(ពោធិ៍សាត់)៖ កម្លាំងនគរបាលប៉ុស្តិ៍សំរោង បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ បន្ទាប់ពីបែករឿងបុរសល្មោភកាមរូបនោះ បានបៀត​បៀន​កេរ្តិ៍ខ្មាស់ លើរូបរាងកាយកូនស្រីរបស់គាត់ ពេលដែលកូនរបស់គាត់កំពុងរើសអេតចាយ។

ជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ហើយការប្រព្រឹត្តបទល្មើស បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចទួលដំឡូង ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះកាលពីយប់ថ្ងៃទី១១ ខែមករារួចមក កម្លាំងនគរបាលប៉ុស្តិ៍សំរោង បានចុះទៅស្រាវជ្រាវទាំងយប់ រហូតដល់ព្រឹកថ្ងៃទី១២នេះ បាននាំខ្លួនជនសង្ស័យឈ្មោះ ខុម សុខា អាយុ២៧ឆ្នាំ មានកូន​ក្នុងបន្ទុក៣នាក់ រស់នៅភូមិឃុំកើតខាងលើ មកសួរនាំនៅប៉ុស្តិ៍។ រីឯក្មេងស្រីរងគ្រោះ មានឈ្មោះ ឡ.ក.ល អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។

ក្រោយសួរនាំរួចរាល់ហើយនោះ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីរងគ្រោះឈ្មោះ ឡ.ក.ល ទៅកន្លែងស្ងាត់ ត្រង់ចំណុចទួលដំឡូង រួចចាប់សម្រាត​ខោ យកដៃបបោសអង្អែលប្រដាប់ភេទ ហើយយកលឹង្គទៅអូសកាត់ពីលើប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះពិតប្រាកដមែន តែមិនបានស៊ីជម្រៅអ្វីនោះឡើយ។ សកម្មភាព​នេះ​ធ្វើឡើងពេលត្រឡប់មកពីជូនប្រពន្ធទៅផ្ទះ រួចបន្តដំណើរទៅរោងការវិញ ឃើញក្មេងស្រីរងគ្រោះកំពុងរើសអេតចាយផ្លូវ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ប្រភព៖ Fresh News

ព័ត៌មានស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត៖ កំលោះ​វ័យ​ចំណាស់​នៅ​ខ្លាំង ចាប់រំលោភ​ក្មេង​ស្រី​14​ឆ្នាំ ជាង​1​ម៉ោង​រំលោភ​បាន​3​ដង

ជន​វ័យ​ចំណាស់​ម្នាក់​និង​ជា​កំលោះ​ចាស់​ផង​ដែរ​នោះ បាន​ត្រូវ​នគរបាលចាប់ខ្លួន​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា កន្លងទៅដោយជាប់ចោទ​ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​ជា​អនីតិជន​អាយុ​១៤​ឆ្នាំ នៅ​ក្នុង​រោង​ចម្ការ​ដំឡូង​មួយ​កន្លែង​នៅ​ស្រុក​ស្នួល រហូត​បាន​សម្រេច៣​ដង​ក្នុង​រយៈពេល​ជាង​១​ម៉ោង ។

មន្ដ្រី​នគរបាល​ឲ្យ​ដឹង​ថា បុរស​ចំណាស់​រូប​នេះ​ឈ្មោះ ស៊ុំ ឡឹម អាយុ​៥១​ឆ្នាំ បាន​ត្រូវ​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៨ ខែមករា បន្ទាប់​ពី​បាន​ធ្វើការ​គំរាម​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ និង​ចាប់​នាង​រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ជា​បន្តបន្ទាប់​ដល់​ទៅ​៣​ដង ។

តាម​មន្ត្រី​នគរបាល​ស្រុក​ស្នួល ក៏​ដូច​ជា​ចម្លើយ​សារភាព បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ ខែមករា ជន​នេះ​បាន​ទៅ​ទិញ​ស្រា​២​លី​ត្រ​ពី​ផ្ទះ​លក់​គ្រឿងទេស​របស់​ជីដូន​ក្មេង​ស្រី​យក​ទៅ​ផឹក​នៅ​រោង​កម្មករ ។ ក្រោយ​ពី​ផឹក​រួច ជន​នេះ​បាន​ហៅ​ក្មេង​ស្រី​ឱ្យ​យក​ស្រា​បៀរ​ចំនួន​៣​កំប៉ុង​ទៅ​ឱ្យ​រូបគេ​នៅ​រោង​កម្មករ​ដើម្បី​ផឹក​បន្ត លុះ​ខណៈ​នាង​យក​ស្រា​បៀរ​ទៅ​ឱ្យ ក៏​បាន​ចាប់​នាង​រំលោភ​តែ​មិន​បាន​សម្រេច ដោយសារ​ជីដូន​ក្មេង​ស្រី​ស្រែកហៅ ។

ក្រោយមក​ទៀត ជន​នេះ​ក៏​បាន​ហៅ​ក្មេង​ស្រី​ឲ្យ​យក​ស្រា​បៀរ​មក​ឲ្យ​គេ​ម្តងទៀត​នៅ​រោង​កម្មករ​ដដែល លុះ​ពេល​ក្មេង​ស្រី​ទៅ​ដល់​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង​។ ក្នុង​ពេល​ចាប់រំលោភ​នោះ ជន​នេះ​ក៏​បាន​គំរាម​នាង​មិន​ឲ្យ​យក​រឿង​នេះ​ប្រាប់​គេឯង​ឡើយ បើ​មិន​ដូច្នោះ​ទេ​រូបគេ​នឹង​សម្លាប់​ចោល​ទាំង​ពូជ ។

នគរបាល​បាន​សម្រង់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា ក្នុង​អំឡុង​រយៈពេល​ជាង​១​ម៉ោងជន​នេះ​បាន​រំលោភ​ក្មេង​ស្រី​បាន​សម្រេច​រហូត​៣​ដង ។ ទោះជា​យ៉ាងណា ហេតុការណ៍​នេះ​បាន​បែកធ្លាយ​ក្រោយ​ពី​ក្មេង​ស្រី​រង​គ្រោះ​មិន​អាច​ទ្រាំ​នឹង​ការ​ឈឺចាប់​បាន ក៏​យក​រឿង​នេះ​ទៅ​ប្រាប់​ឪពុក​និង​ជីដូន ទើប​ធ្វើ​ឲ្យ​មានការ​ប្តឹង​ទៅ​នគរបាល​ស្រុក និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ ៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]