(ក្រចេះ)៖ ផ្ទះប្រជាពលរដ្ឋ៣ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេចគ្មានសល់ នៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ​ស្ថិតនៅភូមិព្រែកសំរោង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ហេង សុថា អភិបាលស្រុកឆ្លូង បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងតាំងពីម៉ោងជាង១២ រហូតមកទល់មោងជិត៣រសៀល ទើបរលត់អណ្ដាតភ្លើង តែមិនទាន់រលត់ទាំងស្រុងនោះទេ ហើយសមត្ថកិច្ច​បាញ់ទឹកពន្លត់បន្ដទៀត ដោយប្រើទឹកអស់ជាង១០ឡាន​។

លោកអភិបាលស្រុកបន្តទៀតថា ផ្ទះពលរដ្ឋដែលរងគ្រោះអគ្គីភយ័នោះ មានចំនួន៣ផ្ទះ ខូចខាតទាំងស្រុង ហើយការឆេះនេះ ​បណ្ដាលមកពី ទុស្សេខ្សែភ្លើងចេញពីផ្ទះកណ្ដាល ទើបឆេះរាលដាលដល់ផ្ទះសងខាងទៀត តែមិនទាន់ដឹងខូចខាតទ្រព្យសម្បិត្តអស់អ្វីខ្លះនោះ។ បើតាមលោកអភិបាលស្រុក ពេលនេះកម្លាំងសមត្ថកិច្ច កំពុងប្រើប្រាស់ឡានទឹក៣គ្រឿង​បន្ថែមទៀត ដោយ២គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងមួយគ្រឿង របស់អធិការដ្ឋានស្រុកឆ្លូង៕

ប្រភព៖ Fresh News

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖  រថយន្តដឹកអ្នកដំណើរ​មួយគ្រឿង ត្រូវភ្លើងឆេះ​ពេលកំពុង​ធ្វើដំណើរ សំណាងល្អ​អ្នកជិះត្រូវ បានជម្លៀស​ចេញទាន់

រថយន្តដឹកអ្នកដំណើរមួយគ្រឿង ប្រភេទេសចរណ៍ ត្រូវបានអគ្គិភ័យឆាបឆេះ ពេលកំពុងធ្វើដំណើរតាមដងផ្លូវ តែសំណាងណាស់ អ្នកជិះទាំងអស់ ត្រូវបានជម្លៀសទាន់រួចផុតពីគ្រោះថ្នាក់មួយនេះ។

គ្រោះថ្នាក់បង្កឲ្យមានភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចសាលាក្រហម ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី ១០ មករា ឆ្នាំ២០១៧ កន្លងទៅ។

លោក អ៊ុ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរមានមនុស្សជិះពេញ ក្នុងទិសដៅពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ហើយខណៈនេះប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុកំពុងជួយពន្លត់។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះកើតឡើងនោះទេ ហើយក៏មិនទាន់ដឹងថា រថយន្តខាងលើជារបស់ក្រុមហ៊ុនណាដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]