ភ្នំពេញ ៖ រថយន្តរបស់ក្រុមហ៊ុន ស៊ីភី កម្ពុជាដឹកមាន់ មួយគ្រឿងម៉ាកកូរ៉េ ទម្ងន់មួយតោនកន្លះ បានពន្លះរបាំងថ្ម ចែកទ្រូងកាលពីវេលា ម៉ោង១១ និង២០នាទី យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១១ នៅត្រង់ចំណុច ទល់មុខបូរីម៉េងលី តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយហេតុ ការណ៍នេះបណ្តាលឲ្យ របាំងថ្មចែកទ្រូងផ្លូវ បីកំណត់ត្រូវរងការបាក់បែក និងរថយន្តរងការខូចខាតទាំងស្រុង។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះទៅត្រួតពិនិត្យនិងវាស់វែង ដល់ចំណុចកើតហេតុ បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកកូរ៉េ ទម្ងន់មួយតោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 2A-3082 បើកបរដោយ បុរសមា្នក់ និងអ្នករួមដំណើរម្នាក់មិនស្គាល់អត្តសញ្ញាណ ហើយរថយន្ត នេះជារថយន្តដឹកសត្វមាន់ឲ្យក្រុមហ៊ុន ស៊ី ភី កម្ពុជា។

សាក្សីដែលបានឃើញហេតុការណ៍ជាក់ស្តែងបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេបានឃើញ រថយន្តបង្ក បើកបរក្នុងល្បឿនលឿន ពីកើតទៅលិច ហើយថែមមានលឺស្តាប់តន្ត្រីថែមទៀតផង លុះបើក បរមកដល់ចំណុច កើតហេតុខាងលើនេះ មិនដឹងថាមានរឿងអ្វីស្រាប់តែរេចង្កូតទៅពន្លះ របាំងថ្មចែកទ្រូង ផ្លូវពេញទំហឹងលាន់លឺ ដូចរន្ទះបាញ់ខែប្រាំង ដែលបណ្តាល ឲ្យមានការ ភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ កំពុងតែលង់លក់ក្នុងដំនណក ។ បន្ទាប់ពីបុករបាំងថ្មចែកទ្រូងផ្លូវរួចនោះ គេឃើញបុរសពីរនាក់ចុះពី រថយន្ត ក្នុងសភាពដូចជាស្រវឹងស្រាដើរស្ទើរ តែទប់ខ្លួនមិននឹង រួចក៏បានហៅម៉ូតូឌុបជិះរត់គេចខ្លួនបាត់ ចោលរថយន្តតែម្តងទៅ។

នគេបាលចរាចរណ៍ម្នាក់បានបន្តទៀតថា រថយន្តបង្កហេតុត្រួវនគរបាលចរាចរណ៍ ខណ្ឌមានជ័យសហការជា មួយនរគបាលចរាចរណ៍ក្រុង ស្ទុចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

ដក​ស្រង់​ពី​គេហទំព័រ​ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]