ភ្នំពេញ៖ ក្រុមហ៊ុន CU Plus គឺជាក្រុមហ៊ុននាំចូលផលិតផលគ្រឿងសម្អាងសុទ្ធ ១០០% ពីប្រទេសកូរ៉េ និងមានតម្លៃទាបជាងទីផ្សារក្នុងប្រទេសកម្ពុជា ដែលមានលោក SHIN DO CHUL ស៊ីន ដូឆល ជាម្ចាស់ក្រុមហ៊ុន។ ក្រៅពីផលិផលគ្រឿងសំអាង ក្រុមហ៊ុនក៏បាននាំចូលគ្រឿងថែរក្សាសម្រស់គ្រប់ប្រភេទ និងមានផ្គត់ផ្គង់សម្ភារៈ ការិយាល័យ សម្ភារៈផ្ទះបាយ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលសុទ្ធសឹងតែមាន គុណភាពល្អ និងនាំចូលពីបរទេស។

ក្រុមហ៊ុន CU Plus
ប្រធានក្រុមហ៊ុន
ផលិតផលគ្រឿងសម្អាងផ្សេងៗ
ផលិតផលគ្រឿងសម្អាងផ្សេងៗ

គួររំលឹកថា ក្រុមហ៊ុន CU Plus បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលទោះជាបើកដំណើរការ ទើបតែបានរយៈពេល ៨ខែក្ដី ប៉ុន្ដែសង្កេតឃើញថា មានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដផ្សេងៗ។ ជាមួយគ្នានេះ ក្រុមហ៊ុន CU Plus ក៏កំពុងចាប់ដៃគ្នា ជាមួយក្រុមហ៊ុន Botaem De Beaute ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកែសម្ភស្ស និងផាត់មុខនៅប្រទេសកូរ៉េ ដែលដូចជាពេលថ្មីៗនេះ ក្រុមហ៊ុន CU Plus, Botaem De Beaute រួមជាមួយនិង Canamall បានសហការគ្នាបង្កើតជាសិក្ខាសាលា និងការបង្រៀនទាក់ទងនឹងការផាត់មុខ និង កែសម្ភស្ស ដែលជាសេមីណាលើកដំបូង និងជាទីមួយដែលធ្វើឡើងនៅ វិមានកាណាឌីយ៉ា ជាន់ទី ១៩ រយៈពេល ២ថ្ងៃ កាលពីដើមខែធ្នូ ឆ្នាំ ២០១៦ ដោយជោគជ័យផងដែរ។

មួយវិញទៀត បើយើងក្រឡេកមកមើលសង្គមខ្មែរបច្ចុប្បន្ន ហាក់មានទំនោរ និងគាំទ្រខ្លាំង តាមរយៈខ្សែភាពយន្ដកូរ៉េល្បីៗជាច្រើន។ កត្តានេះហើយទើបធ្វើឲ្យក្រុមហ៊ុននេះមាន ជំនឿថានឹងជោគជ័យនៅកម្ពុជា។

សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន CU Plus កំពុងមានគំរោងបើកជាសាឡន កែសម្ភស្ស និងសាលាបង្រៀនផាត់មុខបែបកូរ៉េ (K-beauty) ក្នុងពេលឆាប់ៗខាងមុខនេះ ហើយក្រុមហ៊ុននឹងខិតខំប្រឹងប្រែងឲ្យ ប្រទេសកម្ពុជាស្គាល់ អំពីផលិតផលគ្រឿង សម្អាងរបស់ក្រុមហ៊ុនឲ្យកាន់តែច្បាស់បន្ថែមទៀត។

ដូច្នេះបើចង់បានផលិតផលពិត សុទ្ធ១០០% ពីប្រទេសកូរ៉េ កុំភ្លេចក្រុមហ៊ុន CU Plus ដែលមានទីតាំងនៅផ្ទះលេខ 143-144, ផ្លូវ 273 សង្កាត់បឹងកក់I ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 023 900 513 / 023 900 510 និងតាមសង្គមហ្វេសប៊ុក CU Plus ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]