អង់គ្លេស៖ វីដេអូឃ្លីបមួយ បាននិងកំពុងតែធ្វើឲ្យគ្រប់គ្នាហួសចិត្ត និងអស់សំណើចក្រោយពីបានទស្សនារួច ដោយសារនារីវ័យក្មេងស្រស់ស្អាតម្នាក់ ភ្លេចខ្លួនរាំចាក់ក្បាច់ជ្រុលទៅបុកនឹងដែក ពេលចូលរួមពិធីជប់លៀងជាមួយមិត្តភក្តិ។

នាង Bonnie Lee Brown រស់នៅក្នុងទីក្រុង Sheffield ប្រទេសអង់គ្លេស។ នាង និងមិត្តភក្តិរបស់នាង បាននាំគ្នារាំលេងក្នុងពិធីជប់លៀង តែបន្តិចក្រោយមក Bonnie ស្រាប់តែរាំក្បាច់ទម្លាក់គូទ ភ្លេចខ្លួនជ្រុលទៅជុងជាមួយចុងចម្រឹងដែកសម្រាប់ដាក់ស្បែកជើង ធ្វើឲ្យលោតឡើងខ្ទប់គូទ ស្រែកទាំងឈឺចុកចាប់តែម្តង។

គួរឲ្យដឹងថា នាងបានព្យាយាម រាំចាក់ក្បាច់ព្រលែងត្រគាក ដូចក្នុងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ ដ៏មានប្រជាប្រិយភាពក្នុងស្រុកមួយ (TV Show Geordie Shore) តែបែរជាភ្លាត់ស្នៀតបែបនេះទៅវិញ។ បន្ទាប់មកនាងក៏ទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ដោយខាងគ្រូពេទ្យបាន ចាក់ថ្នាំវ៉ាក់សាំងការពារតេតាណូស និងដេរអស់៣ថ្នេរលើសាច់កំប៉េះគូទរបស់នាង ដែលបានដាច់រលាត់ផងដែរ។

កាលពីថ្ងៃច័ន្ទកន្លងទៅនេះ Bonnie បានសម្រេចចិត្តបង្ហោះ វីដេអូឃ្លីបមួយនេះឡើង ចូលទៅក្នុងបណ្តាញសង្គម Twitter របស់នាងផ្ទាល់ ដើម្បីជាការចែករំលែកបទពិសោធន៍ដ៏ឈឺចាប់កើតមានលើរូបនាង។ ក្នុងនោះនាងបានសរសេរថា «នៅទីបំផុតគូទរបស់ខ្ញុំ បានមុតជាមួយនឹងចម្រឹងដែក កាលពីយប់ផាតធីថ្ងៃសៅរ៍កន្លងទៅ ហើយបានដេរអស់៣ថ្នេរ លើសាច់ថ្ពល់កំប៉េះគូទរបស់ខ្ញុំ និងថែមទាំងបានចាក់វ៉ាក់សាំង ការពារជំងឺតេតាណូសទៀតផង។ ហើយចុះសម្រាប់ ថ្ងៃចុងសប្តាហ៍របស់អ្នកទាំងអស់គ្នាវិញ ប្រព្រឹត្តទៅយ៉ាងណាដែរ?»

គូសបញ្ជាក់ផងដែរថា វីដេអូឃ្លីបរបស់ Bonnie បន្ទាប់ពីនាងបានបង្ហោះមក ទទួលបានចំនួនអ្នកចុចចូលមើល និងអ្នកចុច Like រាប់ម៉ឺនដងឯណោះ។ ក្នុងនោះមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន  បញ្ចេញមតិចំអកឡកឡើយ និងខ្លះទៀតបានសម្តែងក្តីអាណិតអាសូរ និងជូនពរឲ្យនាងឆាប់ជាសះស្បើយផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖ 

ដោយឡែក ក្រឡេកទៅមើល ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ណូយ វ៉ាន់ណេត សាងផ្នួសនៅវត្តនិគ្រោធវ័ន្ត ហៅគល់ទទឹងហើយ កាលពីព្រឹកមិញ!

ភ្នំពេញ៖ កាលពីព្រឹកមិញ តារាចម្រៀងជើងចាស់លោក ណូយ វ៉ាន់ណេត បានសាងព្រះផ្នួសក្នុងផ្លូវធម៌ហើយ នៅក្នុងវត្តនិគ្រោធវ័ន្ត ហៅវត្ត គល់ទទឹង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅក្នុងការសាងផ្នួសលើកនេះ តារាចម្រៀងល្បីល្បាញនៅក្នុងដួងចិត្តអ្នកគាំទ្រជាច្រើនរូប លោក ណូយ វ៉ាន់ណេត មិនបានទៅសាងផ្នួសតែម្នាក់ឯងនោះទេ គឺលោកក៏បាននាំកូនប្រុសបង្កើតរបស់ខ្លួនម្នាក់ទៀត ដែលមានឈ្មោះថា ណូយ វ៉ាន់នាតទៅបួសជាមួយគ្នាផងដែរ។

ស្របពេលជាមួយគ្នានេះ យើងក៏ឃើញពីការចូលរួមអបអរ អនុមោទនា យ៉ាងច្រើនពីកុះករពីសំណាក់សាច់ញាតិបងប្អូនរបស់លោក ណូយ វ៉ាន់ណេត ព្រមទាំងអ្នកគាំទ្រទាំងអស់ដែលនិយមស្រលាញ់រាប់អានលោកតាំងពីដើមមក។

លើសពីនេះក៏មានអ្នកសារព័ត៌មាន នៅក្នុងស្រុក ត្រៀបត្រាទៅចូលរួមផងដែរ។ ក្នុងនោះ លោក ណូយ វ៉ាន់ណេត បានឱ្យដឹងថាការបួសលើកនេះ គឺមានគោលបំណងធំៗចំនួន៤ដូចជា៖

ទី១៖ បួសដើម្បីសងគុណឪពុកម្តាយ

ទី២៖ បួសដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា

ទី៣៖ បួសដើម្បីលាងបាបកម្មទាំងឡាយទាំងពួង

និង ទី៤៖ បួសព្រោះមានភាពជោគជ័យនៅក្នុងជីវិត។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្នអតីតតារាចម្រៀង ណូយ វ៉ាន់ណេត មានអាយុ៥៩ឆ្នាំហើយ។ ក្រៅពីនេះលោកក៏បានប្រាប់ថា ការបួសនាលើកនេះ មិនកំណត់ពេលវេលានោះទេគឺស្រេចទៅលើនិស្ស័យដែលមានក្នុងព្រះពុទ្ធសាសនា។ ប៉ុន្តែភរិយារបស់លោកធ្លាប់ឱ្យដឹងថាចង់ឱ្យបួសរហូត លើកលែងតែកូនប្រុសត្រូវបួសតែមួយរយៈទេ ព្រោះត្រូវសឹកមកធ្វើការងារវិញ។

ចំណែកពេលនិយាយដល់រឿងសិល្បៈដែលបានប្រឡូកជាង៣០ឆ្នាំវិញនោះ លោក ណូយ វ៉ាន់ណេត ក៏បានប្រាប់ថា ទោះបីជាស្លាប់ទៅក៏នៅតែស្រលាញ់ចូលចិត្តវិស័យសិល្បៈចម្រៀងដែរ ព្រោះដោយសារតែសិល្បៈជាភាពជោគជ័យនៅក្នុងមួយជីវិតនេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]