ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងកំពុងពេញនិយម កញ្ញា ម៉ាក សែនសូនីតា ត្រូវបានគេសង្កេតឃើញថាជាតារាស្រីម្នាក់ ដែលឧស្សាហ៍មានដំណើរកម្សាន្តទៅតាមទីកន្លែងទេសចរណ៍ស្អាតៗនានា មិនថាតែនៅក្នុងប្រទេស ឬនៅក្រៅប្រទេសនោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងបានដើរកម្សាន្តទៅខេត្តព្រះសីហនុជាមួយនឹងបងប្អូនមិត្តភក្តិយ៉ាងសប្បាយរីករាយ បន្ទាប់ពីទើបតែត្រលប់មកពីកម្សាន្តនៅបរទេសដូចជា ប្រទេសកូរ៉េ និងប្រទេសអារ៉ាប់រួម នៅទីក្រុងឌូបៃជាដើម។

នៅក្នុងដំណើរកម្សាន្តទៅឌូបៃ ស្រីស្អាត ម៉ាក សែនសូនីតា បានស្លៀករ៉ូបវែងរូបផ្កាចម្រុះយ៉ាងស្រស់ស្អាត និងតែងខ្លួនដូចជាក្រមុំអារ៉ាប់ផងដែរ។

ចំណែកឯរ៉ូបម៉ូតនេះ ក៏ត្រូវបាន កញ្ញា គង់ វង្សយ៉ាទី តារាសម្តែង និងជាពិធីការិនីល្បីឈ្មោះ និងត្រូវជាមិត្តភក្តិស្និទ្ធស្នាលរបស់កញ្ញា ម៉ាក សែនសូនីតា បានស្លៀកទៅដើរលេងកម្សាន្តផងដែរ នៅក្នុងថ្ងៃដំណើរកម្សាន្តរបស់ខ្លួន។ រ៉ូបដូចគ្នាបេះដាក់ ប៉ុន្តែអ្នកស្លៀកមានសម្រស់ខុសគ្នា៕

 តើប្រិយមិត្តយល់ថាតារាស្រីទាំងពីរនេះ មួយណាស្លៀករ៉ូបមួយឈុតស្អាតជាង?

ម៉ាក សែនសូនីតា
គង់ វង្សយ៉ាទី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ វង្សយ៉ាទី