ខេត្តកំពង់ស្ពឺ ៖ បុរស​ចិត្ត​ភ្លើង​ម្នាក់ ដើម្បី​ស្រាយគំនុំ​ចាស់​បាន​ទាញ​កាំបិត​ផ្គាក់​កាប់​ក្បាល​សត្រូវ​ចាស់​របស់​ខ្លួន​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១២ និង​៣៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ពង្រ​ធំ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជន​ដៃដល់​ឈ្មោះ សុខ វុ័​រ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

លោក​អនុសេនីយ៍ឯក ម៉ិច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​កា​ហែង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បាន​ផឹកស្រា​ស្រវឹង ហើយ​បង្ក​ហិង្សា ដោយ​បាន​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ឈ្មោះ ម៉ែ​ន ចំរើន ១​កាំបិត ចំ​ក្បាល បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ដៃដល់​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​យក​កាំបិត​ទៅ​កាប់​លើ​ជន​រង​គ្រោះ ព្រោះ​ចង់​ស្រាយគំនុំ​ចាស់ ដែល​កាលពីមុន​មក​ឈ្មោះ ម៉ែ​ន ចំរើន ហៅ ប៉ា​ង ធ្លាប់​បាន​វាយ​ខ្លួន​កាល​រដូវ​បុណ្យ​ភ្ជុំ​កន្លង​ទៅ ។

លោក​អធិការរង​បន្ត​ថា ករណី​នេះ​ជំនាញ​បាន​កំពុង​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ត ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន៖  កាប់ប្រពន្ធ​ដាច់ដៃ និងបែក​ក្បាល រួចរត់​ទៅចង-ក បញ្ចប់​ជីវិតខ្លួនឯង នៅស្រុក​សណ្ដាន់

បុរសជាប្ដីចិត្តកំណាចម្នាក់ បានយកកាំបិតខ្វែវកាប់ប្រហារទៅលើប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យដាច់ដៃ និងរងរបួសក្បាលធ្ងន់ធ្ងរ រួចមិនអស់ចិត្តរត់ទៅចង-ក ដើម្បីបញ្ចប់ជីវិតខ្លួនឯង។

ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ កន្លងទៅ នៅចំណុច​រោងចាំចំការ​ តំបន់ព្រៃក្រសាំងខាងត្បូង​ ស្ថិតក្នុងភូមិក្រសាំង ឃុំសណ្ដាន់​ ស្រុកសណ្ដាន់​ ខេត្តកំពង់ធំ។

មន្ដ្រីនគរបាលមូលដ្ឋាន​បានឲ្យដឹងថា ករណីអំពើហិង្សាដ៏ឃោឃៅនេះ បង្កដោយជនសង្ស័យជាប្ដីឈ្មោះ ឃុត ជី អាយុ​៣៥ឆ្នាំ មុខរបរធ្វើស្រែ បានកាប់ប្រហារទៅ​លើ​ប្រពន្ធ​ឈ្មោះ គឹម អ៊ីន អាយុ៣២ឆ្នាំ នឹងកាំបិតខ្វែវបណ្តាលឲ្យងរបួស​ ៣​​កន្លែង​ គឺ​​ម្រាមដៃខាងស្ដាំដាច់អស់ទាំងស្រុង​, ក្បាលផ្នែកខាងឆ្វេង១កន្លែង និងកែងដៃខាងធ្វេង​១កន្លែង​។​

នគរបាលបន្ដថា ក្រោយពីបានកាប់ប្រហារទៅលើប្រពន្ធរួច ជនសង្ស័យជាប្ដី បានរត់ទៅ ចង​-ក​ ដោយខ្លួនឯងនឹងអាវយឺត នៅដើមដង្កៀបក្តាម​ ក្រោយចំការប្រហែលជា​​១០​ម៉ែត្រ បណ្ដាលបាត់ជីវិតតែម្ដង។

ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យជាប្ដីពិតជាបានធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាដកមែន ដោយឡែកជនរងគ្រោះជាប្រពន្ធ ត្រូវបាននគរបាលបញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត៕​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]