លើក្រណាត់ស្អាត រួចយកមកជូត និងម៉ាស្សា ត្រង់ប្រអប់ជើង បន្ទាប់ពីងូតទឹករួច ដើម្បីរក្សាក្លិនជើង ឲ្យក្រអូបពេញមួយថ្ងៃ។ ជាងនេះទៅទៀត អ្នកអាចយកដុំសំឡី ទៅជ្រលក់ទឹកថ្នាំខ្ពុរមាត់ រួចបោះចូលក្នុងធុងសម្រាម ដើម្បីការពារក្លិនស្អុយបាន យ៉ាងមានប្រសិទ្ធភាព។

២. ទឹកជូតមុខ

ប្រសិនបើអ្នកអស់ទឹក Toner សម្រាប់ជូតមុខហើយនោះ អ្នកអាចប្រើទឹកថ្នាំខ្ពុរមាត់មកជំនួសបាន។ វាមិនត្រឹមតែ មានសមត្ថភាពអាចសម្អាត គ្រឿងតុបតែងមុខ និងធូលីដី លើផ្ទៃមុខបានស្អាតប៉ុណ្ណោះទេ វាថែមទាំងជួយការពារ ការកើតមុន បានថែមទៀតផង។ អ្នកគ្រាន់តែយកដុំសំឡី មកជ្រលក់ទឹកថ្នាំខ្ពុរមាត់ រួចយកមកសម្អាត ឲ្យសព្វផ្ទៃមុខជាការស្រេច។ ប៉ុន្តែសម្រាប់អ្នកដែលមានស្បែកស្តើង មានប្រតិកម្មគីមី មិនអាចប្រើប្រាស់វាបានទេ។

៣. ការពារមូសខាំ

សត្វល្អិត មិនចូលចិត្តក្លិនម៉ង់តុល (Menthol) នោះទេ ហេតុនេះអ្នកអាចប្រសើប្រាស់ទឹកថ្នាំខ្ពុរមាត់ មកជួយការពារមូស រុយ និងស្រមោចបាន ដោយពួកសត្វល្អិតទាំងនេះ នឹងហោះ ឬដើរចេញភ្លាមៗតែម្តង។ អ្នកគ្រាន់តែ លាយទឹកធម្មតា និងទឹកថ្នាំខ្ពុរមាត់ បរិមាណស្មើគ្នាចូល រួចទុកក្នុងដប ដែលមានក្បាលបាញ់បាន ដោយបាញ់តាមកន្លែងកន្លុកកន្លៀត ដើម្បីដេញសត្វចង្រៃចេញពីផ្ទះបាន មិនគួរឲ្យជឿ។

៤. ជួយព្យាបាលស្នាមមូសខាំ

ប៉ុន្តែ ទោះជាយ៉ាងណា បញ្ហាមូសខាំ នៅតែអាចកើតមាន ហើយជាពិសេស វាជាផលរំខានមួយផងដែរ។ ហេតុនេះ អ្វីដែលអ្នកត្រូវធ្វើគឺ គ្រាន់តែយកដុំសំឡី មកជ្រលក់ទឹកថ្នាំខ្ពុរមាត់ រួចផ្តិតជាប់នៅត្រង់បរិវេណ ដែលត្រូវមូលខាំ ជាការស្រេច។ ទឹកថ្នាំខ្ពុរមាត់ មិនត្រឹមតែមានប្រសិទ្ធភាព ជួយបន្ធូរបន្ថយការហើមប៉ុណ្ណោះទេ វាថែមទាំងជួយ ឲ្យបាត់រមាស់ បានយ៉ាងឆាប់រហ័សថែមទៀតផង។

៥. ជួយឲ្យផ្កា នៅតែស្រស់

អ្នកប្រាកដជាមិនដែលដឹងទេថា ទឹកថ្នាំខ្ពុរមាត់ អាចជួយឲ្យផ្កា នៅស្រស់បានយូរជាងធម្មតា។ ងាយៗដោយអ្នកគ្រាន់តែកាត់ផ្កា ដាក់ចូលថូទឹក បន្ទាប់មកចាក់ទឹកថ្នាំខ្ពុរមាត់ចំនួន ៣ គម្រប រៀងរាល់ទឹកកន្លះលីត្រ ជាការស្រេច។ វិធីមួយនេះ អាចជួយឲ្យផ្កាស្រស់របស់អ្នក អាចទុកបានក្នុងរយៈពេលយូរ និងនៅតែរក្សាភាពស្រស់ស្អាត។

៦. កម្ចាត់អង្គែ

ដោយសារតែ ទឹកថ្នាំខ្ពុរមាត់ មានលក្ខណៈសម្បត្តិប្រឆាំងមេរោគផ្សិតបាន ទើបវាត្រូវបានគេយកមកប្រើ ដើម្បីបំបាត់អង្គែ លើស្បែកក្បាលបាន យ៉ាងមានប្រសិទ្ធភាព។ បន្ទាប់ពីអ្នកកក់សក់ អប់សក់ដូចធម្មតារួច អ្នកគ្រាន់តែលាយទឹកថ្នាំខ្ពុរមាត់ ជាមួយទឹកធម្មតា បរិមាណស្មើគ្នា រួចចាក់និងម៉ាស្សាស្បែកក្បាល សឹមលាងទឹកសម្អាតចេញ ជាការស្រេច (ត្រូវប្រុងប្រយ័ត្ន កុំឲ្យចូលភ្នែក)។

៧. ជួយព្យាបាល និងថែរក្សាជើង

មួយវិញទៀត វាអាចជួយព្យាបាលក្រចកស្អុយ (ក្រចកខូច) ជាពិសេស ត្រូវបានមនុស្សជាច្រើន ប្រសើសម្រាប់ត្រាំជើង។ អ្នកគ្រាន់តែលាយទឹកថ្នាំខ្ពុរមាត់ ជាមួយទឹកខ្មេះ ក្នុងបរិមាណស្មើគ្នា រួចយកដុំសំឡីមកជ្រលក់ និងផ្តិតលើក្រចកខូចមួយថ្ងៃ ២ ទៅ ៣ ដង។ អ្នកនឹងសង្កេតឃើញលទ្ធផល ក្នុងរយៈពេល ២ ទៅ ៣ អាទិត្យ។

ជាងនេះទៅទៀត អ្នកអាចលាយទឹកថ្នាំខ្ពុរមាត់ ២ - ៣ គម្រប ជាមួយទឹកក្តៅឧណ្ណៗ ក្នុងចានដែក រួចអង្គុយត្រាំជើង ប្រមាណជា ១៥ នាទី។ វិធីនេះ អាចជួយជើងរបស់អ្នក ដែលឈឺ និងដើរ ឬរត់ហត់ពេញមួយថ្ងៃ បានយ៉ាងមានប្រសិទ្ធភាព។

៨. ការពារការឆ្លងមេរោគ

សម្រាប់អ្នកដែលទើបតែចោះក្រវិល លើផ្នែកណាមួយនៃរាងកាយ ឬទើបតែសាក់រួចថ្មីៗ អ្នកអាចប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ មកការពារការឆ្លងមេរោគ និងជួយឲ្យស្បែកឆាច់សះ បានថែមទៀតផង។ អ្នកគ្រាន់តែយកដុំសំឡី មកជ្រលក់ទឹកថ្នាំខ្ពុរមាត់ រួចយកទៅជូតៗលើ បរិវេណស្បែក ដែលចោះ ឬសាក់ ជាការស្រេច។

៩. បំបាត់ស្នាមជាំ

អ្នកអាចបំបាត់ និងបន្ធូរបន្ថយការឈឺចាប់ ដោយស្នាមជាំបាន ដោយគ្រាន់តែប្រើទឹកថ្នាំខ្ពុរមាត់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសំឡីមួយដុំ មកជ្រលក់ ទឹកថ្នាំខ្ពុរមាត់ រួចផ្តិតៗលើបរិវេណស្បែក ដែលមានស្នាមជាំ ជាការស្រេច ដើម្បីបំបាត់ជាំ បានយ៉ាងរហ័ស។

១០. កម្ចាត់ក្លិនក្លៀក

ទឹកថ្នាំខ្ពុរមាត់ ក៏អាចយកមកប្រើ ដើម្បីបំបាត់បញ្ហាក្លិនក្លៀកបាន ផងដែរ។ អ្នកគ្រាន់តែយក ដុំសំឡីមកជ្រលក់ ថ្នាំខ្ពុរមាត់ រួចយកវាទៅជូត នៅបរិវេណក្លៀក រាល់ពេលមុនចេញទៅក្រៅជា ការស្រេច។ វាអាចកម្ចាត់ក្លិនអាក្រក់របស់ក្លៀក បានសឹងតែមិនគួរឲ្យជឿ។

១១. លាងសម្អាតច្រាសដុសធ្មេញ

សារធាតុ antiseptic មានលក្ខណៈសម្បត្តិល្អឥតខ្ចោះ ក្នុងការសម្អាតច្រាសដុសធ្មេញ របស់អ្នក ជាពិសេស ការពារមេរោគជាប់នឹងច្រាសទៀតផង។ ងាយៗ ដោយអ្នកគ្រាន់តែត្រាំ ច្រាសដុសធ្មេញ របស់អ្នកក្នុង កែវមានទឹកថ្នាំខ្ពុរមាត់ ឲ្យលិចជាការស្រេច។ អ្នកអាចទុកវាចោល ២ ទៅ ៣ នាទី (ឬទុកចោលមួយយប់ក៏បាន) រួចសឹមយកវាមកលាងសម្អាតដោយទឹកក្តៅឧណ្ណៗ។

១២. សម្អាតកញ្ចក់

អ្នកអាចប្រើប្រាស់ ទឹកថ្នាំខ្ពុរមាត់ មកសំអាតកញ្ចក់ ដូចជាកញ្ចក់បង្អួចជាដើម បានយ៉ាងស្រស់ស្អាត។ ដូចដែលបានលើកឡើងពីខាងលើរួចមក អ្នកត្រូវប្រើថ្នាំខ្ពុរមាត់ដែលគ្មានជាតិស្ករ ទើបមិនបណ្តាលឲ្យប្រតាក។ ងាយៗ ដោយអ្នកគ្រាន់តែ យកទឹកថ្នាំខ្ពុរមាត់មកបាញ់លើ បរិវេណកញ្ចក់ រួចយកក្រណាត់ស្អាត មកជូតចេញជាការស្រេច (ប៉ុន្តែ សូមកុំយកវាទៅជូតលើអេក្រង់ LCD ឲ្យសោះ)។

១៣. ព្យាបាលស្នាមរបួស និងស្នាមសត្វល្អិតទិច

ប្រសិនបើអ្នក មានបញ្ហាមុត ដាច់ រហែកស្បែក ឬមានបញ្ហាត្រូវសត្វល្អិតមានពិសទិច អ្នកគ្រាន់តែយកដុំសំឡី មកជ្រលក់ទឹកថ្នាំខ្ពុរមាត់ រួចធ្វើការផ្តិត និងជូត បរិវេណរបួស និងស្នាមនោះ។ បន្ទាប់មក បិទបង់ការពារពីលើ ជាការស្រេច។ វាអាចជូយប្រឆាំងការរលាក រមាស់ និងបង្កើនលទ្ធភាព ជាសះស្បើយបានឆាប់រហ័ស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]