ភ្នំពេញៈ តារា​ចម្រៀង​ច្រៀង​បទ​ភាសា​អង់គ្លេស​បាន​ល្អ កញ្ញា សុខ សីឡាលីន ទើប​តែ​វះ​កាត់​កែ​ខ្ទង់​ច្រមុះ​នា​ពេល​ថ្មីៗ​នេះ នៅ​គ្លីនិក​កែ​សម្ផស្ស​ល្បី​ឈ្មោះ​មួយ​ក្នុង​ស្រុក ដោយជោគជ័យ ជ្រើស​យក​សុទ្ធ​តែ​គ្រូ​ពេទ្យ​ដ៏​ល្បី​ប្រចាំ​នៅ​គ្លីនិក​កែ​សម្ផស្ស​ដ៏​ធំមួយក្នុងក្រុងភ្នំពេញ ដែលផ្ទុយពីតារាស្រីដទៃតែងតែជ្រើសយកក្រៅប្រទេសក្នុងការកែសម្ផស្ស ។

តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ កញ្ញា សុខ សីឡាលីន បានថ្លែងថា ​ខ្ទង់​ច្រមុះ​រាងស្អាត​ជាង​មុន បន្ទាប់​ពី​ទៅ​វះ​កាត់​នៅ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែម៉ូ គ្លីនិក (Dermo Clinic) ដែល​សហការ​ជា​ដៃ​គូ​ជាមួយ Mega Clinic ។ ផ្ទុយពីតារាស្រីដទៃៗ កញ្ញារូបស្រស់ម្នាក់នេះ បានបន្តថា ឧបករណ៍​ទំនើប ជា​ពិសេស​តម្លៃ​សមរម្យ គុណភាព​ខ្ពស់ និង​សុវត្ថិភាព ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​យក​គ្លីនិក​ខាង​លើ​ដើម្បី​ទទួល​យក​ការ​វះ​កាត់កែច្រមុះ ដោយមិនខ្លាចមាន បញ្ហានោះទេ ។

វេជ្ជបណ្ឌិត​ដែល​វះ​កាត់​ឲ្យ កញ្ញាឈ្មោះ​គ្រូ​ពេទ្យ Lee ដែល​ជា​គ្រូ​ពេទ្យ​ឯកទេសខាង​កែ ​សម្ផស្ស​នៅ​ គ្លីនិក Mega Clinic ប្រទេស​កូរ៉េ​ខាង​ត្បូង គាត់​ជា​ដុកទ័រ​ដែល​មាន​ទឹក​ដៃ​ខ្លាំង​មែន​ទែន ហើយ​អស្ចារ្យ​អាច​កែ​សម្រស់​ឲ្យ​កាន់​តែ​ស្អាត។ សូមជម្រាបថា កញ្ញា សុខ សីឡាលីន ដោយ​មាន​ទេពកោសល្យ​ពី​ធម្មជាតិ​ស្រាប់ គួប​​ផ្សំ​ការ​ចេះ​លើក​ដាក់​សំ​លេង សុខ សីឡាលីន អាច​ច្រៀង​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស​បាន ហើយ​នាង​​ក៏​ចាប់​ផ្ដើម​រៀន​ច្រៀង​បទ​អង់គ្លេស​ល្បី ជា​បន្តបន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន។

ប្រសិន​បើ​និយាយ​​ពី​តារា​ចម្រៀង​ខ្មែរ ច្រៀ​ជា​ភាសា​អង់គ្លេស​បាន​ល្អ ប្រហែល​​មាន​តែ កញ្ញា សុខ សីឡាលីន ម្នាក់​ប៉ុណ្ណោះ ត្បិតអី​​តារា​ស្រី​ម្នាក់​នេះ​ ធ្លាប់​បាន ច្រៀង​ទទួល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក អូបាម៉ា អ្នក​ស្រី ហ៊ីឡារីគ្លិនតុន និង ថ្នាក់​ដឹក​នាំ​កំពូល​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ជា​ច្រើន​ទៀត។ ទស្សនិកជន​មាន​ដឹង​ទេ​ថា តារា​ស្រី​ម្នាក់​នេះ​បាន​សិក្សា​ដល់​កម្រិត​ណា​ទេ?

គួររំលឹកថា កញ្ញា សុខ សីឡាលីន បាន​ចាប់​អាជីព​ជា​តារា​ចម្រៀង​ជិត​ ១០ ឆ្នាំ​ មក​ហើយ ដោយ​ផលិតកម្ម​ ដែល​នាង​ចូល​ច្រៀង​ដំបូង​ឈ្មោះ រស្មី​ព្រះ​អាទិត្យ បន្ទាប់​មក​ផលិតកម្ម Blue Diamond, ផលិតកម្មM និង ​ចុង​ក្រោយ​ផលិតកម្ម​រស្មី​​ហង្ស​មាស។ ក្រៅ​ពី​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស តារា​ច្រៀង​​​ម្នាក់​នេះ ក៏​មាន​បទជា​ភាសា​ខ្មែរ​ជា​ច្រើន និង ​​​ធ្លាប់​ថត​​កុន​ផង​ដែរ។ នាង​មាន​ប្អូន​ស្រី​ម្នាក់​ទៀត ចេះ​ច្រៀង​ស្រដៀង​គ្នា​នេះ​ដែរ គឺ ​កញ្ញា សុខ ស្រីលក្ខ័ណ៕

ប្រភព៖ Looking Today

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]