អតិថិជនរថយន្ត ត្រូវការកុម្ម៉ង់ជ្រើសរើស និងប្រមូលផ្ដុំវត្ថុប្រណីត ដូច្នេះហើយ ទើបបានជាពួកគេមកកាន់ក្រុមហ៊ុននានា ដូចជា Rolls-Royce ជាដើម ដើម្បីកុម្ម៉ង់វត្ថុប្រណីត ដែលមានលក្ខណៈបុគ្គល (រថយន្ដមានតែមួយគ្រឿង) ដោយដឹងថា ការងារនេះនឹងត្រូវបានអនុវត្តដោយដៃ របស់វិចិត្រករជំនាញបំផុតក្នុងលោក ។

ក្នុងការកុម្ម៉ង់វត្ថុប្រណីតពិសេសៗទាំងនេះ តាមរយៈការសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងអ្នករចនាម៉ូតរបស់ក្រុមហ៊ុន អតិថិជនអាចបង្កើត បាននូវកេរ្តិ៍តំណែលដែលមិនចេះហួសសម័យ ដែលជាញឹកញយ វត្ថុនេះ រថយន្តនេះគឺផុសចេញពីព្រឹត្តិការណ៍ដ៏សំខាន់បំផុតណាមួយ នៅក្នុងជីវិតរបស់អតិថិជនផ្ទាល់។ នៅក្នុងនេះផងដែរ ក្រុមហ៊ុនរថយន្ត Rolls-Royce នឹងមិនបោះចោលផ្លូវនេះឡើយ គឺធានាថា ទំនាក់ទំនងដ៏មានតម្លៃរវាងអតិថិជន ក្រុមហ៊ុន និងវិចិត្រកររបស់យើង នឹងមិនធ្លាក់ចុះ ដោយសារតែការផលិតច្រើនលើស ពីការកំណត់នោះទេ ។ វិធីសាស្ត្រដ៏ពិសេសនេះ គឺត្រូវបានបញ្ជាក់ឲ្យឃើញ តាមរយៈសំណុំរថយន្តមានចំនួនតិចៗ សម្រាប់រថយន្តកុម្ម៉ង់ពិសេសៗ ដែលត្រូវធ្វើឡើងនៅឯមជ្ឈមណ្ឌលប្រណីតភាព របស់ក្រុមហ៊ុនកាលពីឆ្នាំ ២០១៦ កន្លងទៅនេះ។

ក៏ដូចជាខាងក្រោមនេះ ជារថយន្ត​ពិសេសៗពី Rolls-Royce ឆ្នាំ ២០១៦៖

1. សំណុំរថយន្ត Phantom Zenith Collection

2. រថយន្ត Phantom -The Peace and Glory Phantom

3. រថយន្ត The ‘Blue Magpie’ Phantom Drophead Coupé

4. រថយន្ត Pebble Beach Dawn របស់​លោក Fux

5. រថយន្ត ‘Dusk until Dawn’ នៅឯ Porto Cervo

6. រថយន្ត Rolls-Royce Inspired by the Greats

7. រថយន្ត Dawn for Pebble Beach

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]