ប្រសិនបើអ្នកធ្លាប់ប្រើប្រាស់ទូរស័ព្ទ Nokia និងជាអ្នកគាំទ្រយ៉ាងពេញទំហឹងលើក្រុមហ៊ុនមួយនេះ អ្នកប្រាកដជាសប្បាយចិត្តជាក់ជាមិនខាន ជាពិសេសអ្នកដែលចូលចិត្តថតរូប Selfie នៅពេលដែលបានដឹងថា Nokia ត្រៀមចេញថេប្លេតដំបូងរបស់ខ្លួន ដែលមានអេក្រង់ ១៨,៤ អ៊ីញ ហើយកាន់តែពិសេសវាមានកាមេរ៉ាទំហំ ១២MP ទាំងមុខ និងទាំងក្រោយតែម្តង។

សារព័ត៌មានទូរស័ព្ទដ៏ល្បី GSM Arena បានចុះផ្សាយថា បន្ទាប់ពីបាត់មុខពីសមរភូមិទូរស័ព្ទ ទៅយ៉ាងយូរ ក្រុមហ៊ុន Nokia បានត្រឡប់មកចូលសមរភូមិវិញ ជាមួយទូរស័ព្ទស្មាតហ្វូន Nokia 6 ដំបូង ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយ 7.0 (Nougat) ដែលមានកាមេរ៉ាខាងមុខទំហំ ៨ MP និងខាងក្រោយទំហំ ១៦ MP។ ប៉ុន្តែអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ គឺ Nokia នឹងត្រៀមចេញថេប្លេតអេក្រង់ដំបូងរបស់ខ្លូន ដែលមានកាមេរ៉ាទំហំ ១២MP ទាំងមុខ និងទាំងក្រោយ សាកសមសម្រាប់អ្នកចូលចិត្តថតរូប Selfie ។ 

ចំពោះថេប្លេត ម៉ូដែល Humongous របស់ Nokia មួយនេះ ដំណើរការដោយ៖

-ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយ 7.0 (Nougat)

-បំពាក់អេក្រង់ Touch Screen QHD (4K) ទំហំ១៨,៤ អ៊ីញ អាចបង្ហាញរូបភាពទំហំ 2650 x 1440 ភិចសែល ។

-បំពាក់ដោយបន្ទះ Chip ប្រភេទ Qualcomm Snapdragon 835 ល្បឿន ២,២ GHz

-មាន GPU ប្រភេទ Adreno 540, អមជាមួយ RAM ទំហំ ៤GB និងអង្គផ្ទុកទិន្នន័យទំហំ ៦៤GB។

-អាចដំណើរការ អ៊ិនធើណេត ល្បឿន 4G LTE

- កាមេរ៉ាមុខ និងក្រោយសុទ្ធតែមានទំហំ ១២ មេហ្គាភិចសែល ដែលអាចផលិតរូបថតក្នុងទំហំ 4160 x 3120 ភិចសែល។ ហើយអាចថតវីដេអូក្នុងកម្រិត 4K បានថែមទៀតផង។

តែទោះជាយ៉ាងណា នៅមិនទាន់មានព័ត៌មានជាក់លាក់ណាមួយ ពីតម្លៃ និងពេលវេលាដែលថេប្លេត ម៉ូដែល Humongous របស់ Nokia មួយនេះ ចេញនៅឡើយទេ ដូច្នេះមានតែរង់ចាំមើលជាបន្តទៀត៕ 

ប្រភព៖ GSM Arena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]