ភ្នំពេញ៖ នៅសល់រយៈពេលប្រមាណជាង ១សប្តាហ៍ទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំរកា នឹងឈានចូលមកដល់ ខណៈប្រជាជនកម្ពុជា ដែលមានឈាមជ័រកូនកាត់ចិន ជាច្រើនកំពុងតែរៀបចំទទួលទេវតាឆ្នាំថ្មី ក៏ដូចជាពរជ័យ លាភសំណាងជាដើម។

បើយោងតាមហោរាចិនដ៏ល្បី ប្រចាំក្រុងភ្នំពេញ លោកព្រឹទ្ធាចារ្យ កុក ឡុង បានធ្វើការទស្សន៍ទាយអំពីហេតុភេទសម្រាប់ឆ្នាំថ្មី ឆ្នាំរកានេះថា ឆ្នាំចំនួន មានរាសីល្អជាងគេ គឺឆ្នាំ ជូត(៥០ភាគរយ), ឆ្លូវ, រោង, ម្សាញ់ និងឆ្នាំ វក។ ខណៈឆ្នាំដែលឆុងខ្លាំងជាងគេ គឺឆ្នាំជូត(៥០ភាគរយ), ថោះ, មមី, និងឆ្នាំ ច។ 

រូបភាព លោកព្រឹទ្ធាចារ្យ កុក ឡុង

លោកព្រឹទ្ធាចារ្យ បានឲ្យដឹងថា អ្នកដែលកើតក្នុងឆ្នាំ ជូត ឆ្លូវ រោង ម្សាញ់ និងវក មានរាសីល្អ ប៉ុន្តែឆ្នាំនេះគឺធាតុភ្លើង ដូច្នេះអ្នកដែលកើតក្នុងធាតុដី និងធាតុឈើគឺល្អ ក្រៅពីនោះ ត្រូវមានការប្រុងប្រយ័ត្នបន្តិច។

លោក បានពន្យល់ថា៖

-ប្រសិនបើធាតុភ្លើង និង មាស គឺមាសសុទ្ធមិនខ្លាចភ្លើង

-ធាតុភ្លើង និង ដី គឺភ្លើង ចម្រើន ដី ប៉ុន្តែកុំឆេះខ្លោច

-ធាតុភ្លើង និង ទឹក តាមជំនឿខ្មែរគឺល្អ ប៉ុន្តែចិន គឺមិនល្អទេ ។ ភ្លើងឆេះ ទឹកពន្លត់ ប៉ុន្តែបើភ្លើងខ្លាំង ទឹក តិច នោះទឹកនឹងត្រូវរីងស្ងួតអស់វិញ។

-ធាតុឈើ និងឈើ (ប្តីប្រពន្ធ) កុំត្រចៀក.ស កុំជឿពាក្យគេ (បើចាប់ចោរ ឃើញភស្តុតាង ចាប់សាហាយឃើញនៅលើគ្រែ)។

រូបភាពពី៖ វត្ដភ្នំ
រូបភាពពី៖ វត្ដភ្នំ

-ធាតុដី និងដី (ប្តីប្រពន្ធ) គឺឆ្នាំល្អ ប៉ុន្តែដី និងដី ធំក្លឹនគ្នា ប្តីប្រពន្ធក៏ចង់បែរខ្នងដាក់គ្នាដែរ ដូច្នេះក៏ត្រូវប្រុងប្រយ័ត្ន។

-ធាតុទឹក និងទឹក មិនត្រូវប្រឆាំងគ្នានោះទេ។ បើសែនព្រេន ត្រូវសែនព្រេនជាមួយគ្នា, បើហូប ក៏ត្រូវហូបជាមួយគ្នាដែរ។

-ធាតុមាស និងមាស បើត្រូវរំដោះគ្រោះ គឺត្រូវរំដោះទាំងពីរ បើឈ្លានពាន គឺត្រូវឈ្លានពានទាំងពីរ ឬអព្យាក្រឹត ក៏ត្រូវអព្យាក្រឹតទាំងពីរដែរ ទើបរស់នៅជាមួយគ្នាទាំងយូរ។

-ធាតុភ្លើង និងភ្លើង ក្តៅដូចគ្នា យកល្អកុំប៉ះពាល់គ្នាទៅវិញទៅមកឲ្យសោះ។

លោកព្រឹទ្ធាចារ្យ កុក ឡុង ក៏បានបញ្ជាក់បន្ថែមទៀតដែរថា ចំពោះអ្នកដែលចង់បង្កើតកូនក្នុងឆ្នាំនេះ ក៏ត្រូវតែប្រុងប្រយ័ត្នដែរ ដោយលោក បានពន្យល់ថា ឪពុកម្តាយដែលកើតឆ្នាំ៖

-ឆ្នាំរោង និងឆ្លូវ គឺល្អ ៥០ភាគរយ ប៉ុន្តែបើកើតកូនក្នុងឆ្នាំ ច គឺឆុងទាំង២នាក់។

-ឆ្នាំជូត និងរកា គឺល្អទាំងអស់ លើកលែងតែកើតកូនក្នុងឆ្នាំ ថោះ, មមី, និង ច គឺមិនល្អនោះទេ អាចត្រូវឈ្លោះគ្នាដោយសារកូន។

សូមទស្សនាវីដេអូខាងក្រោម ដែលជាបទសំភាសន៍ផ្ទាល់របស់ខ្មែរឡូត៖

រូបភាពពី៖ វត្ដភ្នំ
រូបភាពពី៖ វត្ដភ្នំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]