ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន នាពេលខាងមុខនេះ ក្រុមហ៊ុនសាមសុង ផ្តល់ជូននូវកម្មវិធីដ៏ពិសេសគឺ ហេង ហេង “ទិញថែម! ទិញថែម!” សំរាប់អតិថិជនទាំងអស់ដែលតែងតែនិយមគាំទ្រ និងជាវផលិតផលអេឡិកត្រូនិកពីក្រុមហ៊ុនសាមសុង។

រាល់ការជាវនូវផលិតផលប្រើប្រាស់ អេឡិកត្រូនិកសាមសុងណាមួយ ដែលមានតែមបញ្ជាក់ពីផលិតផលផ្លូវការរបស់ សាមសុង នៅតាមបណ្តាហាងមួយចំនួន ដែលក្រុមហ៊ុនសាមសុងបានកំណត់ អតិថិជនទាំងអស់ នឹងទទួលបាននូវកាដូបន្ថែមជូនភ្លាមៗជាច្រើនពីក្រុមហ៊ុនសាមសុង ដែលមានដូចជា ទូរស័ព្ទសាមសុង Galaxy S7 edge Galaxy A7 Galaxy បង 5 ម៉ាស៊ីនបូមធូលីសាមសុង ឬឈុតសម្ភារៈផ្ទះបាយ។ កម្មវិធីនេះដែរ ក៏មានការផ្តល់ជូននូវ ជើងចាប់ម៉ាស៊ីនត្រជាក់ ឬក៏សេវាតម្លើងម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ សំរាប់ការជាវម៉ាស៊ីនត្រជាក់សាមសុង The Triangle។ 

ពិតជាពិសេសមែនទែន កម្មវិធី ហេង ហេង “ទិញថែម! ទិញថែម!” របស់ក្រុមហ៊ុនសាមសុងនេះ ផ្តល់ជូនដល់អតិថិជនចាប់ពីថ្ងៃនេះ រហូតដល់រង្វាន់អស់ពីស្តុក។ សូមរួសរាន់ទ្បើង! កុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឲ្យសោះ ព្រោះកាដូជាច្រើនកំពុងរង់ចាំលោកអ្នក។

សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈទូរស័ព្ទលេខ 023 99 32 32

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]