ថៃ៖ នៅព្រឹកថ្ងៃទី២ខែកុម្ភៈនេះ ប៉ូលិសបានចុះឆែកឆេរហាង area 51 របស់លោក Benz ស្វាមីតារាសម្តែងស្រីនាង Pat Napapa ដោយជាប់សង្ស័យថាមានពាក់ព័ន្ធជាមួយក្រុមបងធំបងតូចជនជាតិឡាវ ជាអ្នកជួញដូរគ្រឿងញៀនដ៏ធំមួយ ដែលត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី១៩មករាកន្លងទៅ។

តាមការស្រាវជ្រាវរបស់ប៉ូលិសបានឱ្យដឹងថា លោក Benz គឺមានឈ្មោះជាប់ជាជនសង្ស័យម្នាក់នៅក្នុងការជួញដូរ និងចែកចាយគ្រឿងញៀនជាមួយក្រុមខាងលើ ទើបបណ្តាលឱ្យមានការចុះត្រួតពិនិត្យកន្លែងស្នាក់នៅ និងហាងរកស៊ីរបស់ខ្លួនដូច្នេះ។

ប៉ុន្តែក្រោយការចុះឆែកឆេរត្រួតពិនិត្យមិនបានរកឃើញវត្ថុតាង ឬគ្រឿងញៀនណាមួយទេ ហើយជាបឋមនៅម៉ោង១១ព្រឹកមិញនេះ ប៉ូលិសក៏បានធ្វើការរឹបអូសយកទ្រព្យសម្បតិ្តដែលមាននៅក្នុងហាងទាំងអស់ យកទៅទុកជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំការស្រាវជ្រាវជាក់លាក់នៅពេលក្រោយ និងសំណូមពរឱ្យមានការបំភ្លឺនៅប៉ុស្តិ៍ប៉ូលិសបន្ថែមទៀត។

ក្រោយផ្ទុះរឿងនេះ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅប៉ុន្មានថ្ងៃនេះ ស្របពេលដែលថ្ងៃនាង Pat Napapa ត្រូវសម្រាលកូននៅក្នុងផ្ទៃ ក៏បានខិតជិតមកដល់ផងដែរ។

គួរឱ្យដឹងដែរថា ពេលនេះលោក Benz ពេលនេះកំពុងជាប់ឈ្មោះជាជនសង្ស័យក្នុងករណីចែកចាយគ្រឿងញៀន ប៉ុន្តែនៅមិនទាន់ជាប់ឈ្មោះជាជនជាប់ចោទនៅឡើយទេ ហើយនៅថ្ងៃស្អែកតាមការឱ្យដឹងពីនាង Pat Napapa ថា ពួកគេនឹងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងរឿងនេះឱ្យបានច្បាស់លាស់៕ 

សកម្មភាពប៉ូលិសចុះឆែកឆេរ
Pat Napapa និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]