នៅវេលាព្រឹកថ្ងៃសៅរ៍នេះ គណនីហ្វេសប៊ុកមួយបានធ្វើការបង្ហោះ ចែកចាយវីដេអូឃ្លីបដែលថតចេញពីកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុ ករណីបាញ់ប្រហារនាវេលារំលងអាធ្រាតចូលថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៧។

ប្រភពដដែលឲ្យដឹងថា៖ «ការពិតម្ចាស់ឡានដែលស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារយប់មិញនៅផ្លូវ២១៧គាត់ជាអ្នកជួយស្ត្រី២នាក់នេះតើ» ៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទចាស់ដែលពាក់ព័ន្ធ កាលពីព្រឹកមិញ៖

ខ្មាន់កាំភ្លើងបើកម៉ូតូ ដេញបាញ់ស្រ្តី២នាក់ ពេលកំពុងបើករថយន្តចេញពីក្លឹប បណ្តាលឲ្យរងរបួសធ្ងន់ស្រាល សង្ស័យរឿងគំនុំ

(ភ្នំពេញ)៖​ ស្រ្តី២នាក់ពេលកំពុង បើករថយន្តចេញពីក្លឹប Mango លុះមកដល់ជិតធនាគារកាណាឌីយ៉ា កែងចូលទៅផ្សារ អូរឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែត្រូវខ្មាន់កាំភ្លើង២នាក់ បើកម៉ូតូដេញបាញ់ប្រហាររហូត៥គ្រាប់ បណ្តាលឲ្យរងរបួស ធ្ងន់ស្រាល នាយប់រំលងអាធ្រាត្រាចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ ករណីនេះអាចផ្តើមចេញពីរឿងគំនុំ ក៏ដោយសារតែក្រុមខ្មាន់កាំភ្លើង ក្រោយបាញ់ប្រហារហើយ បានបើកម៉ូតូគេចខ្លួនបាត់ មិនបានប្លន់យកទ្រព្យសម្បត្តិនោះទេ។

នារីរងគ្រោះម្នាក់ឈ្មោះ​ស៊ន បូលីន អាយុ២៨ឆ្នាំដែលរងរបួសស្រាល នៅក្នុងនៅក្នុងហេតុការណ៍បាញ់ប្រហារខាងលើនេះ បានប្រាប់ភ្នាក់ងារ Fresh News ថាមុនកើតហេតុ ពួកគេទាំង២នាក់បានបើកឡានមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-8883 ចេញពីក្លឹបកំសាន្ត Mango នៅក្នុងខណ្ឌចំការមន គោលបំណងទៅផ្ទះ។

នារីរងគ្រោះបានបន្តទៀតថា ខណៈដែលកំពុងបើករថយន្តតាមមហាវិថីព្រះសីហនុ លុះបើកមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកបានធ្វើការបាញ់ប្រហារ មកលើរថយន្តពួកគេខាងលើបណ្តាលរងរបួស ធ្ងន់ម្នាក់ និងស្រាលម្នាក់។

បន្ទាប់ពីបាញ់រះហើយ នារីរងគ្រោះទាំង២នាក់ បានព្យាយាមបើករថយន្តរត់ តែខណៈកំពុងបើករថយន្តរត់បានប្រមាណជា ៣០០ម៉ែត្រ ស្រាប់តែជនសង្ស័យទាំង២នាក់នោះ មិនអស់ចិត្តបានជិះម៉ូតូតាមបាញ់រះមកលើរថយន្តម្តងទៀតរួចហើយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

បន្ទាប់ពីជនសង្ស័យចេញទៅបាត់នារីរងគ្រោះទាំង២ខាងលើបានបើករថយន្តទៅមន្ទីរពេទ្យកាល់ម៉ែតដោយខ្លួនឯងដើម្បីឲ្យពេទ្យព្យាបាលរបួស។

ដោយឡែកមួយករណីទៀត ជនរងគ្រោះ៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារតែជនសង្ស័យបានប្លន់និងបាញ់ ប្រហារដល់មុខផ្ទះ នាម៉ោង២រំលងអាធ្រាត្រ​ថ្ងៃទី២១​ ខែមករាឆ្នាំ​២០១៧​ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជិតផ្សារទំនើប សុវណ្ណា។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុ ជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាព ទៅឆក់កាបូប និងទូរស័ព្ទ ជនរងគ្រោះជានារីម្នាក់ ពេលចុះបើកទ្វារ ស្រាប់តែពេលនោះ ជនរងគ្រោះម្នាក់ទៀតដែលនៅ​ ក្នុងរថយន្ត បើកបុកធ្វើឲ្យជនសង្ស័យខឹង ក៏បើកការបាញ់ប្រហារតែម្តង បណ្តាលឲ្យរងរបួសទាំង៣នាក់។

ជនរងគ្រោះ ជិះរថយន្តសេរីទំនើប១គ្រឿងម៉ាកLexus ​ពណ៌ស ស្លាកលេខ ភ្នំពេញ 2AI-8799 ​ចេញមកពីក្លឹប Epic មកផ្ទះ។

បន្ទាប់ពីបាញ់ឲ្យរងរបួសហើយ ជនរងគ្រោះទាំង៣ត្រូវបានបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីជួយសង្គ្រោះអាយុជិវិតផងដែរ​។

សម្រាប់ករណីបាញ់ប្រហារទាំង២នេះ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនបង្ក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]