ភ្នំពេញ៖ ខាងក្រោមនេះគឺជាបទពិសោធន៍ដ៏ជោគជ័យរបស់ប្អូនស្រី ចរិយា ក្នុងការព្យាបាលស្នាមអាចម៍រុយនៅលើផ្ទៃមុខ៖

សួស្តីចា៎ នាងខ្ញុំចរិយា ថ្ងៃនេះខ្ញុំមានពិសោធន៍មួយ ដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាឲ្យបានស្គាល់នូវផលិតផលថែរក្សាស្បែកមុខ ដែលកំពុងតែល្បីល្បាញនៅក្នុងស្រុកខ្មែរយើង។ កាលពីដំបូងខ្ញុំក៏មិនសូវជាជឿជាក់លើផលិតផល បំបាត់ស្នាមជាំ ស្នាមមុននិងអាចម៍រុយ Kami Skin នេះដែរតែដល់ពេលប្រើទៅបានដឹងថា វាល្អហើយមិនប៉ះពាល់សុខភាពស្បែកយើងទៀត។ ចឹងខ្ញុំសូមនិយាយរឿងរ៉ាវតាំងពីដើមរហូតមកដល់ពេលនេះអោយអ្នកទាំងអស់គ្នាបានស្តាប់ ។

ខ្ញុំចាប់ផ្តើមកើតមានអាចម៍រុយនៅលើផ្ទៃមុខ ចាប់តាំងពីខ្ញុំរៀននៅថ្នាក់ទី១២មកម្លេះកាលពីមុនមុខរបស់ខ្ញុំស្អាតធម្មតាទេ តែខ្ញុំប្រើហ្វូមលាងមុខទើបបណ្តាលអោយមុខរបស់ខ្ញុំកើតមានអាចម៍រុយចឹងទៅ។ កន្លងមកខ្ញុំធ្លាប់រកវិធីសាស្រ្តផ្សេងៗ ដើម្បីព្យាបាលដោយខ្ញុំបានទៅទិញម្សៅ យកមកលាបប៉ុន្តែមិនបានផលទេខាតតែលុយឥតប្រយោជន៍។ មនុស្សស្រីយើងសម្រស់គឺជារឿងសំខាន់ខ្លាំងណាស់ ព្រោះវាអាចលើកតំលៃខ្លួនយើងទៅតាមនឹងដែរ បើយើងមិនសូវចេះថែរក្សាខ្លួនទេអ្នកផ្សេងគេនិងមើលងាយថាយើងជាមនុស្សស្រី តែមិនចេះរៀបចំទុកដាក់ខ្លួនប្រាណ។ រាល់ថ្ងៃខ្ញុំពិបាកចិត្តខ្លាំងណាស់ព្រោះធ្លាប់តែមុខស្អាត ហើយឥឡូវបែរជាផ្ទៃមុខពោរពេញទៅដោយអាចម៍រុយចឹងមិនថាខ្ញុំរឺក៏អ្នកផ្សេងទេ មិនមាននណាម្នាក់សប្បាយចិត្តនិងសភាពបែបនេះទេ។

ម៉ាក់របស់ខ្ញុំបាននាំទៅព្យាបាលនៅពេទ្យផ្នែកថែរក្សាស្បែកមុខ តែតំលៃនៃការព្យាបាលម្តងៗថ្លៃខ្លាំងណាស់ ដោយសារតែចង់ស្អាតខ្ញុំក៏សម្រេចចិត្តព្យាបាលអាចម៍រុយនៅលើផ្ទៃមុខ។ ក្រោយពេលព្យាបាលមុខរបស់ខ្ញុំឡើងស្អាតគ្មានឃើញអាចម៍រុយអីទៀតទេ ពេលនោះខ្ញុំសប្បាយចិត្តណាស់គិតថាខ្លួនឯង និងលែងមានអាចម៍រុយទៀតហើយ ប៉ុន្តែការសប្បាយរីករាយមិនបានយូប៉ុន្នានទេ១ខែក្រោយមកស្រាប់តែកើតឡើងវិញដដែល ហើយច្រើនជាងមុនទៀត។ នឹកឃើញកាលនឹងមានអារម្មណ៍ថាស្តាយលុយមែនទែន ព្រោះចំណាយថ្លៃព្យាបាលថ្លៃតែមិនបានលទ្ធផលល្អ។

ក្រោយមកខ្ញុំបានមកបន្តការសិក្សានៅទីក្រុងភ្នំពេញ នៅទីនោះខ្ញុំមានមិត្តភក្តិជាច្រើនហើយមានមិត្តភក្តិដែលរៀនថ្នាក់ ជាមួយគ្នាម្នាក់ គាត់ឃើញមុខរបស់ខ្ញុំសំបូរអាចម៍រុយហើយគាត់បានណែនាំខ្ញុំ អោយសាកប្រើផលិតផលឡេលាបបំបាត់ស្នាមជាំ ស្នាមមុននិងអាចម៍រុយ Kami Skin ។ គាត់បានប្រាប់ថាកាលពីមុនមុខរបស់គាត់ក៏មានអាចម៍រុយដូចខ្ញុំដែរតែដល់ពេលបានប្រើផលិតផល Kami Skin ទៅមុខស្រាប់តែបាត់អាចម៍រុយអស់រលីង។ ដោយឃើញមុខរបស់គាត់ជាឧទាហរណ៍ស្រាប់ មុខគាត់ពិតជាស្អាតហើយសម៉ដ្ឋរលោងទៀត ខ្ញុំក៏សម្រេចចិត្តទៅទិញឡេ Kami Skin យកមកប្រើសាក១ក្លងខ្ញុំលាបបានប្រហែលជាមួយសប្តាហ៍ ស្រាប់តែមុខរបស់ខ្ញុំប្រែទៅជាស្រអាប់ទៅវិញពេលនេះខ្ញុំមានអារម្មណ៍ថាភ័យណាស់ ខ្ញុំប្រញាប់ទូរស័ព្ទទៅសួរខាងក្រុមហ៊ុន។

ខាងក្រុមហ៊ុនប្រាប់ថាប្រហែលជា២ទៅ៣សប្តាហ៍មុខរបស់ខ្ញុំ នឹងប្រែមកសវិញហើយស្បែកប្រែស្រអាប់វាបណ្តាលមកពីការប្រែប្រួល នៃកោសិកាចាស់ៗ។ បានស្តាប់ការណែនាំហើយទើបខ្ញុំបានធូរចិត្តឡើងវិញ កន្លងបាន២សប្តាហ៍មុខក៏ប្រែមកស្រស់ថ្លាហើយស្នាមអាចម៍រុយ ក៏បាត់អស់ជាបណ្តើរៗ។ ខ្ញុំបន្តប្រើរហូតអស់១ក្លងផ្ទៃមុខរបស់ខ្ញុំឡើងសម៉ដ្ឋរលោងហើយបាត់ស្នាមអាចម៍អស់រលីងម៉ង មើលទៅពិតជាទាក់ទាញមែនទែន។ អគុណណាស់ឡេលាបបំបាត់ស្នាមជាំ ស្នាមមុននិងអាចម៍រុយ Kami Skin ដែលបានធ្វើអោយសម្រស់របស់ខ្ញុំ ស្រស់ស្អាតដូចពេលនេះ។ខ្ញុំចង់ផ្តាំទៅសុភាពនារីយើងទាំងអស់គ្នាបើមានស្នាមជាំ ស្នាមមុននិងអាចម៍រុយសូមកុំបារម្ភទៀតឡេលាប Kami Skin អាចជួយបានតំលៃក៏មិនថ្លៃដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]