អាមេរិក៖ សារព័ត៌មាន Insider បានចុះផ្សាយថា កូនស្រីទាំង២នាក់ របស់អតីតប្រធានាធិបតីអាមរិក លោក George W. Bush បានសរសេរសំបុត្រមួយច្បាប់ ផ្ញើជូនកូនស្រីទាំង២របស់លោកអូបាម៉ា បន្ទាប់ពីពួកគេនឹងត្រូវឈានជើងចាកចេញពីសេតវិមាន ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

កូនស្រីរបស់លោក ប៊ូស នាង Barbara និង Jenna បានសរសេរសំបុត្រ ដោយធ្វើការផ្តល់ដំបូន្មានដល់នាង Sasha និង Malia អំពីជីវិតបន្ទាប់ពីការចាកចេញពីសេតវិមាន ហើយស្វាគមន៍ពួកគេក្នុងការចួលរួមក្នុងក្លឹប First Children ដែលជាក្លឹបរបស់កូនៗមេដឹកនាំអាមេរិក។

កូនស្រីរបស់លោក ប៊ូស បានផ្ដល់ជាដំបូន្មាន និងលើកទឹកចិត្តដល់បងប្អូនស្រីវ័យក្មេងទាំង២ ឲ្យរីករាយជាមួយអនុស្សាវរីយ៍ជាច្រើន ពេលរស់នៅសេតវិមាន និងចាប់យកមេរៀនពួកគេបានរៀន ព្រមទាំងព្រឹត្តិការណ៍នានា ដែលពួកគេបានទទួលបទពិសោធន៍ទាំងក្នុង និងក្រៅសេតវិមាន ។ 

មិនតែប៉ុណ្ណោះនាងក៏បានជំរុញឲ្យ នាង Sasha និង Malia ត្រូវមានទំនាក់ទំនងល្អជាមួយមនុស្សនៅសេតវិមានដូចជាអ្នករៀបផ្កា អ្នកលើកអាហារ អ្នកបម្រើ ភ្នាក់ងារសម្ងាត់ ដែលបានជួយ និងមើលថែទាំពួកគេរយៈពេល ៨ឆ្នាំមកនេះ។ ហើយក្នុងនាមជា (First Children) នៃកូនរបស់ប្រធានាធិបតី គឺជាសម្ពាធដ៏ធ្ងន់មួយ ដោយត្រូវស្ដាប់ពាក្យរិះគន់ធ្ងន់ៗទៅលើឪពុកម្ដាយរបស់ខ្លួន និងមើលពួកគាត់ដោះស្រាយបញ្ហាជាច្រើន។

ក្នុងសំបុត្រដដែលនោះ ក៏បានសរសេរដែរថា “អ្នកទាំង២ នឹងកត់ត្រាពីរឿងរ៉ាវនៃជីវិត ដែលរស់នៅពីលើស្រមោលឪពុកម្តាយ ដែលមានភាពល្បីល្បាញរបស់អ្នក ហើយអ្នកនឹងស្ពាយតាមខ្លួនជានិច្ចនូវបទពិសោធន៍ដែលរស់នៅក្នុងសេតវិមាន រយៈពេល៨ឆ្នាំកន្លងមក”។

មានពាក្យពេជន៍ជាច្រើនដែលកូនស្រីលោក ប៊ូស នាង Jenna និង Barbara បានថ្លែង និងផ្តល់ដំបូន្មានទៅដល់កូនស្រី លោក អូបាម៉ា ដោយក្នុងនោះមានប្រយោគចំនួន០៣ ដែលធ្វើឲ្យកូនស្រី ត្រូកូលអូបាម៉ា ទាំង២ រំជួលចិត្តបំផុត ។

នាង Jenna និង Barbara បានសរសេរថា៖

១.“ស្វែយល់ និងស្វែងរកពីចំណង់ចំណូលចិត្តរបស់អ្នក។ រៀនស្គាល់ខ្លួនឯងជាអ្នកណា។ បង្កើតកំហុស ចាត់ទុក្ខជាបទពិសោធន៍។"

២.“បង្កើតមិត្តភក្តិស្មោះត្រង់ ដែលស្គាល់អ្នក និងគោរពអ្នក ឲ្យបានច្រើននៅជុំវិញខ្លួន ដូច្នេះពួកគេនឹងការពារអ្នកដោយអស់ពីចិត្ត។ មនុស្សមួយចំនួនដែលតែងតែវាយតម្លៃអ្នក មិនស្រលាញ់អ្នក គំនិត និងសម្តីរបស់ពួកគេមិនមានតម្លៃស្មើនឹងបេះដូងរបស់អ្នកនោះឡើយ។"

៣.“ទទួលយកនូវអ្វីអ្នកធ្លាប់បានឃើញ មនុស្សដែលអ្នកធ្លាប់បានជួប មេរៀនជាច្រើនដែលអ្នកធ្លាប់បានរៀន ហើយប្រើវាឲ្យជួយនាំផ្លូវរបស់អ្នក ដើម្បីបង្កើតការផ្លាស់ប្ដូរជាវិជ្ជមានមួយ"៕  

ប្រភព៖ BusinessInsiderEntrepreneur

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]